Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ទៀង ថៃ និង​លោកជំទាវ វណ្ណ លុយ​ ​ផ្តួចផ្តើម ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន​សាមគ្គី ដើម្បី​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ ដែល​គង់​ចាំ​ព្រះវស្សារ​រស់​ត្រីមាស​ក្នុង ពុទ្ធ​សីមា វត្ត​ប្រាសាទសំរោង​តេ​ជោ​សែន​ជ័យ ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ

spot_img

​ភ្នំពេញ ​៖ ​លោក​ឧកញ៉ា ទៀង ថៃ និង​លោកជំទាវ វណ្ណ លុយ ព្រមទាំង​បងប្អូន​កូនចៅ បាន​ស្រុះស្រួល មូលមតិ​គ្នា​ជា​ឯកច្ឆ័ន្ទ​ជាមួយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អ្នកមុខអ្នកការ រួមជាមួយ ធិ​ន​ពិការ​មណ្ឌល​អភិវឌ្ឍន៍ យោធិន​ពិការ ៣១៧ តេ​ជោ​ភ្នំ​ឆ័​ត្រ ក៏ដូចជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ដែលមាន​សទ្ធា​ជ្រះថ្លា ចំពោះ រន​ត្រ័យ បាន​ផ្តួចផ្តើម ប្រារព្ធ​ពិធីបុណ្យ​កឋិនទាន​សាមគ្គី ដើម្បី​ដង្ហែ​ទៅ​វេរ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ ដែល​គង់​ចាំ​ព្រះវស្សារ​រស់​ត្រីមាស​ក្នុង ពុទ្ធ​សីមា វត្ត​ប្រាសាទសំរោង​តេ​ជោ​សែន​ជ័យ ភូមិ​តេ​ជោ​ភ្នំ​ឆ័​ត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយ មានជ័យ ស្ថិតនៅក្នុង​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ ៣១៧ គេ​លើ​ភ្នំ​ឆ័​ត្រ តាម​ប្រពៃ​ជា​ព្រះពុទ្ធសាសនា ។​

ហើយ​មួយចំណែក​ទៀត រឹង​បាន​ប្រមូល​បច្ច័យ​ដែល​ទទួលបាន​ពី​បុណ្យ​កឋិនទាន​នេះ ដើម្បី​យកទៅ​កសាង​ព្រះវិហារ​ដែល​ទើប​កសាង រួច​សម្រេចបាន ៣០% ប៉ុណ្ណោះ ។​

អាស្រ័យ​ដូច​បានទូល​ថ្វាយ​ប្រគេន និង​ជម្រាបជូន​ដូចខាងលើ​នេះ ខ្ញុំព្រះករុណា យើងខ្ញុំ​ទាំងអស់គ្នា សូម​និមន្ត យាង និង​អញ្ជើញ ព្រះសង្ឃ សម្តេច ទ្រង់ ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាង​កញ្ញា ព្រម ទាំង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទាំងអស់ មេត្តា និមន្ត យាង និង​អញ្ជើញ​មក​ចូលរួម​ជា​ភ្ញៀវ​ចាប់មគ្គផល និង​អនុមោទនា​ទទួលយក នូវ​អានិសង្ស តាម​កម្លាំង​សទ្ធា​ជ្រះថ្លា​រៀងៗ​ខ្លួន ៕ ដោយ​៖CEN​

spot_img
×