Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​បាត់​! បារម្ភ​ទឹក​លិច​ភូមិ លោកស្រី​មេឃុំ ខំ​យក​គ្រឿងចក្រ​មក​កាយ​ដើម្បី​រំដោះ​ទឹក ស្រាប់តែ​បុរស​ចំណាស់​នេះ​មក​រារាំង​មិន​ឲ្យ​កាយ ព្រោះ​ប៉ះ​ផ្លូវ​ដើរទៅ​ស្រែ​ខ្លួន (​វីដេអូ​)

spot_img

​ដូចដែល​យើង​គ្រប់គ្នា​បានដឹង​ស្រាប់​ហើយ បច្ចុប្បន្ននេះ ស្ទើរ​គ្រប់​ទីកន្លែង ពោរពេញ​ទៅដោយ​ទឹក​ល្ហល្ហាច មិន​ថា​នៅក្នុង​ស្រុកភូមិ​តាម​បណ្តា​ខេត្ត ឬ នៅក្នុង​ទីក្រុង​នោះទេ គឺ​ជំនន់​ទឹកភ្លៀង​យ៉ាងធ្ងន់ធ្ងរ បាននិងកំពុង​បង្ក​ការលំបាក​យ៉ាងខ្លាំង​ដល់​ការធ្វើដំណើរ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ព្រោះតែ​ផ្ទះសម្បែង​លិចលង់ រីឯ​ផ្លូវថ្នល់​ត្រូវ​ក្លាយជា​ទន្លេ​ទៅហើយនោះ​។​

​ជាមួយ​បញ្ហា​លិចលង់​នេះ​ដែល​កំពុង​កើតមានឡើង​នេះ ថ្នាក់ដឹកនាំ​នៃ​យើង ក៏បាន​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់ ត្រូវ​រិះរក​គ្រប់​វិធី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ដោយ​មិន​ទុក​ឲ្យ​ពលរដ្ឋ​ណា​ម្នាក់​ជួប​ទុក្ខ​ការលំបាក ឬ គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយសារ​គ្រោះធម្មជាតិ​ដែល​កំពុង​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​នេះ​បានឡើយ​។​

​យ៉ាងណាមិញ ងាក​មក​មើល​ករណី​មួយ​នេះ​វិញ ឃើញថា​បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​ក្នុង​បណ្តាញ​សង្គម មានការ​ហួសចិត្ត​ជាខ្លាំង​តែម្តង​ក្រោយពី​គណនី​ហ្វេ​ស​បុក​ឈ្មោះ «​ជីវិត តស៊ូ​» បាន​បង្ហោះ​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ប៉ះ​សំដី​គ្នា​រវាង​លោកស្រី​មេឃុំ និង​បុរស​អ្នកភូមិ​ម្នាក់ ដែល​ស្រាប់តែ​ចេញមក​ប្រឆាំង​រេ​រាំង​មិន​ឲ្យ​គ្រឿងចក្រ​កាយ​ដី​ដើម្បី​រំដោះ​ទឹក ព្រោះ​ខ្លាច​មិនអាច​ដើរទៅ​កាន់​ដីស្រែ​ខ្លួន​រួច​។​

​បើតាម​លោកស្រី​មេឃុំ បាន​ឲ្យ​ដឹងថា គាត់​សម្រេចចិត្ត​យក​គ្រឿងចក្រ មក​កាយ​ជា​ប្រឡាយ​ដើម្បី​រំដោះ​ទឹក​នេះ គឺ​ដោយសារ​ព្រួយបារម្ភ​ខ្លាច​ទឹក​ជន់​លិច​ដល់ផ្ទះ​អ្នកភូមិ​ត្រពាំងថ្ម​ដែល​ត្រូវតែ​ដោះស្រាយ​នៅ​ចំពោះមុខ​។ លោកស្រី​មេឃុំ ក៏បាន​ពន្យល់​ប្រាប់​ទៅកាន់​បុរស​មិនចេះ​ស្តាប់​ហេតុផល​រូបនេះ​ឲ្យ​ដឹង​ច្បាស់​ថា មិនមែន​កាយ​តែ​កន្លែង​នេះ​ទេ គឺ​កន្លែង​ណា​ដែល​ប៉ះពាល់​ទឹក​ហូរ​មិន​រួច គឺ​ត្រូវតែ​កាយ​ទាំងអស់ អត់​ទុក​ទេ នៅក្នុង​ដំណាក់កាល​កំពុង​ប្រឈម​នេះ ដែល​មិនអាច​ឲ្យ​ប្រជាពលរដ្ឋ​លិចលង់​បានឡើយ​។​

​ក្រោយពី​បានឃើញ​បែបនេះ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ព្រោះតែ​ហួសចិត្ត​អន់​ទ្រាំ​ពុំបាន​ពេក ក៏បាន​ព្រលះ​ពូ​ម្នាក់នេះ​យ៉ាង​ចាស់ៗ​ដៃ​ថា​៖ «​ទឹក​កំពុង​គំរាមកំហែង​លិច​ម៉ា​ភូមិ បែរជា​អា​តប​ល់យ​នេះ ចេញមក​ភ្លើ​តែឯង អា​មួយ​នេះ​យ៉ាប់​ម៉​ង​វើ​យ​!, កាយ​មើល​តើ​វា​ហ៊ាន​ធ្វើ​អ្វី បើ​វា​ខ្លាំង​វាយខ្នោះ​វា​ទៅ គេ​ងាប់​ម៉ា​ស្រុក ចង់​រស់​តែឯង​ឬមួយ​យ៉ាងណា​, បើជា​ដី​ចំណីផ្លូវ​របស់​រដ្ឋ បើ​វា​ប្រឆាំង​ហៅ​ប៉ូលីស​វៃ​ខ្នោះ​សិន​ទៅ​ចាំ​ដោះស្រាយ​ក្រោយ​,…»៕ ដោយ​៖ លឹម ហុង​


spot_img
×