Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី បែងចែក​ក្រុមការងារ​ជា​៣​ក្រុម ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ តាម​ផ្ទះ​នៅក្នុង​សង្កាត់​៤ ក្នុង​ខណ្ឌដង្កោ ដែល​ទទួលរង​ការលិចលង់​ដោយ​ធ្លាយ​ទំនប់​សណ្តរស្ទឹង​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​នៅ​ព្រឹកថ្ងៃទី​១៤​ខែតុលា​នេះ បាន​បែងចែក​ក្រុមការងារ​ជា​៣​ក្រុម ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​នៅតាម​ផ្ទះ​នីមួយៗ នៅក្នុង​សង្កាត់​ចំនួន ៤​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ខណៈដែល​ប្រជាពលរដ្ឋ​រងគ្រោះ​មួយចំនួន​បាន​ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព ក្រោយពី​បានទទួល​រង​ការលិចលង់​ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ធ្លាយ​ទំនប់​សណ្តរ​ស្ទឹង កាលពី​យប់​ម៉ិ​ញ​នេះ​។​

អភិបាល​រាជធានី​ភ្នំពេញ បាន​បែងចែក​ក្រុមការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​៣​ក្រុម សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ និង​កម្លាំង​ពាក់ព័ន្ធ​មួយចំនួនទៀត ដោយបាន​ជិះទូក​និង​អូប័រ​តាម​ខ្នង​ផ្ទះ​នីមួយៗ ដើម្បី​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ ដោយផ្ទាល់ ។​

អំណោយ​ដែល​ត្រូវ​ចែកជូន​ប្រជាពលរដ្ឋ​ជាបន្ទាន់​នេះ មាន​សង្កាត់​ចំនួន​៤ រួមមាន​សង្កាត់​សាក់​សំពៅ សង្កាត់​ស្ពានថ្ម​សង្កាត់​ទៀន និង​សង្កាត់​គង​ន​យ ។​

គួរ​បញ្ជាក់ថា ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត បាន​ធ្លាយ​កាលពី​ព្រលប់​ថ្ងៃទី​១៣​ខែតុលា បណ្ដាលឱ្យ​សង្កាត់​មួយចំនួន​នៅក្នុង​នៅក្នុង​ខណ្ឌដង្កោ ទទួលរង​ការលិចលង់ បើទោះបី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង និង​កងកម្លាំង កង​អង្គរក្ស​ប្រើ​គ្រឿងចក្រ​ជាច្រើន​គ្រឿង​ដើម្បី​ទប់ស្កាត់​តាំងពី​ពេល​រសៀល​ថ្ងៃទី​១៣ តុលា រហូតដល់​ពេលយប់​ថ្ងៃ​ដដែល​ក៏ដោយចុះ ហើយ​មកដល់ពេលនេះ​ផ្លូវ​ចាក់​កៅស៊ូ​លេខ ២១A (​ផ្លូវ​ចេញពី​រង្វង់​មូល​គួរ​ស្រូវ​មក​សង្កាត់​រលួស​និង​សង្កាត់​ទៀន ក៏​ទឹក​កំពុងតែ​ហូរ​ពីលើ​ថ្នល់​ផងដែរ នា​ម៉ោង​១០​និង​៣០​ព្រឹក​ថ្ងៃទី​១៤​តុលា​នេះ ហើយ​ក្រុមការងារ ទាំង​អាជ្ញាធរ​រាជធានី​និង​កង​អង្គរក្ស​ក៏​បាននិងកំពុង​ប្រើ​គ្រឿងចក្រ​ដើម្បី​ទប់​ផងដែរ ។ តែ​មិនដឹងថា ផ្លូវ​មួយ​ខ្សែ​នេះ​អាច​ធានាបាន​ឬ​យ៉ាងណា​នោះទេ ។​

មកដល់​រសៀល​ថ្ងៃទី​ដដែល​នេះ លោ​កស ថេត ស្នងការ​រាជធានី​ភ្នំពេញ​និង​លោក​រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី ក៏​បាននិងកំពុង​ចុះ​ផ្ទាល់​ដើម្បី​បញ្ជា​កម្លាំង​ចុះជួយ​ជម្លៀស​ប្រជាពលរដ្ឋ​ផងដែរ ។​

ក្នុងការ​ចុះសួរសុខទុក្ខ​និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​គោរព​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានផ្តល់​ថវិកា​១០​ម៉ឺន​ដុល្លារ សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដោយសារ​ទឹកជំនន់​នៅក្នុង​រាជធានី​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×