Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្មាន​មិន​ដល់​! ធ្លាប់តែ​ឃើញ​នៅ​ថៃ ឥឡូវនេះ វត្ត​នៅ​ខ្មែរ​យើង​លិចលង់​ដែរ​ហើយ ភ្លៀង​មួយ​មេ​ធំ​យប់មិញ ពិតជា​ធ្ងន់ធ្ងរ​ណាស់​

spot_img

​សម្រាប់​ឆ្នាំ​២០២០ នេះ មហាជន​បាន​ចាត់ទុកថា​ជា​ឆ្នាំ​ដែល​អាច​ចារ​ទុកជា​ប្រវត្តិសាស្ត្រ ព្រោះថា បាន​កើតមានឡើង​នូវ​រឿងរ៉ាវ​សាហាវៗ​គ្រប់សព្វ​បែបយ៉ាង ដែល​ក្នុងនោះ​មានការ​គ្រោះថ្នាក់​ចរាចរ​ណ៍​បង្ក​ឲ្យ​ស្លាប់​និង​របួស​គ្មាន​លោះ​ថ្ងៃ ករណី​ឃាតកម្ម អំពើហិង្សា និង​ជាពិសេស​គ្រោះទឹកជំនន់​ដ៏​មហា​ធ្ងន់ធ្ងរ​សម្រាប់​ពេលនេះ​។​

​ដោយឡែក ងាកមើល​ទិដ្ឋភាព​មួយ​នេះ​វិញ នោះ​យើង​គ្រប់គ្នា​សឹងតែ​ពុំ​ជឿថា វត្ត​អារាម​នៅ​ខ្មែរ​យើង​មាន​ថ្ងៃ​នេះដែរ​នោះទេ ព្រោះថា​ករណី​លិចលង់​វត្ត​បែបនេះ គឺ​គេ​តែងតែ​ឃើញ​បាន​កើតឡើង​នៅក្នុង​ប្រទេស​ថៃ​ជា​រៀងរាល់ឆ្នាំ​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់ថា វត្ត​ដែល​ត្រូវ​លិចលង់​នេះ គឺ​វត្ត​ចំការ​ខ្សាច់ ស្ថិតនៅក្នុង​សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ការលិចលង់​វត្ត​នេះ​បាន​កើតឡើង គឺ​បន្ទាប់ពី​ភ្លៀង​ធ្លា​ក់មួយ​យ៉ាងធ្ងន់ធ្ងរ កាលពី​យប់មិញ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០៕ ដោយ​៖ លឹម ហុង​


spot_img
×