Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រូ​ចាប់​សរសៃ ជា សុខ​ហេង តាំងខ្លួន​ឯង​ជា​គ្រូពេទ្យ​ទេវតា , រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល អំពាវនាវ​ឱ្យ​ពលរដ្ឋ​កុំ​ជឿ​តាម​ការឃោសនា​របស់​ជ​ន​បោកប្រាស់​រូបនេះ​

spot_img

​ភ្នំពេញ​៖ លោក​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ កុំ​ជឿ​តាម​ការឃោសនា​រប​ស់បុ​គ្គល «​ជា សុខ​ហេង​» ហៅ «​គ្រូពេទ្យ​ទេវតា​» ព្រោះ​គាត់​មិនមែនជា​គ្រូពេទ្យ​ដែលមាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​នោះឡើយ​។​
​ការអំពាវនាវ​បែបនេះ របស់លោក​សាស្ត្រ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្រោយ​ពេលដែល លោក ជា សុខ​ហេង បាន​បង្ហោះ​វីដេអូ​នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Chea Sokheng ជា សុខ​ហេង អំពី​ការព្យាបាល​ជំងឺ​ដល់​ប្រជាពលរដ្ឋ តាមរយៈ​ការ​លាបប្រេង និង​កេះ​ស​សៃ ដល់​អ្នកជំងឺ​ដោយ​ដៃទទេ គ្មាន​ការ​ស្កែ​ន ឬ​ពិនិត្យ​អ្នកជំងឺ​ដោយ​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ណាស​មួយ​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ស្នើឱ្យ​បុគ្គល​រូបនេះ​បញ្ឈប់​ការផ្សាយ និង​ទង្វើ​ព្យាបាល​អ្នកជំងឺ​ដោយ​មិន​ត្រឹមត្រូវ​ជាបន្ទាន់ ហើយ​ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​នៅតែ​បន្តធ្វើ​ការបោកប្រាស់​គ្មាន​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​នេះ​ទៀត​។​

​លោក​សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង បាន​អំពាវនាវ​ថា នេះ​ជាការ​បោកប្រាស់ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​ជឿ​តាម​ការឃោសនា​របស់គាត់​ដែល​មិនមែនជា​គ្រូពេទ្យ​ដែលមាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​នោះឡើយ​។ សូម​បុគ្គល​រូបនេះ បញ្ឈប់​ការផ្សាយ និង​ទង្វើ​បែបនេះ​ជាបន្ទាន់ ហើយ​ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ បើ​នៅតែ​បន្តធ្វើ​ការបោកប្រាស់​គ្មាន​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ​នេះ​ទៀត​។ ក្រសួង​ក៏​សូម​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ចាត់ការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​ផងដែរ​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×