Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​កម្ពុជា សហភាព​អឺរ៉ុប និង​យូ​នី​សេ​ហ្វ បញ្ជាក់​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​ការពារ​សិទ្ធិ​ទទួលបាន​ការអប់រំ

spot_img

​ខេត្តសៀមរាប ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​តំណាង​យូ​នី​សេ​ហ្វ បាន​រួមគ្នា​ធ្វើដំណើរ​ទៅកាន់​ខេត្តសៀមរាប ដើម្បី​វាយតម្លៃ​ពី​វឌ្ឍនភាព​របស់​សាលារៀន​នៅ​កម្ពុជា នៅក្នុង​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព​។
​គណៈប្រតិភូ​បានទទួល​ស្វាគមន៍​ពី​សំណាក់​ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប និង​បុគ្គលិក​សិក្សា​នៅ​វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន អង្គរធំ​។ ព្រឹត្តិការណ៍​នេះ​គូសបញ្ជាក់​ពី​ការបន្ត​ការប្ដេជ្ញាចិត្ត​រួមគ្នា​របស់​ស្ថាប័ន​ទាំងបី ក្នុងការ​ការពារ​សិទ្ធិ​ទទួលបាន​ការអប់រំរ​បស់​កុមារ បើទោះជា​មាន​បញ្ហា​ប្រឈម​ថ្មីៗ​ដ៏​សែនពិបាក​បង្កដោយ​វិបត្តិ​សកល​នៃ​ជំងឺ​កូ​វីដ​១៩ យ៉ាងណាក៏ដោយ​។

​សហភាព​អឺរ៉ុប​បានផ្ដល់​ថវិកា​ចំនួន​២​លាន​អឺរ៉ូ​ដល់​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព និង​ការបន្ត​ផ្ដល់​សេវា​អប់រំ​ដល់​កុមារ​ដែលជា​ផ្នែក​មួយ​នៃ​ការគាំទ្រ​ក្នុងការ​ឆ្លើយតប​និង​ការស្ដារ​ឡើងវិញ​ពី​ជំងឺ​កូ​វីដ​១៩​។ តាមរយៈ​ការគាំទ្រ​នេះ យុទ្ធនាការ​ត្រឡប់​ចូលរៀន​វិញ​នៅ​ទូទាំងប្រទេស​ត្រូវបាន​អនុវត្ត​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​យូ​នី​សេ​ហ្វ ដើម្បី​ផ្ដល់​ការណែនាំ​ដល់​កុមារ មាតាបិតា លោកគ្រូ​អ្នកគ្រូ និង​បុគ្គលិក​សាលារៀន​អំពី​របៀប​ធ្វើឱ្យ​សាលារៀន​មាន​សុវត្ថិភាព​បំផុត និង​កាត់បន្ថយ​ហានិភ័យ​នៃ​ការចម្លង​ជំងឺ​កូ​វីដ​១៩​។ យុទ្ធនាការ​នេះ​នឹង​បន្ត​រហូតដល់​ឆ្នាំ​២០២១ និង​អាច​ពង្រីក​វិសាលភាព​បន្ថែមទៀត ដើម្បី​បញ្ចូល​ព័ត៌មាន​ដ៏​មានតម្លៃ និង​ផ្ដល់​ការលើកទឹកចិត្ត​ផ្សេងៗ មិន​ត្រឹមតែ​ដើម្បី​ធ្វើឱ្យ​សាលារៀន​មាន​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​នូវ​បរិយាកាស​ដ៏​ល្អប្រសើរ និង​ផ្ដល់​ការគាំទ្រ​ដល់​កុមារ ដើម្បីឱ្យ​ពួកគេ​អាច​រៀនសូត្រ​បាន​ចេះដឹង និង​រីកចម្រើន​ផងដែរ​។​

​លើសពីនេះ សម្ភារ​អនាម័យ​សំខាន់ៗ​ក៏ត្រូវ​បាន​ចែកជូន​សា​លាម​ត្តេ​យ្យ និង​សាលាបឋមសិក្សា​ទាំង ១១.៥០០​កន្លែង​នៅ​ទូទាំងប្រទេស​។ ការរួមចំណែក​របស់​សហភាព​អឺរ៉ុប​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ តាមរយៈ​
​មូលនិធិ​ភាពជា​ដៃគូ​សំរាប់​អភិវឌ្ឍ​សមត្ថភាព​វិ​ស​យ័​អប់រំ (CDPF) ដែលជា​មូលនិធិ​ទទួលបាន​ថវិកា​គាំទ្រ​ពី​អ្នកផ្ដល់ជំនួយ​ជាច្រើន និង​គ្រប់គ្រង​ដោយ​យូ​នី​សេ​ហ្វ ព្រមទាំង​មានការ​បំពេញបន្ថែម​ពី​ដៃគូ CDPF ដទៃទៀត ដូចជា​ប្រទេស​ស៊ុយអែត ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ និង​ភាពជា​ដៃគូ​សកល​សម្រាប់​ការអប់រំ​។ ដៃគូ​ទាំងនេះ​កំពុង​រួមចំណែក​ផ្ដល់​សម្ភារ​អនាម័យ​ដល់​សាលា​មធ្យមសិក្សា​ទាំង ១.៧៧១ កន្លែង​ក្នុងប្រទេស​កម្ពុជា​។

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា​៖“​យើង​សូម​ស្វាគមន៍​ចំពោះ​ការឧបត្ថម្ភ​បន្ថែម​ពី​សហភាព​អឺរ៉ុប​ដល់​សាលារៀន និង​សិស្សានុសិស្ស​នៅ​ទូទាំងប្រទេស​ក្នុងពេល​ដ៏​សែនពិបាក​នេះ​។ ការគាំទ្រ​នេះ​នឹង​ជួយ​ឱ្យ​យើង​ធានាថា កុមារ​នៅតែ​អាច​បន្ត​ទទួល​ឱកាស​រៀនសូត្រ បើទោះជា​កំពុង​ប្រឈម​នឹង​បញ្ហាលំបាកៗ​ដែល​បង្កឡើង​ដោយសារ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។ ជំនួយ​គាំទ្រ​សម្រាប់​ការបើកទ្វារ​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព​ពី​សហភាព​អឺរ៉ុប និង​ដៃគូ CDPF ដទៃទៀត នឹង​ធ្វើឱ្យ​សហគមន៍​មាន​ទំនុកចិត្ត​ថា សិស្សានុសិស្ស​ដែលជា​កូនចៅ​របស់​ពួកគាត់​នឹង​អាច​វិលត្រឡប់​ទៅ​សាលារៀន​វិញ​ក្នុង​បរិយាកាស​សិក្សា​ប្រកបដោយ​សុវត្ថិភាព និង​មានការ​គាំទ្រ​”​។​

​សហភាព​អឺរ៉ុប ក៏​កំពុងធ្វើការ​ងារ​ជាមួយ​យូ​នី​សេ​ហ្វ និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ពង្រឹង និង​ពង្រីក​កម្មវិធី​អាហារូបករណ៍​នៅ​ទូទាំងប្រទេស​ផងដែរ ដែល​កម្មវិធី​នេះ​គឺជា​សសរស្ដម្ភ​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​គាំពារ​សង្គម​របស់​កម្ពុ​ជា​។ កម្មវិធី​នេះ​មាន​សារសំខាន់​ក្នុងការ​ជំរុញឱ្យមាន​កា​រ​គោរព​នូវ​សិទ្ធិ​ទទួលបាន​ការអប់រំរ​បស់​កុមារ ដែល​ជួប​ការលំបាក​ជាងគេ ពោលគឺ​កុមារ​ដែល​ប្រឈម​នឹង​ការបោះបង់ចោល​ការសិក្សា ដោយសារតែ​ផលប៉ះពាល់​សង្គម​សេដ្ឋកិច្ច​បង្កដោយ​ជំងឺ​កូ​វីដ​១៩ មកលើ​ក្រុមគ្រួសារ​របស់​ពួកគេ​។
​នៅក្នុង​ពិធី​នេះ​តំណាង​ស្ថាប័ន​ទាំងបី ក៏បាន​ជួប​ជាមួយនឹង​សិស្ស​អាហារូបករណ៍ ព្រមទាំង​នាយក នាយិកា​សាលារៀន ព្រមទាំង​លោកគ្រូ​អ្នកគ្រូ​ផងដែរ​។
​គណៈប្រតិភូ​ក៏បាន​ស្វែងយល់​បន្ថែមទៀត​អំពី​អត្ថប្រយោជន៍​ដែល​កម្មវិធី​អាហារូបករណ៍​ផ្ដល់​ដល់​សិស្សានុសិស្ស និង​លទ្ធផល​វិជ្ជមាន​ចេញពី​ការប្រើប្រាស់​សម្ភារ​អនាម័យ និង​ការផ្សព្វផ្សាយ​សារ​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​១៩ នៅ​សាលារៀន​ផងដែរ​។

​លោកជំទាវ ខា​មិន ម៉ូ​រ៉េ​ណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ ”​ការអប់រំ​គឺជា​សិទ្ធិមនុស្ស​មូលដ្ឋាន និង​ជាស​សរ​គ្រឹះ​មួយ​សម្រាប់​ការអភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​។ នៅ​ទូទាំង​ពិភពលោក ជំងឺ​កូ​វីដ​១៩ កំពុង​បង្អាក់​នូវ​ការទទួលបាន​ឱកាស​អប់រំ​របស់​កុមារ ហើយ​កត្តា​នេះ​អាច​ក្លាយជា​ឧបសគ្គ​សម្រាប់​ការស្តារ​ទ្បើង​វិញ​នាពេល​អនាគត​របស់​យើង​។ អស់​រយៈពេល​ជាង​១៥​ឆ្នាំ​មកហើយ សហភាព​អឺរ៉ុប​គឺជា​ដៃគូ​ដ៏​រឹងមាំ​របស់​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា ហើយ​យើង​មាន​មោទនភាព​ក្នុងការ​គាំទ្រ​យុទ្ធនាការ​របស់​ក្រសួង​ដើម្បី​បើក​សាលារៀន​ទ្បើង​វិញ​ប្រកបដោយ​សុវត្ថិភាព​នៅ​ទូទាំងប្រទេស​។ ជា​ផ្នែក​នៃ​ការគាំទ្រ​របស់​យើង​ឆ្លើយតប​នឹង​ជំងឺ​
​កូ​វីដ​១៩ និង​កម្មវិធី​ស្តារ​ទ្បើង​វិញ យើង​នឹងចូលរួម​ចំណែក​បង្កើន​ចំនួន​អាហារូបករណ៍​សម្រាប់​កុមារ និង​គ្រួសារ​ងាយ​រងគ្រោះ​ជាងគេ ដែល​ទទួលរង​ប៉ះពាល់​ខ្លាំង​ពី​វិបត្តិ​នេះ​។​”
​ជំងឺ​កូ​វីដ​១៩ ដំបូង​បង្ក​ជា​វិបត្តិ​ដល់​វិស័យ​សុខាភិបាល ប៉ុន្តែ​បច្ចុប្បន្ននេះ​វា​ក៏​បណ្ដាលឱ្យមាន​វិបត្តិ​ដល់​វិស័យ​អប់រំ ដែល​កំពុង​បង្ក​ការរំខាន​ដល់​ការសិក្សា​របស់​កុមារ​ជាច្រើន​លាន​នាក់​។ ចាប់តាំងពី​ដំណាក់កាល​ដំបូងៗ​នៃ​ជំងឺ​រាតត្បាត​ជាស​កល​នេះ​កើតមានឡើង យូ​នី​សេ​ហ្វ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បីឱ្យ​កុមារ​អាច​បន្ត​ការរៀនសូត្រ​របស់​ពួកគេ​បាន បើទោះជា​សាលារៀន​ត្រូវ​បិទទ្វារ​យ៉ាងណាក៏ដោយ និង​បាន​ត្រៀមលក្ខណៈ​ដើម្បី​បើក​សាលារៀន​ឡើងវិញ​ប្រកបដោយ​សុវត្ថិភាព​។
​លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ “​នៅ​គ្រប់​វិបត្តិ​ទាំងអស់​សុទ្ធ​តែមាន​កាលា​នុ​វត្ត​ភាព​សម្រាប់​យើង​គិត​សាជាថ្មី និង​ស្ថាបនា​ឡើងវិញ​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន​។
​វា​មាន​សារសំខាន់​ណាស់ ដែល​វិធានការ​ឆ្លើយតប​ចំពោះ​ជំងឺ​កូ​វីដ​១៩ បានក្លាយ​ជាក​តា​លី​ករ​សម្រាប់​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ឱ្យ​រឹតតែ​ប្រសើរ​ជាង​មុន ដើម្បី​ធ្វើឱ្យ​សាលារៀន​ក្លាយជា​កន្លែង​ដែលមាន​បរិ​យាប​ន្ន និង​មាន​ភាព​ធន់​។ គោលដៅ​នេះ​អាច​សម្រេច​ទៅបាន តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​របស់​ដៃគូ​អភិវឌ្ឍន៍ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​”៕
​ដោយ​៖​CEN

spot_img
×