Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អាក​រថយន្ត​ធុន​ធំ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ពី​បន្ទាយមានជ័យ បាត់ដំបង ខណៈ​ទឹកជំនន់​កើនឡើង​ខ្លាំង នៅតាម​បណ្តា​ស្រុក​ក្រុង​ទាំង​៩ ខេត្តបន្ទាយមានជ័យ​

spot_img

ខេត្តបន្ទាយមានជ័យ​៖​រយៈពេល​មួយថ្ងៃ​ពីរ​យប់​ទឹកជំនន់​បាន​វាយប្រហារ​យ៉ាង​លឿន​មកលើ​ខេត្តបន្ទាយមានជ័យ​បណ្តាល​ឲ្យ​ទូទាំង​៩​ស្រុក ក្រុង នៃ​ទី​រួម​ខេត្តបន្ទាយមានជ័យ​ទទួលរង​គ្រោះ​យ៉ាងធ្ងន់ធ្ងរ អាជ្ញាធរ​សមត្ថកិច្ច​គ្រ​ប់​ជាន់ថ្នាក់​បាន​ចុះ​អន្តរាគមន៍​ទាំង​ថ្ងៃ​យប់ ដោយសារ​ទឹក​ជន​លិច​លំនៅដ្ឋាន​ពលរដ្ឋ​ជាង​បី​ពាន់​ខ្នង និង​ជន​លិច​កំណាត់​ផ្លូវជាតិ​លេខ​៥​បង្ក​ការកកស្ទះ​ចរាចរណ៍​នៅតាម​ដងផ្លូវ​មួយចំនួន នៅ ថ្ងៃទី​១៤​តុលា​២០២០​។​

​តាម​ស្ថានភាព​ជាក់ស្តែង​បន្ទាប់ពី​ទឹកជំនន់​បាន​ជន់​លិច​ស្រុក​ក្រុង​នានា របស់​ខេត្តបន្ទាយមានជ័យ កាល​ព្រឹក​ថ្ងៃទី​១៤​តុលា​២០២០ ទឹកបាន​កើនឡើង​ខ្លាំង​នៅ​ក្រុង​សិរីសោភ័ណ ធ្វើ​ឲ្យ​ហូរ​ខ្លាំង​កាត់​កំណាត់​ផ្លូវជាតិ​លេខ​៥ ប្រមាណ​ជាមួយ​គីឡូម៉ែត្រ​ត្រង់​ព្រំប្រទល់​ស្រុក​មង្គល​បូរី និង​ក្រុង​សិរីសោភ័ណ​ដែល​ជំនន់​ជន់​លិច​នេះ​មាន​អាជ្ញាធរខេត្ត បានរួម​សហការ​ជាមួយ​កងកម្លាំង​ទាំងបី បាន​ចុះជួយ​រំដោះ​សង្គ្រោះ ពលរដ្ឋ​ពី​ទឹកជំនន់​ក្នុងនោះ មាន​មន្ទីរ​សាធារណការ​ខេត្តបន្ទាយមានជ័យ រួមមួយ​ខាង​កងទ័ព​បានមក​ច្រក​ដី​ដាក់​កា​រ៉ុង​ទប់ទឹក​មិន​ឲ្យ​ជន់​លិច​ផ្លូវ​។

​តាម​របាយការណ៍​រប​ស់​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ដែលមាន​ឯកឧត្តម អ៊ុំ រាត្រី ជា​អភិបាលខេត្ត​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៣​ខែតុលា ឆ្នាំ​២០២០​ក្នុងចំណោម​៩​ស្រុក​.​ក្រុង​របស់​ខេត្តបន្ទាយមានជ័យ មាន​៨​ស្រុក​.​ក្រុង​រងគ្រោះ​ដោយ​ទឹកជំនន់​ដែល​បាន​លិច​ផ្ទះសម្បែង​ពលរដ្ឋ​លើ​៣៥​ឃុំ​.​សង្កាត់ បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​លង់ទឹក​ស្លាប់មាន​ចំនួន​៥​នាក់​កុមារ​១​នាក់ ហើយ​ប៉ះពាល់​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​សរុប​មាន​ចំនួន​៧០៣៤​ខ្នង​ផ្ទះ និង​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​មាន​ចំនួន​៨៤៧​គ្រួសារ មនុស្ស​រាយ​៣១៧៣​នាក់​ស្រី​១៦៣៧​នាក់ លិច​ស្រែ​ស្រូវ​មាន​ផ្ទៃដី​១១,៣១៧​ហិកតា លិច​ដំឡូង​មី​ផ្ទៃដី​១,៨៩៤៣​ហិកតា និង​ដំណាំ​រួមផ្សំ​៣៧៨​ហិកតា លិច​សាលារៀន​៣៩​កន្លែង មណ្ឌល​សុខភាព​៦​កន្លែង លិច​វត្ត​២៥​វត្ត សាលាឃុំ​២ លិច​ផ្លូវ​ផ្លូវ​២៧៣​កន្លែង​ដែលមាន​ប្រវែង​១៥៥,៤៦៥​ម៉ែត្រ​។​

​ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​មានប្រសាសន៍​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​២០៥​គ្រួសារ ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ភូមិ​សាយ​សាម៉ន ឃុំ​ចំណោម ឃុំ​បត់​ត្រង​ស្រុក​មង្គល​បូរី​ថា ទឹក​ឆ្នាំ​២០២០​នេះ​រង​ផលប៉ះពាល់​ខេត្ត​មួយចំនួន​នៅ​ទិសពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​មាន​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​រង​ផលប៉ះពាល់​លិច​ផ្ទះសម្បែង និង​ដំណាំ​កសិកម្ម​។​

​ឯកឧត្តម​សំណូមពរ​ដល់​អាជ្ញាធរខេត្ត និង​មន្ទី​ជំនាញ​រួមជាមួយ​កងកម្លាំង​ទាំងបី​ស្ថាប័ន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​តា​ម​ដាន​ស្ថានភាព​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ជន់​លិច​ផ្ទះសម្បែង​អាច​ការពារ​សុវត្ថិភាព​ត្រូវ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ឲ្យ​បាន​ទាន់ពេល ហើយ​បងប្អូន​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​កូនចៅ​ការពារ​គ្រោះថ្នាក់​កើតឡើង ត្រូវ​ហូប​ស្អាត ផឹក​ស្អាត និង​មុន​ចូលដេក​ត្រូវ​មើល​ឲ្យ​បាន​ច្បាស់​ការពារ​សត្វ​អ​សេ​រ្ពិ​ស​ខាំ​អាច​គ្រោះថ្នាក់​បាន​។​

​ជាមួយនឹង​គ្រោះទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ​នេះ ឯកឧត្តម អ៊ុំ រា ត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​ចុះ​ពិនិត្យ​ស្ថានភាព​និង​ជម្លៀស​ប្រជាពលរដ្ឋ​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​អំណោយរ​បស់​អាជ្ញាធរខេត្ត អំណោយ​របស់​សប្បុរស​ជន​ជូន​ទៅដល់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​បាន​ទាន់ពេល​នៅតាម​ទីទួល​សុវត្ថិភាព ដូចជា​បានផ្ដល់​ការសាងសង់​រោង នូវ​តង់ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ ម៉ុង ដែលជា​អំណោយ​ដ៏​សំខាន់​សម្រាប់​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ ស្នាក់នៅ​បណ្ដោះអាសន្ន​។​

​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន និង​សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​យកចិត្តទុកដាក់​និង​គិតគូរ​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ នៅ​ខេត្តបន្ទាយមានជ័យ​ក្នុងនោះ​សម្ដេច​បាន​ផ្ដល់នៅ​ថវិកា​ចំនួន ១០ ម៉ឺន​ដុល្លារ​និង​ទូក​ចំនួន ១០​គ្រឿង​បន្ថែម លើ​អំណោយ​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ផ្ដល់នូវ​ថវិកា ១០០ លាន​រៀល និង​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​ដល់​ខេត្តបន្ទាយមានជ័យ​។​

​តាមរយៈ​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់ ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល ក៏ដូចជា​ឯកឧត្តម​អភិបាលខេត្ត អាជ្ញាធរ​ស្រុក​ក្រុង សមត្ថកិច្ច​កង​ប្រដាប់អាវុធ​ទាំង ៣ ប្រភេទ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពកក់ក្តៅ​យ៉ាងខ្លាំង​៕​ដោយ ៖ ថន​

spot_img
×