Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​វៀតណាម ២​នាក់ ត្រូវ​អាវុធហត្ថ​ខេត្តស្វាយរៀង ឃាត់ខ្លួន​រួម និង​ថ្នាំញៀន ៣​កញ្ចប់​ធំ ស្មើ ៣០៦​ក្រាម​

spot_img

​ខេត្តស្វាយរៀង​៖ ជនជាតិ​វៀតណាម​២​នាក់ ត្រូវបាន​អាវុធហត្ថ​ខេត្តស្វាយរៀង សហការ​ជាមួយ​អាវុធហត្ថ​ស្រុក​ស្វាយជ្រំ បានធ្វើ​បង្ក្រាប​ករណី​រក្សាទុក​ឬ​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅវេលា​ម៉ោង ០៨​និង​៤៥ នាទី ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ មាន​ភ្នាក់ងារ​បានផ្តល់​ព័ត៌មាន​ថា​៖ រថយន្ត​ម៉ាក​LEXUS RX 300 ពាក់​ស្លាក់​លេខ ភ្នំពេញ 2O 4914 បាន​ដឹក​ភ្ញៀវ​ជនជាតិ​ចិន​ចំនួន ០១​នាក់ និង​វៀតណាម​ចំនួន ០២​នាក់​ចេញពី​ភ្នំពេញ​ទៅ​ក្រុង​បាវិត សង្ស័យថា​៖​ភ្ញៀវ​ទាំង ០៣ នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​។

​រហូតដល់​ម៉ោង ០១ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម ក្រោម​ការបញ្ជា​ផ្ទាល់ ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សែ វុទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង កម្លាំង​មន្ទីរ​យុត្តិធម៌ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បានរៀបចំ​កម្លាំង​ចាំ​ស្ទាក់ នៅ​ចំនុច​ខាងមុខ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ ដើម្បី​ចាំ​ឃាត់​រថយន្ត​ម៉ាក​Lexusrx 300 ពាក់​ស្លាក់​លេខ ភ្នំពេញ ២o ៤៩១៤ ពេល​រថយន្ត​មកដល់​មុខ​មូលដ្ឋាន កង​រាជ​អាវុធ ហត្ថ​ស្រុក​ស្វាយជ្រំ កម្លាំង​កងរាជអាវុធហត្ថ​បាន​ប្រើ​សញ្ញា​ភ្លើង​ពិល​ចរាចរណ៍​ជាស​ញ្ញា​ឱ្យ​រថយន្ត​ឈប់ តែ​រថយន្ត​មិន​ព្រម​ឈប់​កម្លាំង​កងរាជអាវុធហត្ថ ក៏​ដេញតាម​មកដល់​ចំណុច​រង្វង់​នាគព័ន្ធ ស្ថិតនៅ​ភូមិ ស្រះ​វង្ស សង្កាត់ ស្វាយរៀង ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង កម្លាំង​សមត្ថកិច្ច ក៏​ឃាត់​រថយន្ត​ឱ្យ​ឈប់​ឃើញ​មាន​មនុស្ស​ចំនួន ០២ នាក់ ជា​ជនជាតិ​វៀតណាម និង​ម្នាក់ទៀត ជា​អ្នកបើកបរ​ជនជាតិខ្មែ​រ រួច​ក៏​ធ្វើការ​ឆែកឆេរ​លើ​ខ្លួនប្រាណ​ពុំមាន​អ្វី​ទេ​។​

​ប្រភព​បាន​បន្តទៀតថា​៖ កម្លាំង​សមត្ថកិច្ច​យើង​ក៏​នាំខ្លួន​មក មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ ដើម្បី​ធ្វើការ​សាកសួរ ។​ពេលមកដល់​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ស្វាយជ្រំ កម្លាំង​សមត្ថកិច្ច​ក៏​ធ្វើការ​ឆែកឆេរ​រថយន្ត​រកឃើញ ថ្នាំញៀន​ចំនួន ០៣ កញ្ចប់​ធំ រហូតដល់​ម៉ោង​០៧ ថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​មូលដ្ឋាន កង​រា​វុ​ធ​ហត្ថ​ស្រុក​ស្វាយជ្រំ​បាន​នាំខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ និង​ម្នាក់ទៀត​ជា​អ្នក បើកប រ​ម្នាក់​មក​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​ស្វាយ​រៀ​’​ង​ដើម្បី​ធ្វើ​ចាត់់់​ការបន្ត​។​

ជនសង្ស័័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទី​១ / ឈ្មោះ ទ្រិ​ញ វូ​ហ្វឿ​ង​តាំ ភេទ​ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ជាង​ជួសជុល​រថយន្ត មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ ថា​ញ់​ទ្រុង ឃុំ ថា​ញ់​ដៀ​ន ស្រុក ចូ​វ​ថា​ញ់ ខេត្ត​តៃនិញ ប្រទេស​វៀត ណា​ម ។ ទី​២/​ង្វៀន ទឹង​គៀត ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ថា​ញ់​ទ្រុង ឃុំ​ថា​ញ់​ដៀ​ន ស្រុក​ចូ​វ​ថា​ញ់ ខេត្ត​តៃនិញ ប្រទេស​វៀតណាម ។ និង​ទី​៣/​ឈ្មោះ ភិន វណ្ណឌី ភេទ​ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តាក់ស៊ី​មាន ទីលំនៅ បច្ចុប្បន្ន​ភូមិ ដំបូក​ជួរ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង នាំមក​បញ្ជាការ ដ្ឋា​កង​រាជ អាវុធហត្ថ ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​។ ហើយ​វត្ថុតាង​ចាប់យក​រួមមាន ៖ ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៣ កញ្ចប់​ធំ​ស្មើ មាន​ទម្ងន់ ៣០៦ ក្រាម គិត​ទាំង​សំបក​វេច​ខ្ចប់ ២.​ប្រាក់​ដុង​ចំនួន ៨១៥.០០០ ដុង ៣.​ប្រាក់​ដុល្លា​ចំនួន ០៨ ដុល្លា​អា​មេ​រិច ៤.​ទូរ​សព្ទ​ដៃ​ចំនួន ០២ គ្រឿង ៥.​អត្តសញ្ញាណប័ណ្ណ​ចំនួន ០២ សន្លឹក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ជនជាតិ​វៀតណាម​ចំនួន ០២​នាក់ និង​វត្ថុតាង​បញ្ជូនទៅ​តុលាការខេត្ត​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ ចំណែក​អ្នកបើកបរ​រថយន្ត​ដោយ​ពុំមាន​ការពាក់ព័ន្ធ​អ្វី​នោះទេ​គឺ​អប់រំ​និង​ឲ្យ​ទៅ​លំនៅដ្ឋាន​វិញ​៕​

spot_img
×