Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមជួយ​ស៊ែរ​បន្ទាន់​! អភិបាលខេត្ត​កំពង់ស្ពឺ ប្រកាសអាសន្ន ក្រុង​ច្បារមន​ទាំងមូល​នឹងត្រូវ​ជន់​លិច​ខ្លាំង​ហើយ សូម​បងប្អូន​រើ​អីវ៉ាន់​ចេញពីផ្ទះ​បន្ទាន់ ទៅរក​ទីទួល​មាន​សុវត្ថិភាព​ឲ្យ​បាន​លឿន​បំផុត​

spot_img

កំពង់ស្ពឺ​៖ យោងតាម​ការបញ្ជាក់​ពី​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹង​នៅមុននេះ​បន្តិច តាមរយៈ​បណ្ត​ញ​សង្គម​ថា​៖ សូម​គោរព​ជម្រាបជូន​ពុក​ម៉ែ​មាមីង​បងប្អូន​មេត្តា​ជ្រាបថា​នៅ ២ ម៉ោង​ទៀត​(​ម៉ោង​១៦) ទឹកជំនន់​នឹង​កើត​មាននៅ​ចំណុច ភូមិ​រលោង ព្រៃ​ស្លឹក កា​ហែង ភូមិ​កាប់​ទូក ភូមិ​ភ្នំ​ដី ភូមិ​ថ្មី​ភូមិ កោះ​វៀន ព្រៃ​បេង តាំង​ក្រូច សំពៅ និយាយ​រួម​គឺ​ក្រុង​ច្បារមន​ទាំងមូល​ហើយ​និង​ស្រុក​សំ​រោងទង​មួយចំណែក​មួយផ្នែក​។​

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​ពុក​ម៉ែ​មាមីង​បងប្អូន​ដែលមាន​ភូមិ​ពាក់ព័ន្ធ​ទាំងអស់​ប្រ​ញ៉ាប់ រើ​អីវ៉ាន់​ឡើង​ដាក់​លើ​ទីទួល​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាងនេះទៅទៀត ត្រូវ​ត្រួតពិនិត្យ​ទៅលើ​ចាស់ជរា កុមារ​ដែល​ងាយ​រង​នូវ​ផលប៉ះពាល់​មុនគេ​។

​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន​ធំៗ សូមមេត្តា​ផ្អាក​ជា​បណ្ដោះអាសន្ន ឬក៏​អាច​រក​ផ្លូវ​វាង​មួយរយៈ​ពេល​។ សូម​អរគុណ​!៕ ដោយ​៖ លឹម ហុង​

spot_img
×