Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គុណ​ព្រះ​ជួយ​! ក្រពើ​ច្រើនណាស់ សូម​អាជ្ញាធរ​ចុះ​ត្រួតពិនិត្យ​អាង​ចិញ្ចឹម​ក្រពើ​ផង ខណៈ​តាខ្មៅ​ជិត​ប្រកាសអាសន្ន​ដែរ​ហើយ​

spot_img

​កណ្តាល​៖​ប្រជាពលរដ្ឋ​នៅ​តំបន់​ជិតខាង​បាននិងកំពុង​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ជាខ្លាំង ចំពោះ​ទីតាំង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ព្រែក​សំរោង ៣ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ព្រោះថា​ពេលនេះ ទឹកជំនន់​ដែល​កំពុង​កើនឡើង​យ៉ាងគំហុក បានធ្វើ​ឲ្យ​អាង​ចិញ្ចឹម​ក្រពើ​មួយ​នេះ​មានទឹក​ពេញព្រៀប​ទៅហើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​វិទ្យុ​មួយ​នៅ​ថ្ងៃទី ១៤ ខែតុលា ២០២០​។​

​ទោះយ៉ាងណា ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ គេ​នៅ​មិនទាន់​ឃើញ​មានការ​បញ្ជាក់​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នៅឡើយ​ទេ ខណៈដែល​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ប្រសិនបើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​យ៉ាងគំហុក​បែបនេះ​ទៀត នោះ​ហាង​ចិញ្ចឹម​ក្រពើ​នេះ អាច​នឹង​លិច​ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​កើតឡើង​ជាក់​ជាមិនខាន​ឡើយ​។​

​ជាមួយ​ការព្រួយបារម្ភ​នេះ ប្រជាពលរដ្ឋ​ក៏​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ និង​រក​វិធី​ទប់ស្កាត់​ជាមុន​ផង ដើម្បី​ជៀសវាង​សត្វ​ក្រពើ​ទាំងនោះ មានឱកាស​ចេញ​ក្រៅ​អាង អាច​បង្ក​គ្រោះថ្នាក់​ពលរដ្ឋ​បាន​៕ ដោយ​៖ លឹម ហុង​


spot_img
×