Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​សាធារណការ​៖ ស្ថានភាព​ជំនន់​ទឹកភ្លៀង បាន​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ចំនួន​១៣​ខេត្ត​ ​ចំនួន​៨៧​ខ្សែ ដោយមាន​ចំនួន​១៩៩​កំណាត់ ​ប្រវែង​ ២៤៣​គីឡូម៉ែត្រ​

spot_img

ភ្នំពេញ​៖ នៅ​ថ្ងៃ​ពុធ ទី​១៤ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​បច្ចេក ទេស​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ដែល​បង្ក​ផលប៉ះពាល់​ដល់​គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៣ ផ្លូវ​លេខ ២០ ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ផងដែរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់​ផ្លូវជាតិ​លេខ​៣ ធ្វើការ​លុប​ជង្ហុក​ធំៗ បង្កឡើង​ដោយ​ទឹកភ្លៀង​ហូរ​ច្រោះ ឋិត​នៅ​ម្ដុំ​ស្ពាន​ទំនប់ទឹក​៧​មករា ដែល​អាច​បង្កឱ្យមាន​កា​រ​កកស្ទះ ក៏​ដូច ជា​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​លេខ​២០ ចាប់ពី​ផ្លូវជាតិ​លេខ​៣ ក្បែរ​ទំនប់ទឹក​៧​មករា​រហូតដល់​រង្វង់​មូល​គួ​ស្រូវ​ផ្លូវជាតិ​លេខ​២ ដែល​កំពុង​ទទួលរង ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​ជំនន់​ទឹកភ្លៀង និង​បង្ក​ការខូចខាត​ដល់​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ​។
​ទាក់ទង​នឹង​វិធានការ​ដោះស្រាយ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​វាយ តម្លៃ​តាមដាន​ជាប្រចាំ និង​រក​មធ្យោបាយ​រំដោះ​ទឹក​ឲ្យ​ផុតពី​ផ្លូវជាតិ​លេខ​៣ ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​កាត់​លើផ្លូវ បង្ក​ផលប៉ះពាល់​ដល់​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ និង​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​បច្ចេកទេស ក៏ដូចជា​មន្ទីរ សាធារណការ និង​ដឹកជញ្ជូន​ទូទាំងប្រទេស​ពិនិត្យ​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​អំពី​ស្ថានភាព ទឹកជំនន់​ដែល​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅ​កម្ពុជា​។

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​ស្នើឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​ពិនិត្យមើល លទ្ធភាព​ស្តារ​ប្រឡាយ​ដោយ​ប្រើ​គ្រឿងចក្រ ដើម្បី​បញ្ចៀស​ទឹកជំនន់ សង្គ្រោះ ប្រជាពលរដ្ឋ​ដែល​កំពុង ទទួលរង​នូវ​ការលិចលង់​ខ្លាំង​នៅក្នុង​សង្កាត់​កង​ន​យ ខណ្ឌដង្កោ រាជធានី ភ្នំពេញ​។

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នាឱកាស​នោះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា​៖ គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ស្ថានភាព​ជំនន់​ទឹកភ្លៀង​បាន​បង្ក​ផលប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា​ចំនួន​១៣​ខេត្ត រួមមាន​៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ធំ កែប កំពង់ស្ពឺ ប៉ៃលិន កណ្ដាល ព្រៃវែង ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប និង​បង្ក​ផល ប៉ះពាល់ និង​ជន់​លិច​ខ្សែ​ផ្លូវ​សរុប​ចំនួន​៨៧​ខ្សែ ដោយមាន​ចំនួន​១៩៩​កំណាត់ មាន​ប្រវែង​សរុប​ចំនួន ២៤៣​គីឡូម៉ែត្រ​។
​ដោយឡែក ចំពោះ​ការខូចខាត​និង​ថវិកា​ក្នុងការ​ជួសជុល​ឡើងវិញ មិនទាន់​ត្រូវ បាន​វាយតម្លៃ​នៅឡើយ​ទេ ដោយ​រង់ចាំ​ស្ថានភាព​ទឹក​ស្រ​កសិន​ទើប​ក្រុមការងារ​បច្ចេកទេស​ស​ហ​ការ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​អាច​ចុះ ពិនិត្យ និង​វាយតម្លៃ​លើ​ស្ថានភាព​ជាក់ស្ដែង​បាន​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស ម្ចាស់​យានយន្ត​ដឹកជញ្ជូន​ធំៗ សូម​ផ្អាក​ការធ្វើដំណើរ ឬ​ធ្វើការ​ចៀសវាង​ផ្លូវ​សំខាន់ៗ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​នេះ ដើម្បី ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ធានា​កុំ​ឲ្យ​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវ ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ស្រាប់ និង​ដើម្បី​ចូលរួម​សន្សំសំចៃ​ថវិកាជាតិ​ដែល​ត្រូវ​ចំណាយ​ទៅលើ​ការ ជួសជុល ស្ដារឡើងវិញ​នូវ​ផ្លូវថ្នល់​ដែល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×