Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​ខេត្តបាត់ដំបង ថ្លែងអំណរគុណ​យ៉ាងខ្លាំង ដល់​ភ្នាក់ងារ​ប្រមូល​សំរាម ដែល​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ ខណៈ​ទឹកជំនន់​ជន់​លិច​កន្លងមក តែ​គ្មាន​សំរាម​អណ្តែត​សោះ​

spot_img

បាត់ដំបង​៖ ភ្នាក់ងារ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន ស៊ីន ទ្រី ៨២ គ្រួសារ បានទទួល​អំណោយ​របស់​ឯកឧត្តម ស សុខា​និង​លោកជំទាវ​​អង្ករ ១​កា​រ៉ុង ទឹកត្រី ១​យួរ ទឹក​ស៊ី​អ៉ី​វ ១​យួរ មី ១​កេះ ត្រីខកំប៉ុង ១​យួរ តាមរយៈ​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្ត លោក ផេង​សិទ្ធី អភិបាលក្រុង យុវជន ស​.​ស​.​យ​.​ក​. ខេត្តបាត់ដំបង​និង​សហការី នៅ​ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៤​ខែតុលា​ឆ្នាំ​២០២០ ។​

​ឯកឧត្តម ណុប ដា​រ៉ា អភិបាលរង​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ក្នុងការ​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​ដល់​បងប្អូន​ភ្នាក់ងារ​ប្រមូល​សំរាម ដែល​បាន​យកចិត្តទុកដាក់​កិច្ចការ​ប្រមូល​សំរាម​ក្នុង​ក្រុង​-​ស្រុក នៃ​ខេត្តបាត់ដំបង​នាពេល​កន្លងមក ថ្នាក់ដឹកនាំ​ខេត្ត​ទាំងមូល​សូម​ថ្លែងអំណរគុណ​យ៉ាងខ្លាំង ដល់​បងប្អូន​ភ្នាក់ងារ​ប្រមូល​សំរាម ដែល​បាន​បំពេញការងារ​បាន​យ៉ាង​ល្អ​។​

​គួរ​រំលឹក​ផងដែរ​ថា នាពេល​ថ្មីៗ​នេះ ខេត្តបាត់ដំបង​ទទួលបាន​ការកោតសរសើ​រ គួរ​ជាទី​មោទនភាព​ពី​មជ្ឈដ្ឋាន​ទូរ​ទាំង​ប្រទេស​ថា មាន​អនាម័យ​ល្អ នៅពេល​ទឹកជំនន់​ជន់​លិច​កន្លងមក តែ​គ្មាន​សំរាម​អណ្តែត​សោះ​៕ ដោយ​៖ អ៊ុង​សា​រុំ​

spot_img
×