Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករ​ក្រុមហ៊ុន ស៉ី​ន​ទ្រី ព្រម​ចូលធ្វើការ​វិញ​ទាំងអស់គ្នា នៅ​ល្ងាច​ថ្ងៃ​១៤​តុលា​នេះ​

spot_img

​ភ្នំពេញ​៖ កម្មករនិយោជិត​ក្រុមហ៊ុន​ស៉ី​ន​ទ្រី ដែល​បានធ្វើ​កូដកម្ម​អស់​ជាង​១០​ថ្ងៃ​កន្លងមកនេះ បាន​ឈានដល់​ការព្រម​ចូលធ្វើ​ការងារ​វិញ​ទាំងអស់គ្នា​ហើយ ក្រោយពី​ជួបប្រជុំ​ដោះស្រាយ​តាំងពី​រសៀល រហូតមកដល់​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ហើយ​កម្មករ​ទាំងអស់​នឹង​ចាប់ផ្តើម​ប្រមូល​សំរាម​នៅ​ល្ងាច​នេះ​។​

​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ។​

​លោក​បញ្ជាក់ថា ៖​ការយល់ព្រម​ចូលធ្វើការ​វិញ​នេះ គឺ​ក្រោយពី​ការណែនាំ​និង​សម្របសម្រួល និង​ស្វែងរក​ដំណោះស្រាយ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់ ក្រសួងមហាផ្ទៃ​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀតផង​ដែរ​។​

​សម្រាប់​កិច្ចប្រជុំ​ដោះស្រាយ​ជា​លើក​ទី​២​នេះ លោក​កើត ឆែ​និង​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​តំណាង​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ក្រសួង​ការងារ ទើប​សម្រេច​បានជា​ផ្លែផ្កា​នា​ល្ងាច​នេះ ដោយ​កម្មករនិយោជិត​របស់​ក្រុមហ៊ុន ស៉ី​ន​ទ្រី ដែល​ធ្វើ​កូដកម្ម​ទាំងអស់នោះ បាន​យល់ព្រម​ចូលធ្វើការ​វិញ ទៅតាម​តួនាទី​របស់​ពួកគេ​រៀងៗ​ខ្លួន ។​

​សូម​រំលឹកថា ៖​ក្នុង​អង្គប្រជុំ​រក​ដំណោះស្រាយ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០ គ្រប់ភាគី​ទាំងអស់ ពិសេស​កម្មករ​ក្រុមហ៊ុន ស៉ី​ន​ទ្រី បាន​ព្រមព្រៀង​ម្តង​រួចមកហើយ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​មិនទាន់ ចូលធ្វើការ​ទើបតែ​នៅពេលនេះ បាន​ព្រមព្រៀង​ចូលធ្វើការ​វិញ​ដោយ​អនុវត្ត​ការងារ​ចាប់ពី​ល្ងាច​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ​។​

កម្មករនិយោជិត​ក្រុមហ៊ុន​ស៉ី​ន​ទ្រី ដែល​បានធ្វើ​កូដកម្ម​កាលពី​ថ្ងៃទី​២​តុលា​កន្លងមក​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×