Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​គ្រឿងញៀន​ជាង​ពីរ​តោន រួម​នឹង​សារធាតុ​ផ្សំ​៦០០​គីឡូក្រាម​មានតម្លៃ​១០​លាន​ដុល្លារ​បញ្ជូនទៅ​តុលាការ​

spot_img

​ភ្នំពេញ​៖ កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រមូល​វត្ថុតាង​កសាង​សំណុំរឿង រួម​និង​ជនសង្ស័យ​បួន​នាក់ បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​គ្រឿងញៀន ទម្ងន់​២.១០៦​គីឡូក្រាម​២១៥,៨៩​ក្រាម​និង​សារធាតុ​គីមី​ផ្សំ​៦០០​គីឡូក្រាម​ដែល​បង្ក្រាបបាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​បី​គោលដៅ​និង​នៅ​រាជធានី​ភ្នំពេញ​បួន​គោលដៅ​មានតម្លៃ​១០​លាន​ដុល្លារ​។​ការបញ្ជូន​បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១៤​ខែតុលា​នេះ​។​

​បើតាម​របាយការណ៍រ​បស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៅថ្ងៃនេះ បាន​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ប្រមូល​វត្ថុតាង​កសាង​សំណុំរឿង រួម​និង​ជនសង្ស័យ​៤​នាក់ បញ្ជូនទៅ​អយ្យការ​អម​សាលាតំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​គ្រឿងញៀន ទម្ងន់ ២១០៦​គីឡូក្រាម ២១៥,៨៩​ក្រាម និង​សារ​ធាតុគីមី​ផ្សំ ៦០០ គីឡូក្រាម ដែល​បង្ក្រាបបាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ៣​គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ ៤​គោលដៅ មានតម្លៃ​១០​លាន​ដុល្លារ ។​

​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ របស់ ឯកឧត្ដម នាយ​ឧត្ដ​ន​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​មានការ​ចង្អុល​ដឹកនាំ​ផ្ទា​ល់ពី ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង​នគរបាលជាតិ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ដឹកជញ្ជូន ជួញដូរ​ឆ្លងដែន និង​រក្សាទុក​កែច្នៃ​គ្រឿងញៀន​ខុសច្បាប់ នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​។​

​កិច្ចប្រតិបត្តិការ​នេះ មន្ត្រី​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ នាយកដ្ឋាន​ស៊ើបការណ៍​ខាងក្រៅ និង​បច្ចេកទេស ព្រមទាំង​មានការ​សម្របសម្រួល​ដី​ក​នាំ​ពី ឯកឧត្ដម​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ ខេត្ត​ព្រះសីហនុ បាន​ដំណើរការ​ស្រាវជ្រាវ បង្ក្រាប ករណី​ដឹកជញ្ជូន ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ដោយ​ខុសច្បាប់ ពី​ប្រទេស​ឡាវ ឆ្លងកាត់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ចិន​(​តៃវ៉ាន់​) បង្ក្រាប​គោលដៅ​ចំនួន ៧​ផ្សេងៗ​គ្នា ជា​បន្តបន្ទាប់ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ៣​គោលដៅ និង​នៅ​រាជធានី​ភ្នំពេញ ៤​គោលដៅ ។​
​ជា​លទ្ធផល​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួនបាន​ជនសង្ស័យ ៤​នាក់ ភេទ​ប្រុស ជនជាតិ​ចិន (​តៃវ៉ាន់​) ៖
១.​ឈ្មោះ ចិន ជឺ​ជា (CHEN CHIH CHIEH) ហៅ JACKY ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​តៃវ៉ាន់​លេខ 05196333 (​អ្នកបញ្ជា​ការដឹកជញ្ជូន​)
២.​ឈ្មោះ ចាង ឈិ​ជឺ (Zhan Qi Zhi) ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ 313641977 (​អ្នក​ដឹកជញ្ជូន​)
៣.​ឈ្មោះ យ៉ូ​វ យ៉ាវ​ជុង (YU Yao Tsung) ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ 352875960 (​អ្នក​ដឹកជញ្ជូន​)
៤.​ឈ្មោះ ឈិន ប៉ាវ​ជីន (Chen Pao Jiun) ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ លិខិតឆ្លងដែន​គ្មាន (​អ្នក​ដឹកជញ្ជូន​)
​ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ វូ ឈី​សុន (WU Chi Hsun) ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ កាន់​លិខិតឆ្លងដែន​លេខ 303650596 បាន​កាន់​គ្រឿងញៀន លួច​សំរូត​តាម​បង្កាន់ដៃ​អាគារ ហើយ​ធ្លាក់​បណ្ដាល​អោយស្លាប់ ។​
​ប្រតិបត្តិការ​ខាងលើ សមត្ថកិច្ច​ចាប់​យកបាន​វត្ថុតាង​រួមមាន ៖ – គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ី​ន (Heroin) ទម្ងន់ : ១៨៩​គីឡូក្រាម ៥៨០​ក្រាម ។ – រថយន្ត ២​គ្រឿង ទូរស័ព្ទដៃ ១០​គ្រឿង ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា តាមរយៈ​ការ​ពន្លាត​ករណីនេះ យើង​បាន​ស្រាវជ្រាវ​រកឃើញ ករណី​រក្សាទុក និង​ប៉ុនប៉ង ផលិត​កែច្នៃ​គ្រឿងញៀន ដែល​ពាក់ព័ន្ធ​ករណី​ដែល​បាន​បង្ក្រាប​រួចហើយ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ ។​
​លទ្ធផល​ឃាត់ខ្លួន​បាន​ជនសង្ស័យ ១​នាក់ ឈ្មោះ ចិន ជឺ​ជា (CHEN CHIH CHIEH) ហៅ JACKY ភេទ​ប្រុស ជនជាតិ​ចិនតៃវ៉ាន់ ។​
​វត្ថុតាង​ចាប់យក​រួមមាន ៖ -​គ្រឿងញៀន​ប្រភេទ​កា​ទី​ណូន (Methcathinone) ចំនួន ៧៦​បាវ ស្មើ​ទម្ងន់ ១៩០០​គីឡូក្រាម -​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់ ៥៩,៩៤​ក្រាម ។ -​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (WY) ទម្ងន់ ២,៣៦​ក្រាម ។​ -​គ្រឿងញៀន​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី អឹម​ឌី​ម៉ា (MDMA) ទម្ងន់ ២៦៧៥,៦០​ក្រាម ។ -​គ្រឿងញៀន​កេ​តា​មីន (Ketamine) ទម្ងន់ ៦២០,៩៩​ក្រាម -​គ្រឿងញៀន​ប្រភេទ នី​មេ​តា​ហ្សេ​ប៉ា​ម ទម្ងន់ ១៣២៧៥ ក្រាម -​សារធាតុ​គីមី​ប្រភេទ ភី​អឹម​ខេ (​អឹម​ឌី​ភី​ធូ​ភី​) មេ​ទីល​គ្លី​ស៊ី​ដេ​ត PMK(MDP2P) Methyl Glycidate ចំនួន​២៤​បាវ ស្មើ​ទម្ងន់ ៦០០ គីឡូក្រាម (​តារាង​៤) -​សារធាតុ​ផ្សំ អេតាណុល ៣៧​កា​ដុង ស្មើ​ទម្ងន់ ៧០៣ គីឡូក្រាម -​សារធាតុ​ផ្សំ ៤​កញ្ចប់ ទម្ងន់​១០​គីឡូក្រាម (​មិន​ច្បាស់លាស់​)  -​សារធាតុ​ផ្សំ កាហ្វេ​អ៊ី ទម្ងន់ ១០០៣,៩៤​ក្រាម -​សារធាតុ​ផ្សំ DEXTROSE ទម្ងន់​២៤៤,៧៦​ក្រាម ។​ -​ម៉ាក​ស៊ីន​ផលិត​កែច្នៃ ១​ឈុត ។ សរុប​វត្ថុតាង​ចាប់យក​រួមមាន ៖ គ្រឿងញៀន ទម្ងន់ ២.១០៦ គីឡូក្រាម ២១៥,៨៩​ក្រាម និង​សារ​ធាតុគីមី​ផ្សំ ៦០០ គីឡូក្រាម ដែល​សរុប​ជា​ទឹកប្រាក់ មានតម្លៃ​១០​លាន​ដុល្លារ ។​

​ករណីនេះ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បន្ត​ស្រាវជ្រាវ​រក​បក្ខពួក​ដែល​នៅ​សេសសល់ និង​សហការ​ជាមួយ​សមត្ថកិច្ច នៃ​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ស្រាវជ្រាវ​បង្ក្រាប​ឧក្រិដ្ឋជន​ជា​មេខ្លោង​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×