Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ៖ ​​សិស្ស​ក្រឡាបញ្ជី​ ​ត្រូវអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាមច្បាប់ និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ

spot_img

ភ្នំពេញ៖ ​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាន​ណែនាំ​ឱ្យ​សិស្ស​ក្រឡាបញ្ជី​ទាំង ២១០ រូប ត្រូវខិតខំ​ផ្តល់​សេវា​យុត្តិធម៌ ដែលជា​សេវាសាធារណៈ​មួយ​ផងដែរ ឱ្យបាន​ល្អ និង​បាន​ណែនាំ​ឱ្យ​សិស្ស​ក្រឡាបញ្ជី​ទាំងអស់​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ នៅពេល​បំពេញការងារ គឺ​ត្រូវអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាមច្បាប់ និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ។

កាលពី​រសៀល​ថ្ងៃ​អង្គារ ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ និង ជា ប្រធាន ក្រុមប្រឹក្សា ភិ​បាល នៃ រាជបណ្ឌិតសភា​វិជ្ជាជីវៈ តុលាការ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​ឯកសណ្ឋាន​ក្រឡាបញ្ជី (​អាវ​ផាយ​) ជា​ផ្លូវការ ជូន​អតីត​សិស្សសាលា​ភូមិន្ទ​ក្រឡាបញ្ជី​ជំនា​ន់ទី​៥ និង​ជំនា​ន់ទី​៦ នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ ដែល មាន​ចំនួន​សរុប ២១០ រូប ។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី ឯកឧត្តម គីម រិទ្ធី អនុប្រធាន សហភាព សហព័ន្ធ យុវជន​កម្ពុជា និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, ថ្នាក់ដឹកនាំ​នៃ​ក្រសួងយុត្តិធម៌ និង​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​។​

យោងតាម​របាយការណ៍​របស់ ឯកឧត្តម​បណ្ឌិត​រដ្ឋ ឈន ព្រលឹង ប្រធាន រាជបណ្ឌិត សភា វិជ្ជាជីវៈ​តុលាការ សាលា​ភូមិន្ទ ក្រឡាបញ្ជី បាន ចាប់ផ្តើម​បណ្តុះបណ្តាល​សិស្ស​ក្រឡាបញ្ជី​ជំនា​ន់ទី​១ ចាប់តាំងពី ឆ្នាំ ២០០៨ រហូតមកដល់​ពេលបច្ចុប្បន្ន​សរុប​ចំនួន ៦៨៨ រូប ហើយ​សិស្ស​ក្រឡាបញ្ជី​ជំនា​ន់ទី​៧ ចំនួន ១១៦ រូប​កំពុង​ទទួល​ការបណ្តុះបណ្តាល​។​

ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម គីម រិទ្ធី អនុប្រធាន សហភាព សហព័ន្ធ យុវជន​កម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ នាពេល​កន្លងមក និងមាន​ជំនឿ​ទំនុកចិត្តយ៉ាង​មុតមាំ​ថា រាជបណ្ឌិតសភា​វិជ្ជាជីវៈ​តុលាការ​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ចំពោះ​បេសកកម្ម​របស់ខ្លួន ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ថែមទៀត​។ ឯកឧត្តម​ក៏បាន​ធ្វើការ​កោតសរសើ​រ​ដល់​ប្អូនៗ អតីត​សិស្ស​ក្រឡាបញ្ជី ដែល​បានទទួល​នូវ​វិជ្ជាជីវៈ​ជា​ក្រឡាបញ្ជី​ទាំងអស់​នូវ​ភាពជា​គំរូ​ដ៏​ល្អ​សម្រាប់​ឱ្យ​និស្សិត​ច្បាប់ និង​យុវជន​ដទៃទៀត​យក​ជា​គំរូ​តាម​។​

ថ្លែង​ក្នុង​ពិធី​នេះ ឯកឧត្តម កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានធ្វើការ​កោតសរសើ​រ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​ច្បាប់ និង​តុលាការ ក្នុងការ​ខិតខំ​ផលិត​ធនធានមនុស្ស​ក្នុង​វិស័យ​យុត្តិធម៌ ក្នុងនោះ​រួមមាន ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និង​សារការី ប្រកបដោយ​គុណភាព និង​ចំណេះដឹង ដើម្បី​ផ្ដល់​សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម ក៏បាន​គូស​រំលេច​អំពី​តួនាទី​ភារកិច្ច​ដ៏​សំខាន់​របស់​ក្រឡាបញ្ជី​នៅ​គ្រប់​កិច្ច​នៃ​នីតិវិធី​មិនអាច​ខ្វះ​បាន ក្នុងនាម​ជា​ជំនួយ​ដល់​អង្គ​តុលាការ និង​អង្គ​អយ្យការ​។​

ថ្លែង​ក្នុង​ពិធី​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​គូស​រំលេច​អំពី​គុណ​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន​នៃ «​សន្តិភាព​» ដែល​បានមក​តាមរយៈ​ការពុះពារ​គ្រប់​ឧបសគ្គ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវ​មជ្ឈដ្ឋាន​ជាទូទៅ​ប្រសិទ្ធ​នាម​ថា​ជា «​បិតា​ស្ថាបនិក​សន្តិភាព​នៅ​កម្ពុជា​» ។
ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អតីត​សិស្ស​ក្រឡាបញ្ជី​ទាំង ២១០ រូប ដែលជា​យុវជន​ទើប​ចាប់​ផ្កើ​ម​វិជ្ជាជីវៈ​ក្នុងនាម​ជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល ត្រូវតែ​ការពារ​សន្តិភាព​ជាដាច់ខាត ដើម្បី​វិបុលភាព​កម្ពុជា​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​សិស្ស​ក្រឡាបញ្ជី​ទាំង ២១០ រូប ត្រូវខិតខំ​ផ្តល់​សេវា​យុត្តិធម៌ ដែលជា​សេវាសាធារណៈ​មួយ​ផងដែរ ឱ្យបាន​ល្អ និង​បាន​ណែនាំ​ឱ្យ​សិស្ស​ក្រឡាបញ្ជី​ទាំងអស់​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ចំនួន ៣ នៅពេល​បំពេញការងារ ដែល​រួមមាន​៖
១.​ត្រូវអនុវត្ត​តួនាទី​ភារកិច្ច​របស់ខ្លួន ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​តាមច្បាប់ និង​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ
២.​គោរព​ឱ្យបាន​នូវ​អភិក្រម​ដ៏​ថ្លៃថ្លា​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ចំណុច​ស្នូល​នៃ​អភិបាលកិច្ច គឺ «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់​» និង​
៣.​គោរព​ឱ្យបាន​នូវ​អភិក្រម​ការងារ​ដែល​បាន​ដាក់ចេញ​តាមរយៈ យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង គឺ «​លឿន ត្រឹមត្រូវ យុត្តិធម៌ និង​មិន​ពុករលួយ​» ហើយ​ត្រូវអនុវត្ត​ជាប្រចាំ​ក្នុង​ការផ្ដល់សេវា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ និង​អនុវត្ត​ជា​រៀងរហូត ពោលគឺ​មិនមែន​អនុវត្ត​តែ​ក្នុង​រយៈពេល​យុទ្ធនាការ​នោះទេ​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×