Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើករថយន្ត​បុក​ក្រុម​តន្ត្រីសម័យ​ទាំងយប់​ស្លាប់​២​នាក់ ហើយ​រត់គេច​បាត់​

spot_img

ខេត្តកណ្តាល​៖ រថយន្ត​ឡិច​ស៊ី​ស បើក​បុក​រថយន្ត​ដឹក​ក្រុម​តន្ត្រីសម័យ​ទាំង​កំរោល ដែល​កំពុង​ឈប់​លើ​ចិញ្ចើម បណ្តាល​ឲ្យ​ស្លាប់​អ្នកចម្រៀង ប្រុស​ស្រី​២​នាក់ រួច​បន្ត​ទៅបុក​ផ្ទះ​ប្រជាពលរដ្ឋ​ខូចខាត​អស់​១​ខ្នង​ទៀត កាលពី​វេលា​ម៉ោង​១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅ​បណ្តោយ​ផ្លូវ​លេខ​២១ ភូមិ​ថ្នល់បំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1AE-5120 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ដោយ​រត់គេច​បាត់​ក្រោយពេល​បង្កហេតុ ។ ចំណែក​ក្រុម​តន្ត្រីសម័យ​នាយ​ឆ្លាម​ដែល​ស្លាប់​ឈ្មោះ ចាន់ សុភា ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល និង​ឈ្មោះ អន ស្រីអូន ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិគរ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។ ចំណែក​ម្ចាស់ផ្ទះ​ដែល​រង​ការខូចខាត​នោះ​ឈ្មោះ អាំង ស្រី ភេទ​ប្រុស អាយុ​៧០​ឆ្នាំ​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់​បាន​បើករថយន្ត មក​ឈប់​មុខផ្ទះ​ឈ្មោះ ហៃ ឃាង ផ្លូវ​លេខ​២១ ដើម្បី​ទម្លាក់​សម្ភារៈ​តន្ត្រីសម័យ ដោយ​បើក​ចូល​ផុត ពី​ចិញ្ចើមផ្លូវ​រួច​លើកដែក​រោង​អ័ក​កា​ដង់ ដាក់​លើ​ចិញ្ចើមផ្លូវ ស្របពេលនោះ រថយន្ត​បង្ក បើក​មក​យ៉ាង​លឿន​បុក​ជនរងគ្រោះ​ទាំង​២​នាក់ កំពុង​លើកដែក​រោង​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់ នៅនឹងកន្លែង ចំណែក​រថយន្ត​បង្ក បន្ត​ទៅមុខទៀត​បុក​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ទៀត បណ្តាល​ឲ្យ​ខូចខាត​យ៉ាងដំណំ រួម​និង​សម្ភារៈ​មួយចំនួន​ផងដែរ តែ​សំណាងល្អ មិន​បណ្តាល​ឲ្យ​រងរបួស ដល់​ម្ចាស់ផ្ទះ​នោះទេ​។ អ្នកបើករថយន្ត​បង្ក​បាន​រត់គេចខ្លួន បាត់​បន្សល់ទុក​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×