Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិន្នន័យ​ផលប៉ះពាល់​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង គឺ ១៩ រាជធានី​-​ខេត្ត ជម្លៀស​ប្រមាណ ២.៨៥៣​គ្រួសារ និង ស្លាប់ ១២​នាក់​

spot_img

​ភ្នំពេញ​៖​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​ឲ្យ​ដឹងថា ទិន្នន័យ​ផលប៉ះពាល់​ខូចខាត ដោយ​ជំនន់​ទឹកភ្លៀង គិតពី​ថ្ងៃទី​១ ខែកញ្ញា ដល់ ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០២០(​ព្រឹក​) មាន​ដូចតទៅ​៖
​ប៉ះពាល់ ១៩ រាជធានី​-​ខេត្ត ស្មើ ៦៨​ក្រុង ស្រុក ខណ្ឌ ២៣៤​ឃុំ​/​សង្កាត់ រួមមាន​៖
១.​ខេត្តពោធិ៍សាត់
២. ខេត្ត​ប៉ៃលិន
៣. ខេត្តបន្ទាយមានជ័យ
៤. ភ្នំពេញ
៥. ខេត្តបាត់ដំបង
៦. ខេត្តស្វាយរៀង
៧. ខេត្ត​ឧ​ត្ត​រ​មានជ័យ
៨. ខេត្តសៀមរាប
៩. ខេត្តតាកែវ
១០. ខេត្តកំពង់ស្ពឺ
១១. ខេត្តមណ្ឌលគិរី
១២. ខេត្ត​ព្រះសីហនុ
១៣. ខេត្តកោះកុង
១៤. ខេត្តព្រះវិហារ​
១៥. ខេ​ត្រ​ស្ទឹងត្រែង
១៦. ខេត្តកំពង់ចាម
១៧. ខេត្តកណ្តាល
១៨. ខេត្តកំពង់ឆ្នាំង
១៩. ខេត្តកំពង់ធំ​

​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន បន្តថា ប៉ះពាល់​ប្រជាជន​ប្រមាណ ៣៩.៧០២​គ្រួសារ ស្មើ​ប្រមាណ ១៥៨.៨០៨​នាក់​។​

​ប្រជាជន​ជម្លៀស​ប្រមាណ ២.៨៥៣​គ្រួសារ ស្មើ​ប្រមាណ ១១.៤១២​នាក់​។ ប្រជាជន​ស្លាប់ ១២​នាក់ (​ក្មេង ៥​នាក់​)​។ ផ្ទះ​ប៉ះពាល់​ប្រមាណ ៣៩.៤៨៥​ខ្នង ផ្ទះ​ខូចខាត ៣០​ខ្នង ន​៨​ង​សាលារៀន​លិច​ទឹក ៤០២​កន្លែង​។ ស្រូវ​លិច​ទឹក​ប្រមាណ ១១៦.៧៦៤​ហិកតា ក្នុងនេះ ខូចខាត​ប្រមាណ ៤.៩៤៦​ហិកតា ។ ដំណាំ​រួមផ្សំ​លិច​ទឹក ៥៥.៣៣៥​ហិកតា ក្នុងនេះ ខូចខាត​ប្រមាណ ៦.២៨៦​ហិកតា​។ ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​គ្រួស​ក្រហម​ប៉ះពាល់​ប្រមាណ ១៩៧.១៧១​ម៉ែត្រ​។ ផ្លូវលំ​លិច​ទឹក​ប្រមាណ ២៦២.៥២០​ម៉ែត្រ និង ៣១​ខ្សែ​។ ស្ពាន​លិច​ទឹក​ប្រមាណ ២៤​កន្លែង​។ ទំនប់​ប៉ះពាល់​ប្រមាណ ២១.១៤២​ម៉ែត្រ ប្រឡាយ​មេ ប្រឡាយ​រង ប្រឡាយ​ស្រោចស្រព ប៉ះពាល់​ប្រមាណ ៣៤៤.៣១៣​ម៉ែត្រ​៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×