Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ​បាន​ស្ម័គ្រចិត្ត ចូលរួម​យ៉ាង​សស្រាក់សស្រាំ រុះរើ​សំណង់​លើដី​ចំណី​ទាំង​ផ្លូវ​៣៨​ខ្សែ

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​រាល់​ផលប៉ះពាល់​លើផ្លូវ​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប ដោយមាន​ការចូលរួម​របស់​ឯកឧត្តម លី រស្មី អគ្គលេខាធិការរង នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា អស់លោក​ជា​គណៈ​អភិបាលខេត្ត ថ្នាក់​ដឹក នាំ​មន្ទីរ និង អស់លោក លោកស្រី​ក្រុមការងារ​វាស់វែង​ទាំង​៦​ក្រុម និង អាជ្ញាធរ​ក្រុង ចៅសង្កាត់ ចូលរួម​ផងដែរ ។

​តាម​សេចក្តីរាយការណ៍​លទ្ធផល​តាម​ក្រុមការងារ​វាស់វែង​ទាំង​៦​ក្រុម ដែល​អនុវត្ត​បានមក​ត្រឹម​ថ្ងៃទី​១៣ តុលា​នេះ ដោយបាន​បញ្ជាក់ថា រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ​មាន​ក្បាលដី និង លំនៅដ្ឋាន​បាន​ប៉ះពាល់​លើផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង ក្រុង​សៀមរាប ដោយ​ម្ចាស់​លំនៅដ្ឋាន​មួយចំនួន​បាន​អនុវត្តន៍ ធ្វើការ​រុះរើ និង​មួយចំនួន​មិនទាន់បាន​រុះរើ ដោយ​ស្ថានភាព​ប៉ះពាល់​ធ្ងន់ធ្ងរ និង​ម្ចាស់​ដី ឬ​សំណង់​នៅក្រៅ​ខេត្ត ។ ក្នុងនោះដែរ​ក្រុមការងារ​ក៏បាន​លើក​ផងដែរ អំពី​បញ្ហា​ប្រឈម មួយចំនួន ដែល​ក្រុមការងារ​បាន​ជួប ក្នុងពេល​ចុះ​អនុវត្ត​ធ្វើការ​វាស់វែង កំណត់​ជើង​ម៉ែត្រ ដោយមាន​ម្ចាស់​សំណង់​មួយ ចំនួន​បានធ្វើ​ការបំពាន លើ​គំនូស​ជើង​ម៉ែត្រ ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​មួយចំនួន​ជាមួយ​ក្រុមការងារ ។​

​ឯកឧត្តម លី រស្មី ក៏បាន​លើក​នូវ​បទពិសោធន៍​មួយចំនួន ដែល​បាន​អនុវត្ត​នៅ​ខេត្ត​ព្រះសីហនុ ចំពោះ ការកំណត់​ទំហំ​ផ្លូវ​នីមួយៗ ព្រមទាំង​បាន​ផ្តល់នូវ​អនុសាសន៍​មួយចំនួន​ដល់​អាជ្ញាធរខេត្ត និង ក្រុមការងារ​វាស់វែង​ផ្លូវ​ទាំង ៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប គឺ​ត្រូវ​ចេះ​ធ្វើការ​អនុម័ត​ទៅលើ​រាល់​បញ្ហា​មួយចំនួន ដែល​ក្រុម​និ​មួយៗ​បាន​អនុវត្តន៍ ។​

​នាឱកាស​នោះដែរ​ឯកឧត្តម ទៀ សីហា ក៏បាន​ឯកភាព​ទៅលើ​របាយការណ៍​ក្រុមការងារ​វាស់វែង បានលើកឡើង សំខាន់​ដោយបាន​ផ្តោតទៅលើ​បញ្ហា​ប្រឈម និង សំ​ណូ​លពរ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​បានលើកឡើង ដើម្បី​ដាក់ជូនទៅ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង សម្រេច ។

​ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ធ្វើការ​ណែនាំ​មួយចំនួន​ដល់​ក្រុមការងារ​វាស់វែង បន្តធ្វើ​ការពិនិត្យ ជំរុញ​នូវ​គម្រោង​ផែនការ​ជា​ប្រវត្តិសាស្ត្រ ក្នុង​ខេត្តសៀមរាប ក្នុង​គោលដៅ​បម្រើ​ដល់​ប្រជាពលរដ្ឋ សំខាន់​លើ​វិស័យសេដ្ឋកិច្ច​ទេសចរណ៍ ដោយ​ខេត្តសៀមរាប​ជា​ខេត្ត​គោលដៅ​សំខាន់ ក្នុង​វិស័យ​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ដែលជា​ខេត្ត​ដ៏​សម្បូរបែប​លើ​វិស័យ​វប្បធម៌ ដែលមាន​ប្រាង្គ​ប្រាសាទ​ល្បីល្បាញ​ទៀតផង ។ ម្យ៉ាងទៀត​ក្នុង​គម្រោង​ស្ថាបនា​ផ្លូវ​ទាំង​៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប​នេះ ក្រុមការងារ​ទាំងអស់​ត្រូវ​បន្តធ្វើ យ៉ាងណា​ឲ្យ​ទទួលបាន​ជោគជ័យ​នូវ​សមរភូមិ​សតិអារម្មណ៍​របស់​ប្រជាពលរដ្ឋ និង កិច្ចដំណើរការ​ស្ថាបនា​ផ្លូវ​បាន​ជោគជ័យ​ផងដែរ ។

​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែលមាន​ស្មារតី​ចូលរួម​សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួង និង រដ្ឋបាលខេត្ត ក្នុងការ​រុះរើ​បាន​ទាន់ពេលវេលា ទោះបី​ក្នុងដំណាក់កាល​នេះ​យើង​ខ្វះខាត​ជាងសំណង់​ក៏ដោយ ក៏​បងប្អូន​បាន​ខិតខំ ដើម្បី​ឲ្យ​កិច្ចដំណើរការ​ស្ថាបនា​ផ្លូវ​ក្នុង​ក្រុង​សៀមរាប ឲ្យ​ក្លាយជា​ទីក្រុង​ស្រស់ស្អាត​ប្រកបដោយ​បរិស្ថាន​ល្អ​បរិសុទ្ធ ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ក្រោយពេល​បញ្ចប់​ជម្ងឺ​កូ​វីដ​នេះ​ទៅ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×