Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បិទ​ចរាចរណ៍​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ២, ៣, ៤, ៥, ផ្លូវជាតិ​លេខ ២០, ២០​អា​, ២១, ២១​អា​, និង​ផ្លូវជាតិ​លេខ​២១​បេ​

spot_img

​កណ្តាល​៖ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកណ្តាល បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការបិទ​ចរាចរណ៍​រថ​យន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ២, ៣, ៤, ៥, ផ្លូវជាតិ​លេខ ២០, ២០​អា​, ២១, ២១​អា​, និង​ផ្លូវជាតិ​លេខ​២១​បេ ស្ថិតក្នុង​ភូមិសាស្ត្រ ខេត្តកណ្ដាល ជា​បណ្ដោះអាសន្ន ដោយសារ​ទឹកជំនន់​។​

​ការបិទ​ចរាចរណ៍រ​ថ​យន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​នេះ យោង​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​មតិ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល ។​

​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល មាន​កិ​ត្ត​យស​សូម​ជម្រាប​ជូនដំណឹង​ដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ទាំងអស់ មេត្តា​ជ្រាបថា ៖ ដោយ​ស្ថានភាព​គ្រោះទឹកជំនន់​ទឹកភ្លៀង បាន​នឹង​កំពុង​ជន​ឡើង​យ៉ាងខ្លាំង បណ្តាល​ឲ្យ​ទឹក លិច​កំណាត់​ផ្លូវ​មួយចំនួន​នៅក្នុង​ខេត្តកណ្តាល ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​ផ្លូវ -​ស្ពាន មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់ រថយន្ត​ដឹកទំនិញ​ធុន​ធំ​បានទេ ។ ហេតុនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល សូម​ធ្វើ​ការបិទ ចរាចរ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ ២, ៣, ៤, ៥, ផ្លូវជាតិ​លេខ ២០, ២០​អា​, ២១, ២១​អា​, និង​ផ្លូវជាតិ​លេខ​២១​បេ ជា​បណ្តោះអាសន្ន ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​រហូតដល់​មាន សេចក្តីជូនដំណឹង​ជាថ្មី ដើម្បី​ថែរក្សា​ផ្លូវ​-​ស្ពាន​កុំឱ្យ​បាក់ស្រុត និង​ធានា​ដល់​ការធ្វើ​ចរាចរ​ប្រកបដោយ​សុវត្ថិភាព ។​

​អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​រថយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់​ទាំងអស់ និង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​ជ្រាប និង​ជួយ​ចូលរួម​សហការ​ជាមួយ​យើងខ្ញុំ ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​ថែរក្សា​ផ្លូវ​-​ស្ពាន ឲ្យ​ប្រើប្រាស់​បានយូរ​អង្វែង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×