Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រី​ឆ្ដោ​ស៊ី​កូន​ឯង ត្រូវអស់​លក្ខណ៍ ជាប់​ខ្នោះ​នគរបាល​រដ្ឋបាល​ឃុំ​កោះ​ខ្ញែរ​

spot_img

​ក្រចេះ​៖ នគរបាល​ស្រុក​សំបូរ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​កូនស្រី​បង្កើត​ខ្លួនឯង និង​បាន​បញ្ជូនទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ ក្រោយពី​ទទួល​បណ្ដឹង​ពី​ម្ដាយ​ជនរងគ្រោះ​។​

​យោងតាម​របាយការណ៍​នគរបាល​បាល​ស្រុក​សំបូរ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​កោះ​ខ្ញែរ បានទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ឈុន តឿន អាយុ​៥៤​ឆ្នាំ មាន​ទី​លំ​ភូមិ​ស្វាយចេក ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ ខេត្តក្រចេះ ដោយបាន​ប្ដឹង​ឈ្មោះ ណៃ ចន្ថា អាយុ​៥៧​ឆ្នាំ រំលោភ​កូនស្រី​របស់ខ្លួន​អាយុ​២០​ឆ្នាំ​។​

​ក្រោយ​ទទួលបាន​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​នគរបាល​យើង​បាន​សួរនាំ​បំភ្លឺ​ពី​ជនរងគ្រោះ និង​នាំយកទៅ​ពិនិត្យ​នៅ​មណ្ឌល​សុខភាព​សំបូរ ហើយ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង​។​

​លោក ណូយ ស៊ី​ថាច អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ បានបញ្ជាក់​ទៀតថា ក្រោយ​ការសួរនាំ ជនរងគ្រោះ​បាន​ឆ្លើយ​បំភ្លឺថា នៅ​ថ្ងៃទី​មិន​ចាំ ខែកក្កដា ឆ្នាំ​២០១៥ វេលា​ម៉ោង​១៥​និង​០០​នាទី ខណៈ​នាង​កំពុង​អង្គុយ​រៀន​លើផ្ទះ​ម្នាក់ឯង ស្រាប់តែ​ឪពុក​របស់ខ្លួន បាន​លើ​មក​ចាប់​ខ្ទប់មាត់ និង​គំរាមថា បើ​ស្រែក​អញ​នឹង​សម្លាប់ចោល​។​

​ពេលនោះ​ឈ្មោះ ណៃ ចន្ថា បាន​សំរាត​ខោ អាវ រួច​ចាប់រំលោភ​ជនរងគ្រោះ​សម្រេច​១​ដង ហើយ​នាង​សម្រេចចិត្ត​ឈប់រៀន លុះដល់​ថ្ងៃទី​មិន​ចាំ ខែកក្កដា ឆ្នាំ​២០១៩ ជនរងគ្រោះ​បាន​ចាក់​ចេញពីផ្ទះ​ទៅ​រៀន​អ៊ុតសក់​នៅ​ក្រុងភ្នំពេញ​។​

​ក្រោយមក​នាង​បានមក​ផ្ទះ​វិញ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២០ ស្រាប់តែ​ដល់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ២​និង​០០​រសៀល ខណៈ​ជនរងគ្រោះ​កំពុង​បញ្ចូលភ្លើង​ទូរស័ព្ទ​ក្នុង​បន្ទប់ ស្រាប់តែ​ឈ្មោះ ណៃ ចន្ថា បាន​ចូលទៅក្នុង​បន្ទប់​ក៏​ចាប់​ខ្ទប់មាត់ ហើយ​គំរាមថា បើ​ស្រែក​ឲ្យ​គេ​ដឹង អញ​នឹង​សម្លាប់ចោល​។ បន្ទាប់មក​ក៏​ចាប់​សំរាត​ខោ អាវ រួច​ចាប់រំលោភ​ជនរងគ្រោះ​មួយដង​ទៀត​។​

​ករណីនេះ ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាននិងកំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×