Friday, September 17, 2021

ប្រទេស​ម៉ាឡេស៊ី​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន ៦៦០ ករណី​ថ្មី និង​ស្លាប់​ចំនួន ៤ នាក់​

​អាជ្ញាធរ​សុខាភិបាល​ម៉ាឡេស៊ី​បាន​រាយការណ៍​អំពី​ករណី​កូ​វីដ​១៩​ថ្មី ចំនួន ៦៦០​ករណី សម្រាប់​ថ្ងៃទី​ពីរ​ជាប់ៗ​គ្នា​នៅ​ថ្ងៃ​ពុធ (១៤ តុលា​) ខណៈ​ទីក្រុង​កូ​ឡា​ឡាំ​ពូ​បាន​រឹង​បន្តឹង​លើ​ការធ្វើដំណើរ​សម្រាប់​រយៈ​ពេល​ពីរ​សប្តាហ៍​។​

​ការឆ្លង​ថ្មី ដ៏​ច្រើន​នេះ ជាង​ពាក់កណ្តាល​នៃ​ពួកគេ ស្ថិតនៅក្នុង​រដ្ឋ​សា​បា​ដែលជា​រដ្ឋ​មួយ​ដែល​ស្ថិតនៅក្រោម​ការបិទទ្វារ​។ សរុបមក​ប្រទេស​ម៉ាឡេស៊ី​ដល់​ចំនួន ១៧.៥៤០ ករណី​។​មាន​អ្នកស្លាប់​ថ្មី​ចំនួន ៤ នាក់​ដែល​បាន​ស្លាប់​សរុប ១៦៧ នាក់​។​
​ករណី​ថ្មី​ចំនួន ៦ ត្រូវបាន​នាំចូល ខណៈ​ការឆ្លង ៦៥៤ ផ្សេងទៀត​ត្រូវបាន​ឆ្លង​នៅក្នុង​ស្រុក​។ រដ្ឋ​សា​បា មាន ៤២៩ ករណី នឹងមាន​ការឆ្លង​ខ្ពស់បំផុត ដោយ​តាម​ពីក្រោយ​ដោយ​រដ្ឋ Kedah និង Selangor ដែលមាន ១១៣ និង ៦៨ ករណី​រៀងៗ​គ្នា​។​

​កាលពី​ថ្ងៃ​អង្គារ ប្រទេស​ម៉ាឡេស៊ី​បាន​រាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩​ថ្មី​ចំនួន ៦៦០ ករណី​។ តួលេខ​នេះ​ជិត​នឹង​កំណត់ត្រា​របស់​ប្រទេស ចំពោះ​ការឆ្លង​ជំងឺ​នេះ​ចំនួន ៦៩១ ករណី​ដែល​ត្រូវបាន​រាយការណ៍​នៅ​ថ្ងៃទី ៦ ខែតុលា​។​

​កាលពី​ថ្ងៃ​ពុធ​ក្រសួងសុខាភិបាល​ក៏បាន​រាយការណ៍​ថា​មាន​ករណី​រកឃើញ​ថ្មី​ចំនួន ២៣៣ ករណី​ដែល​ធ្វើឱ្យ​ចំនួន​អ្នក​សង្គ្រោះ​សរុប​មាន​ចំនួន ១១.៦០៥ នាក់​។ ឥឡូវនេះ​មាន​ករណី​កូ​វីដ​១៩​សកម្ម​ចំនួន ៥.៧៦៨ ករណី​ក្នុងនោះ ១០៨ នាក់​កំពុង​ទទួល​ការព្យាបាល​នៅក្នុង​មណ្ឌល​ថែទាំ​៕
ប្រភព​៖ CNA
​ដោយ​៖CEN