Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះចៅអធិការ​វត្ត​ព្រះឥន្ទ្រ​ទេព ប្រគល់​បំណែក​បដិមា​ចំនួន​៤១​ដុំ ជូន​អាជ្ញាធរ​ជាតិ​អប្សរា​រក្សាទុក​

spot_img

​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ផ្សាយ​ព័ត៌មាន​ថា បំណែក​បដិមា​និង​ថ្ម​ចម្លាក់​ចំនួន​៤១​ដុំ ត្រូវបាន​បាន​ព្រះចៅអធិការ​វត្ត​ព្រះ​ឥន្ទទេព ព្រះនាម សែម សំ ពេញ​ព្រះទ័យ​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ថែរក្សា ក្រោយពី​ព្រះអង្គរ​បាន​ប្រមូល​យកទៅ​រក្សាទុក​បណ្តោះអាសន្ន​នៅក្នុង​បរិវេណ​វត្ត​ដែល​ស្ថិតនៅ​ជ្រុង​អាគ្នេយ៍​នៃ​ប្រាសាទ​បា​យ័ន្ត​។

​ទាក់ទង​នឹង​ការរក្សា​វត្ថុ​បុរាណ​នេះ​ទុក តាម​ព្រះចៅអធិការ សែម សំ មាន​សង្ឃដីកា​ថា ដើមឡើយ​បំណែក​ចម្លាក់​ទាំង​៤១​ដុំ​នេះ ស្ថិតនៅ​រាយប៉ាយ​ក្នុង​បរិវេណ​វត្ត​ព្រះ​ឥន្ទទេព ហើយ​ខ្លះទៀត​នៅ​ផ្នែក​ខាងក្រោយ​នៃ​ខឿន​ព្រះអង្គ​ទេព​។ ដូច្នេះ​ដើម្បី​ឱ្យមាន​សុវត្ថិភាព ព្រះអង្គ​ក៏បាន​ប្រមូល​យកមក​រក្សាទុក​នៅ​ក្នុ​រោង​ផ្នែក​ខាងត្បូង​វត្ត ការពារ​ការបាត់បង់​និង​ខូចខាត​ដោយ​ប្រការ​ផ្សេងៗ​។

​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ក្នុងចំណោម​ចម្លាក់​ទាំងនេះ មាន​មួយចំនួនធំ​ជា​ព្រះ​ពុទ្ធបដិមា​ដែល​នៅសល់តែ​ព្រះ​ភ្នែន​និង​ប​ល្ល័​ង្គ​ផ្កាឈូក ឯ​ខ្លះទៀត​ឃើញ​មាន​ត្រឹម​ព្រះបាទ​ទ្រង់​ឈរលើ​ជើង​ទម្រ​ប៉ុណ្ណោះ​។ តាម​ការ​ពិនិត្យឃើញថា ព្រះពុទ្ធ​បដិមា​ទាំងនេះ មាន​ខ្លះ​ស្ថិតនៅក្នុង​រចនាបថ​បា​យ័ន្ត​ប្រហែល​នា​ចុង​សតវត្សរ៍​ទី​១២​ទៅ​ដើម​១៣ និង​ខ្លះទៀត​ស្ថិតនៅក្នុង​រចនាបថ​ស​ម័​យ​កណ្តាល ប្រហែលជា​នៅ​សតវត្សរ៍​ទី​១៥​ឬ​ទី​១៦​។

​បន្ទាប់ពី​បានទទួល​ដំណឹង​ពី​ក្រុម​សម្ថ​កិច្ចការពារ​បេតិកភណ្ឌ​តំបន់​អង្គរ ក្រុម​ចុះបញ្ជី​សារពើ​ភណ្ឌ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​អាជ្ញាធរ​អប្សរា​បាន​ចុះទៅ​ទទួល​បំណែក​បដិមា​ខាងលើ មក​រក្សាទុក​នៅ​ការិយាល័យ​នាយកដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើ​ការងារ​ចុះបញ្ជី ថតរូប និង​ពិពណ៌នា​ទុកជា​ឯកសារ​សម្រាប់ធ្វើ​ការជួស​ជុល​នៅ​ថ្ងៃក្រោយ​៕

​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×