Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ចិត្តល្អ​រក​គ្មាន​! បុរស​ម្នាក់​ប្រកាស​ជួយ​ដឹក​អីវ៉ាន់​ឲ្យ​អាជីវករ ដោយ​មិន​យកឈ្នួល មិន​ថា​យប់​ថ្ងៃ ប្រសិនបើ​មានទឹក​ហូរ​ចូល​ផ្សារ​កំពង់ស្ពឺ​

spot_img

​កំពង់ស្ពឺ​៖ ភ្លៀង​ធ្លាក់​យ៉ាងគំហុក​ជាប់ៗ​គ្នា ក្នុង​រយៈពេល​ជិត​១​ខែ​មកនេះ បាន​បង្ក​ជា​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ បណ្តាល​ឲ្យ​តំបន់​ជាច្រើន​នៅតាម​បណ្តា​ខេត្ត និង​ក្រុង ត្រូវ​លិចលង់ ជាពិសេស​ខេត្តបាត់ដំបង និង​ពោធិ៍សាត់ គឺជា​ទីកន្លែង​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​តែម្តង​។​

​ដោយឡែក កាលពី​ល្ងាច​មិញ​នេះ អភិបាលខេត្ត​កំពង់ស្ពឺ ក៏បាន​ប្រកាសអាសន្ន​ថា ក្រុង​ច្បារមន​ទាំងមូល និង​ផ្នែក​នៃ​ស្រុក​សំរោង​ទង នឹងត្រូវ​ជន​លិច​ខ្លាំង ដោយ​លោក វ៉ី សំណាង បាន​សំណូមពរ​បងប្អូន​ប្រជាពលរដ្ឋ រើ​អ៊ី​វ៉ាន់​ចេញពីផ្ទះ​ជាបន្ទាន់ ដើម្បី​ទៅរក​ទីកន្លែង​មាន​សុវត្ថិភាព​ឲ្យ​បាន​លឿន​បំផុត​។​

​ទន្ទឹមនឹង​ការប្រកាស​ខាងលើ​របស់លោក​អភិបាលខេត្ត ក៏​ស្រាប់​តែមាន​តៃកុង​ឡាន​ចិត្តធម៌​ម្នាក់​បានប្រកាស​នឹង​ជួយ​ដឹក​អ៊ី​វ៉ាន់​ជួន​បងប្អូន​អាជីវករ ដោយ​មិន​យក​ថ្លៃឈ្នួល​នោះទេ ប្រសិន​ទឹក​លិច​ចូលក្នុង​ផ្សារ​កំពង់ស្ពឺ​។​

​នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អ៊ឹង​សុខ​ហេង បានធ្វើ​ប្រកាស​ឲ្យ​ដឹងថា​៖ «​បងប្អូន​អ្នក​នៅក្នុង​ផ្សារ​កំពង់ស្ពឺ​បើ​មានទឹក​ហូរ​ចូល​ផ្សារ​មែនហើយ​អត់​មាន​ឡាន​ដឹក​អីវ៉ាន់ ខ្ញុំ​ជួយ​ដឹក​អោយបាន​មិន​ថា​យប់​ឬក៏​ថ្ងៃ​ទេ​ដោយ​មិន​យកលុយ​ទេ​បាទ (​សូមអ្នក​កំពង់ស្ពឺ​ជៀស​ផុតពី​ទឹកជំនន់​) 081 909333/060 909 333»៕ ដោយ​៖ លឹម ហុង​


spot_img
×