Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​ហ្វីលីពីន បែរ​មក​កាន់​គោលជំហ​តឹងរឹង​លើ​តំបន់​សមុទ្រ​របស់ខ្លួន​

spot_img

​លោក Rodrigo Duterte បាន​ព្រមាន​ថា លោក​នឹង​ចេញ​បញ្ជា​ឲ្យ​កងកម្លាំង​យោធា​ជើង​ទឹក​ផ្ទុះអាវុធ ប្រសិនបើ​រក​ឃើញ​ប្រទេស​ណាមួយ​ធ្វើ​អាជីវកម្ម​ជន​ធាន​ធម្មជាតិ ក្នុង​តំបន់​សេដ្ឋកិច្ច​របស់​ខ្លួន​។​

​តាម​នោះ​មេដឹកនាំ​ហ្វីលីពីន បញ្ជាក់ថា លោក​ពុំ​មាន​បំណង​ចូលរួម​ក្នុង​ជំនួប​ទាំង​ទាក់ទិន​ដល់​ការដណ្តើម​បូរណភាព​ទឹកដី ប៉ុន្តែ​ក៏​ពុំ​អនុញ្ញាត​ឲ្យ​បរទេ​សបំពាន​លើ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ខ្លួន​។ មុន​នោះ​លោក Rodrigo Duterte បាន​បញ្ជា​ឲ្យ​យោធា​ជើង​ទឹក​ហ្វីលីពីន​បណ្តេញចេញ​នូវ​រាល់​នាវា​ជើង​ទឹក​ប្រទេស​ណា​ដែល​នេសាទ និង​ធ្វើ​អាជីវកម្ម​ធនធានធម្មជាតិ​ក្នុង​តំបន់​
Benham Rise ។ លោក Duterte បាន​សំណូម​ឲ្យ​កងកម្លាំង​ជើង​ទឹក និង​ជើង​អាកាស​ធ្វើការ​ដាក់ពង្រាយ​នាវាចម្បាំង ក៏​ដូចជា​យន្តហោះ​នៅ​តំបន់​នេះ បំណង​ឃ្លាំមើល​វត្តមាន​នាវា​របស់​បណ្តា​បរទេស​។​

​អ្នកនាំពាក្យ​ប្រធានាធិបតី Duterte លោក Harry Roque Jr កាលពី​ថ្ងៃ​ទី ៦ កុម្ភៈ ក៏​បានឲ្យដឹងថា ៖ ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​បរទេស​ទាំងអស់​រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង និង​អាមេរិក បានបញ្ចប់​ការស្រាវជ្រាវ​នៅ Benham Rise ។ ប្រធានាធិបតី Duterte មានបំណង​ចង់​ឲ្យ​ការស្រាវជ្រាវ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​ហ្វីលីពីន​នៅ​ថ្ងៃ​អនាគត គឺ​ប្រព្រឹត្តទៅ​ដោយ​ជនជាតិ​ហ្វីលីពីន​។​

​គួរ​រំលឹក​ឡើងវិញ​ថា សេចក្តីសម្រេច​ប្រថុចញ៉ុច​ខាង​លើ​របស់​ប្រធាធិបតី​ហ្វីលីពីន ត្រូវបាន​លើកឡើង​បន្ទាប់​ពី​រដ្ឋការ​ហ្វីលីពីន​អនុញ្ញាត​ឲ្យ​នាវា Ke xue Hao របស់​ចិន ទើប​ដំណើរ​ការស្រាវជ្រាវ​នៅ Benham Rise កាលពី​ខែ​មុន​ប៉ុណ្ណោះ​៕ សូ​យ​ន​

spot_img
×