Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ ថ្វាយ​កម្រងផ្កា និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​

spot_img

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ ថ្វាយ​កម្រងផ្កា និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ នៅ​មណ្ឌល​តម្កល់​ព្រះ​បរម​រូប ស្ថិតនៅ​សួនច្បារ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។​

​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​និង​យាង​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​ព្រះ​ជន្មា​៩០​ព្រះវស្សា​។ ការយាង​សោយ​ទិវង្គត​របស់​ព្រះអង្គ​បានក្លាយ​មហាទុក្ខ​សោក​ប្រកបដោយ​សេចក្ដី​អាឡោះអាល័យ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​របស់​សម្ដេច​ព្រះមហា​ក្សត្រិយ៍ ព្រះករុណា​ព្រះមហាក្សត្រ ព្រះ​ញាតិវង្សានុវង្ស និង​ប្រជារាស្ត្រ​ខ្មែរ​ជា​កូនចៅ ចៅ​តួ​ត និង​មិត្ត​បរទេស​។​

​ព្រះរាជ​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​មរ​បស់​ព្រះករុណា​ព្រះ​បរម​រតន​កោដ្ឋ ដែល​ប្រជារាស្ត្រ​ខ្មែរ នៅតែ​ចងចាំ​ជាប់​មិនអាច​បំភ្លេច​ជា​រៀងរហូត​នោះ គឺ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ជូន​ប្រជាជាតិ​ខ្មែរ​ពី​នឹម​អាណានិគម​បារាំង រហូត​ទទួលបាន​ជោគជ័យ​នូវ​ឯករាជ្យ​ទាំងស្រុង នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣​។ ព្រះអង្គ​បាន​បន្ត​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស​ក្នុងសម័យ​សង្គមរាស្ត្រនិយម ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា​ស្គាល់​ការរីកចំរើន និង​ភាព​ស៊ី​វិ​ល័យ​យ៉ាង​ឆាប់រហ័ស ដោយ​ទទួល​បានការ​សាទរ​ទាំងពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​។​

​ជា​កិច្ច​តបស្នង​ព្រះមហា​ករុណា​ទិ​គុណ និង​ព្រះ​ទសពិធរាជធម៌​ដ៏​ថ្លៃថ្លា​វិសេសវិសាល​របស់​ព្រះអង្គ រាជរដ្ឋាភិបាល បានសម្រេច​កំណត់​យក​ថ្ងៃទី​១៥ ខែតុលា ជា​ថ្ងៃ​កាន់​បុណ្យជាតិ និង​ជា​ថ្ងៃ​កាន់​មរណទុក្ខ​នៃ​ការយាង​សោយ​ព្រះ​ទិវង្គត​របស់​ព្រះអង្គ ដោយ​ព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ គ្រប់​ក្រសួង ស្ថាប័ន និង​ប្រជារាស្ត្រ​ទូទាំងប្រទេស​តែង​ប្រារព្ធ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌប ឬ​ប្រសាទ​តូច​តម្កល់​ព្រះ​បរម​រូប​ស្ថិតនៅ​សួនច្បារ​វិមាន​ឯករាជ និង​នៅតាម​ក្រសួង ស្ថាប័ន អង្គភាព វត្ត​អារាម និង​មណ្ឌល​សាសនា​នានា ៕ ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×