Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ពិតជា​ឆុត​មែន​! អ្នកគ្រូ​ហុងស៊ុយ ណា​លី ធ្លាប់បាន​ទស្សន៍ទាយ​ដឹង​មុន​ពី​ហេតុការណ៍​អាក្រក់ៗ​ក្នុង​ឆ្នាំ​២០២០ ក្នុងនោះ​កម្ពុជា​នឹងមាន​គ្រោះទឹកជំនន់​ធ្ងន់ធ្ងរ

spot_img

​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ឃើញថា​នៅពេលនេះ បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយសារតែ​មេឃ​ធ្លាក់ភ្លៀង​ឥត​ស្រាក​ស្រា​ន​ជាប់ៗ​គ្នា ដែលជា​ហេតុ​ធ្វើ​ឲ្យ​តំបន់​ជាច្រើន​តាម​បណ្តា​ខេត្ត និង​ក្រុង​នៅ​ទូទាំងប្រទេស​កម្ពុជា កំពុង​រង​ការលិចលង់ និង​បង្ក​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ក្នុងនោះ​ហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិ​រដ្ឋ និង​ទ្រព្យសម្បត្តិ​ឯកជន​មួយចំនួនទៀត​ផងដែរ​។​

​ទាក់ទង​នឹង​បញ្ហា​គ្រោះ​ជំនន់​ទឹកភ្លៀង​ដ៏​ធ្ងន់ធ្ងរ​ជា​ប្រវត្តិសាស្ត្រ ដែល​កំពុង​កើតមានឡើង​ចំពោះមុខ​នេះ​ផងដែរ ថ្មីៗ​នេះ មហាជន​ជាច្រើន​ក៏មាន​ការភ្ញាក់ផ្អើល​ចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ការ​ទស្សន៍ទាយ​ពី​អ្នកគ្រូ Master Naly Feng Shui ដែល​បាន​ធ្វើឡើង​តាមរយៈ​កញ្ចក់​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​ហុងស៊ុយ​បែប​វិទ្យាសាស្ត្រ​កាលពី​អំឡុង​ចុងឆ្នាំ​២០១៩ ដោយ​អ្នកគ្រូ​បាន​ទស្សន៍ទាយ​យ៉ាង​ឆុត​ថា ឆ្នាំ​២០២០ នឹង​កើតមាន​រឿងរ៉ាវ​អាក្រក់ៗ​ជាច្រើន ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ និង​ពិសេស​គឺ​គ្រោះធម្មជាតិ​ទឹកជំនន់​គឺមាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​។​

​ក្រៅពីនេះ អ្នកគ្រូ​ក៏បាន​ព្យាករណ៍​ថា អាកាសធាតុ​ដ៏​ត្រជាក់​បំផុត ក៏​នឹង​កើត​មាននៅ​ចុងឆ្នាំ​២០២០ នេះ​ផងដែរ ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ចាស់ៗ​ស្លាប់ ព្រោះតែ​ពុំ​អាច​ទ្រាំទ្រ​បាន​។ ដើម្បី​ជ្រាប​កាន់តែច្បាស់​សូម​ប្រិយមិត្ត​រីករាយ​ទស្សនា​នូវ​ការ​ទស្សន៍ទាយ​របស់​អ្នកគ្រូ​ណា​លី​តាមរយៈ​វីដេអូ​ខាងក្រោម​៕ ដោយ​៖ លឹម ហុង​


spot_img
×