Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាកសិករកំពុងទទួលអត្ថប្រយោជន៍ជាច្រើនពីជំហានទី ១ និងជំហានទី ២ ដែលទើបនឹងបញ្ចប់ ជំហានទី ៣ ត្រូវបានចាប់ផ្តើម

spot_img

បន្ទាប់ពីបានបញ្ចប់ជំហានទី ១ និងជំហានទី ២ ជាស្ថាពររួចមក ប្រឡាយមេពោធិ៍ពីរដើម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការសាងសង់ជំហានទី ៣ បន្តទៀត សម្រាប់ផ្គត់ផ្គង់ទឹកបន្ថែមដល់ការងារបង្កបង្កើនផលស្រូវនៅក្នុងឃុំតាឡំ និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ការសាងសង់ជំហានទី ៣ នេះ គឺមានប្រវែង ៥.៨៤០ ម៉ែត្រ និងបំពាក់នូវសំណង់សិល្បការ សរុបចំនួន​ ១៩ កន្លែង ។ នៅពេលសាងសង់រួច ប្រឡាយមេពោធិ៍ពីរដើម ជំហានទី ៣ នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១.៥១៨ ហិកតា និងស្រូវប្រាំង ២៥០ ហិកតា ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×