Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើប​ដឹង​! ខ្លា​ជា​តិរច្ឆាន​ចិត្តសឿង មិន​កំសាក និង​មានសំណាង​ជាង​តោ ព្រោះថា​… (​វីដេអូ​)

spot_img

​យើង​គ្រប់គ្នា​បាន​សន្ម​ត់​ថា តោ​គឺជា​ស្តេចសត្វ​ដ៏​មានអំណាច​បំផុត នៅក្នុង​ពិភព​សត្វ​ត​រិ​ច្ឆា​ន​ដទៃ ប៉ុន្តែ បើ​យើង​ក្រឡេក​មក​មើល​វីដេអូ​ប្រៀបធៀប​ខាងក្រោម​នេះ ដែល​បង្ហាញ​ពី​សកម្មភាព​វាយប្រហារ​ចំណី​រវាង​តោ និង​ខ្លា គឺ​ខុសគ្នា​ឆ្ងាយ​ណាស់ នោះ​មានន័យថា តោ​ជាស​ត្វ​ត​រិ​ច្ឆា​ន​ដ៏​កំសាក និង​មិន​រហ័សរហួន​ដូច​ខ្លា​ឡើយ​។​

​តាមរយៈ​វីដេអូ​នេះ ដែល​បង្ហាញ​ពី​ជ្រុង​មួយ​នៃ​ការវាយប្រហារ​ក្រពើ នោះ​សត្វ​តោ​ត្រូវ​ចាត់ទុកថា អន់​ខ្លាំងណាស់ មិនមាន​ចិត្តសឿង​ដូច​ខ្លា​នោះទេ ព្រោះថា ពួកវា​ធ្វើការ​ទាល់តែ​ព្រួត​គ្នា​ទើប​ទៅរួច ហើយ​ជូន​កាល​ប៉ះចំ​ចំណី​មាន​ឥទ្ធិពល​ដូចជា​ក្រពើ​ជាដើម ក៌​ត្រូវ​ដាច់​អាហារ​ក៏មាន​។

​ចំណែក​ខ្លា​វិញ មិន​នៅ​បង្អង់​យូរ​ឡើយ ឲ្យ​តែ​ឃើញ​ឱកាសល្អ​មកដល់ គឺ​វា​ហក់​សង្គ្រប់​ចំណី​តែម្តង ហើយ​បើ​និយាយ​ពី​កម្លាំង​វិញ​គឺ​ខ្លាំង​អស្ចារ្យ​ណាស់ ព្រោះថា សូម្បី​សត្វ​ក្រពើ​ដ៏​ធំ​មួយ​ក្បាល ក៏​វា​ពាំ​ពី​ក្នុង​ទឹក​ឡើងគោក​យ៉ាង​ងាយ​បំផុត ដែល​ធ្វើ​ឲ្យ​គេ​លើកឡើងថា ខ្លា​មានសំណាង​ជាង​តោ ព្រោះតែ​ពួក​តោ​ហាក់​មានការ​ពិបាក​ខ្លាំង​ក្នុង​ការចាប់​ចំណី​៕ ដោយ​៖ លឹម ហុង​

https://web.facebook.com/lifeorbeath/videos/2746311438950600/?vh=e&extid=0&_rdc=1&_rdr

spot_img
×