Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត​ណាស់​! ពេល​ឃើញ​សារ​ចុងក្រោយ នារី​រងគ្រោះ​ធ្វើ​រឿង​មួយ​សម្រាប់​កូនស្រី មុន​ជិះ​ម៉ូតូ​ធ្លាក់​រណ្ដៅ​លូ​ស្លាប់​ទាំង​វ័យក្មេង (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ការបាត់​បង់ជីវិត​ស្ត្រី​ម្នាក់​ទាំង​នៅ​វ័យក្មេង ដោយសារ​ជិះ​ម៉ូតូ​ធ្លាក់​រណ្តៅ​លូ​លិច​ទឹក ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង បណ្តាល​ឲ្យ​ធ្លាក់​ផ្អាប់​មុខ​ចូល​ទឹក​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោច​អាធ​ម បានធ្វើ​ឲ្យ​មហាជន​សម្តែង​នូវ​ក្តី​អាណិតអាសូរ និង​ស្រណោះ​សោកស្តាយ​ជាខ្លាំង ដែល​មិនគួរណា​នាង​បែរជា​ត្រូវ​ជួប​រឿង​អកុសល​ដ៏​អាក្រក់​នៅក្នុង​គ្រោះថ្នាក់​ដ៏​ហាក់​មិន​សម​ហេតុផល​បែបនេះ​សោះ​។ ហើយ​អ្វីដែល​ខ្លោចចិត្ត​បំផុត​នោះ គឺ​ការបាត់​បង់ជីវិត​រប​ស់​នាង ក៏បាន​បន្សល់ទុក​កូន​ស្រី​ដ៏​ស្រស់ស្អាត​ម្នាក់ ដែល​ទើប​សម្រាល​បាន ៧ ខែ ប៉ុណ្ណោះ​ទៀត​។​

​ជាមួយ​ការបាត់​បង់ជីវិត​រប​ស់​ស្ត្រី​ខាងលើ នៅក្នុង​ហេតុការណ៍​ដែល​មិនអាច​ទទួលយកបាន​នេះ ក្នុងនោះ​ប្អូនប្រុស​ជនរងគ្រោះ​ក៏បាន​បង្ហោះ​សារ​ដ៏​ក្តុកក្តួល និង​សែន​ឈឺចាប់​ថា​៖ «​ខ្ញុំ​លែង​បានឃើញ​បង​ខ្ញុំ​ទៀតហើយ បងស្រី​ខ្ញុំ​គាត់​ស្លូត​ធ្វើបុណ្យ​ច្រើន ណាស់​ម៉េច​បាន​រឿង​អាក្រក់​នេះ​ធ្លាក់​មកលើ​បង​ខ្ញុំ​ទៅវិញ គំហុក​នេះ​មកពី​អ្នកណា ហេតុ​អី​បានជា​ធ្វើ​លូ​មានទឹក​លិច​មិន​ដាក់​សញ្ញា​ឲ្យ​ប្រជាជន​ដឹង​អ៊ីចឹង មិនគួរ​រឿង​នឹង​ធ្លាក់​មកលើ​បង​ខ្ញុំ​ទេ ប្អូន​សូម​ជូនពរ​បង​ឲ្យ​ជាតិ​ក្រោយ​មានសំណាង​ជាង​ជាតិ​នឹង​កុំ​ឲ្យ​ជួប​រឿង​នឹង​ទៀត បើ​មាន​ជាតិ​ក្រោយ​មែន​ខ្ញុំ​សូម​ធ្វើ​បងប្អូន​នឹង​បង​ទៀត​ណា​បង ថ្ងៃ​១៣ ខែតុលា ឆ្នាំ​២០២០ ខ្ញុំ​ស្អប់​ឆ្នាំ​២០២០​នឹង​ណាស់​មានរឿង​អាក្រក់​គ្រប់​រឿង​»​។​

​យ៉ាងណាមិញ ងាក​មក​មើល​សារ​ចុងក្រោយ​របស់​នាង​ដែល​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ​កូនស្រី​ដំបូង មុន​ថ្ងៃកើតហេតុ​ការណ៍ ឃើញ​ហើយ​គឺ​ពិតជា​សង្វេគ​ខ្លោច​ខ្លាំងណាស់ ដោយ​នាង​បាន​បង្ហោះ​វីដេអូ និង​សារ​នៅ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ យ៉ាង​ដូច្នេះ​ថា​៖ «​ធ្វើ​ទឹក​ស៊ុប​ថ្លា​ទុក​ដាំបបរ​ឱ្យ​កូនស្រី​របស់​ម៉ាក់​»​។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ ២០២០ មាន​ហេតុការណ៍​ដ៏​រន្ធត់​មួយ​បានកើត​ឡើង នៅ​សង្កាត់​បឹងទំពុន ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​ស្ត្រី​ម្នាក់ (​ជនរងគ្រោះ​) ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1HE-6476 បាន​បើក​ធ្លាក់​លូ​ធ្លាក់​ពីលើ​ម៉ូតូ​ផ្កាប់មុខ​ចូល​ទឹក ខណៈ​មេឃ​កំពុងតែ​ធ្លាក់ភ្លៀង​ខ្លាំង​លិច​ផ្លូវ​បណ្តាល​ឲ្យ​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​នៅនឹងកន្លែង​តែម្តង​៕ ដោយ​៖ លឹម ហុង​


spot_img
×