Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ចោរលួច​គោ​អ្នកស្រុក​មួយក្រុម​ទៀត ដែល​តែង​ធ្វើ​សកម្មភាព​ច្រើន​ខេត្ត ត្រូវ​បង្ក្រាបបាន​នៅ​ស្រុក​បាណន់​

spot_img

​បាត់ដំបង​៖ ក្នុងខណៈដែល​អ្នកស្រុក អ្នកភូមិ​កំពុង​ខ្វល់ខ្វាយ​រឿង​ជំនន់​ទឹកភ្លៀង​លិចលង់​ស្ទើរ​ពេញ​ស្រុក មាន​ក្រុមចោរ លួច​គោមួយ​ក្រុម​បានធ្វើ​ដំណើរ​ឆ្លងខេត្ត មក​លួច​គោ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិសាស្ត្រ​ស្រុក​បាណន់ ខេត្តបាត់ដំបង ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២០ វេលា​ម៉ោង ១​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ ក្រុមចោរ​មួយក្រុម​បានចេញ​ធ្វើ​សកម្មភាព​ដោយមាន​រថយន្ត​ធុន​ធំ​មួយគ្រឿង និង​ម៉ូតូ​ផង​ជា​មធ្យោបាយ លួច​យក​គោ​ចំនួន ២​ក្បាល ដែលជា​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​ឈ្មោះ​មឿង ប៊ុនថន ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​អន្លង​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ក្នុងពេល ដែល​គោ​របស់គាត់​ដាក់​នៅក្នុង​ក្រោល​ក្បែរ​ផ្ទះ ។​

​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នង ការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បានដាក់​បទបញ្ជា​ទៅ​លោក​អធិការនគរបាល​ស្រុក​បានណ​ន់​ធ្វើ​សកម្មភាព ស្រាវជ្រាវ​ជាបន្ទាន់​លើ​ករណីនេះ ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុ វណ្ណ​គឹម​ហាក់ ស្នងការរង​ទទួល​ដឹកនាំ​អធិការដ្ឋាន នគរបាល​ស្រុក​បាណន់ និង​លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការរង​ទទួល​ផែន​ជំនាញ បាន​ជំរុញ​ដឹកនាំ​ស្រាវជ្រាវ រហូតដល់​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ វេលា​ម៉ោង ១៩ និង ០៥​នាទី សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​បាន ជន​ស័​ង្ស​យ​ម្នាក់​ឈ្មោះ ជឹម ធឿ​ត ភេទ​ប្រុស​អាយុ ៥២​ឆ្នាំ រស់នៅ​ភូមិ​ចុង​ឆ្តោ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដើម្បី​ធ្វើការ​ស្រាវជ្រាវ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ ដឹកគោ​យកទៅលក់​បន្ត​នៅក្រៅ​ខេត្តបាត់ដំបង ដែល​ករណីនេះ​បានទទួល​បានការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ វណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាត់ដំបង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរ​បាលជ​ន​សង្ស័យ​ឈ្មោះ ជឹម ធឿ​ត បាន​ឆ្លើយ​សារភាពថា ខ្លួន​រួមគ្នា​ជាមួយ​បក្សពួក​ចំនួន​០៣​នាក់​ផ្សេងទៀត​ដែលមាន​ទីលំនៅ​ក្រៅ​ខេត្តបាត់ដំបង បានរួម​គំនិត​គ្នា​ធ្វើ​សកម្មភាព​លួច​គោ​អ្នកស្រុក នៅ​ភូមិសាស្ត្រ​ស្រុក​បាណន់ ដោយមាន​រថយន្ត​ធំ​មួយគ្រឿង​និង​ម៉ូតូ​ផង​ជា​មធ្យោបាយ​សម្រាប់​ដឹក នៅពេល​លួចបាន ជាក់ស្តែង​ក្នុង​ថ្ងៃកើតហេតុ នេះ​ខ្លួន​និង​បក្ខពួក​បាន​លួច​យក​គោ​មេ​ចំនួន​២​ក្បាល ក្នុងភូមិ​ហើយ​ដឹក​យកទៅលក់​នៅក្រៅ​ខេត្តបាត់ដំបង ។
​ជនសង្ស័យ​បាន​បន្ត​ឆ្លើយ​សារភាព​ទៀតថា ខ្លួន​និង​បក្ខពួក​ធ្លាប់​ដើរ​ធ្វើ​សកម្មភាព​លួច​គោ​នៅ​ច្រើន​ខេត្ត​ទៀត ដូចជា​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ជាដើម ។​ល​។​

​គោ​ចំនួន​២​ក្បាល​នេះ​ជនសង្ស័យ​ដឹក​យកទៅលក់​បន្ត​រហូត​ដល់​ខេត្តសៀមរាប ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​សហការ​ស្រាវជ្រាវ​ដកហូត​យកមក​ប្រគល់ជូន​ម្ចាស់​វិញ រីឯ​ជនសង្ស័យ​និង​វត្ថុតាង​ផ្សេងទៀត សមត្ថកិច្ច​នគរបាល​បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង អនុវត្ត​ទៅតាម​ផ្លូវច្បាប់​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×