Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល​ហើយ​គួរ​ឲ្យ​ខ្លា​ចណាស់​! ថត​បាន​ឡាន​១​គ្រឿង​ហូរ​តាម​ទឹក រីឯ​ម្ចាស់​ក៏​សម្រេច​ចេញពី​ឡាន​ហែល​ឲ្យ​គេ​ជួយ នៅ​ខណ្ឌដង្កោ​… (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ នេះ​ជា​ខណៈពេល​ដ៏​ស្លុតរន្ធត់ និង​គួរ​ឲ្យ​ខ្លាច​ខ្លាំងណាស់ ក្រោយពី​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Sorn Sopheak-​ស៊ន សុភ​ក្ត្រ បាន​បង្ហោះ​វីដេអូ​បង្ហាញ​ពី​ហេតុការណ៍​ប្រទះឃើញ​រថយន្ត​១​គ្រឿង កំពុង​រសាត់​អណ្តាត​នៅ​ដី​វាល​ទឹក​លិច​ដ៏​ល្ហល្ហាច​មួយកន្លែង ហើយ​អ្វីដែល​គួរ​ឲ្យ​រន្ធត់​ខ្លាំង​នោះ គឺ​បានឃើញ​ម្ចាស់​រថយន្ត បាន​ខំប្រឹង​ស្រ​វេ​ស្រវា​ហែល​ពីមុខ​រថយន្ត​រប​ស់​ខ្លួន ឆ្ពោះទៅរក​ឲ្យ​គេ​ជួយ​។​

​ក្នុងនោះ គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា នៅ​ព្រឹក​នេះ ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ខណៈ​ក្រុម​អាជ្ញាធរ​កំពុង​បន្ត​ចុះជួយ​សង្គ្រោះ និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​រង​ផលប៉ះពាល់​ទឹក​លិច​ផ្ទះសម្បែង​នៅ​ខណ្ឌដង្កោ ក៏​ប្រទះឃើញ​ឡាន​១​គ្រឿង​អណ្តែត តាម​ទឹក​ហូរ ខណៈពេល​ម្ចាស់​សម្រេចចិត្ត​ចេញពី​រថយន្ត​ហើយ​ហែល​ទៅអោយគេ​ជួយ​»​។​

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មកទល់​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ នេះ កម្ពស់​ទឹកស្ទឹង​ព្រែក​ត្នោត នៅតែ​បន្ត​ឡើង​ខ្ពស់ និង​ជន់​លិច​ដល់​សង្កាត់​ជាច្រើន​បន្ថែមទៀត នៅក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ខណៈ​កងកម្លាំង​សង្គ្រោះបន្ទាន់ និង​ជំនាញ​ផ្សេងៗ​ជាច្រើន​ទៀត នៅតែ​បន្ត​ជម្លៀស​ប្រជាពលរដ្ឋ​មកកាន់​ទី​សុវត្ថិភាព​ផងដែរ​៕ ដោយ​៖ លឹម​ហុង​

spot_img
×