Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត ជី​មមី ផ្តាំ​ទៅ​នារី​គ្រប់រូប បើសិន​បាន​ជួប​បុរស​ប្រភេទ​នេះ គួរ​កុំ​បណ្ដោយឱ្យ​គាត់​ចាក​ចេញពី​ជីវិត​របស់​អ្នក​ឲ្យ​សោះ ព្រោះថា​…

spot_img

​ភ្នំពេញ​៖ ពិធី​ការិនី​ស្រស់​សោភា រាង​ស្រ​ឡូ​ន កញ្ញា ជី​មមី (Jimmy) ត្រូវបាន​ដឹងថា​បាន​បង្កើត​ចំណង​ស្នេហ៍​ជាមួយ​បុរស​រូប​សង្ហារ​ជា​កូន​ខ្មែរ​កើត​អាមេរិក​ម្នាក់ ដែលមាន​ឈ្មោះ​ដូច​នាង​ដែរ គឺ​លោក Jimmy មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ក្រោយពី​តារា​ស្រី​ជី​មមី ត្រូវបាន​គេ​ដឹងថា​បាន​បែកបាក់​ស្នេហ៍​ជា​មួយគូ​ដណ្តឹង​ជា​អ្នកសារព័ត៌មាន និង​ក៏​ជា​អ្នក​ទីផ្សារ​ម្នាក់​។​

​យ៉ាងណាមិញ សម្រាប់​ចំណង​ស្នេហ៍​មួយ​នេះ​ផងដែរ កញ្ញា​ជី​មមី ក៏បាន​ទម្លាយ​ឲ្យ​ដឹងថា រូបនាង​គឺជា​អ្នក​លួច Crush ទៅលើ​គូស្នេហ៍​លោក Jimmy ជាមុន ក្រោយពី​បានឃើញ​រូបលោក​សម្តែង​ក្នុង MV មួយ​មាន​រូបរាង​សង្ហារ​មាឌធំ មុខមាត់​ស្អាត ដែល​ធ្វើ​ឲ្យ​រូបនាង​ចាប់អារម្មណ៍​ទៅលើ​តួ​ប្រុស​ម្នាក់នេះ​ខ្លាំង​តែម្តង ទាំង​មិនដឹងថា​គាត់​ជា​នរណា​។ កញ្ញា​ជី​មមី ពួកនាង​បានសម្រេច​ចិត្ត​រួមរស់​គ្នា គឺ​ក្រោយពី​លោក Jimmy បាន​បដិសេធ​ស្នេហ៍​នាង​អស់​រយៈពេល ៥ ឆ្នាំ ហើយ​ទីបំផុត លោក​ក៏បាន​សារភាព​ស្នេហ៍​ចំពោះ​នាង​នៅ​ថ្ងៃ​ចូលឆ្នាំ​កន្លងទៅ​។​

​ទន្ទឹម​នោះ​ផងដែរ កញ្ញា Jimmy ក៏បាន​បង្ហាញ​អារម្មណ៍​ពិត​ក្នុង​ចិត្ត​សរសើរ​ដល់​បុរស​កំពូល​ស្នេហ៍​ថា គាត់ (Jimmy) គឺជា​បុរស​សុភាព និង​ល្អ​បំផុត ដែល​ក្នុងនោះ​គាត់​បានបង្ហាញ​ក្តី​ស្រឡាញ់​គោរព​រូបនាង តាមរយៈ​បើកទ្វា​ឡាន ទាញ​កៅអី​ឲ្យ​នាង​អង្គុយ ការពារ​រូបនាង ហើយ​អ្វីដែល​សំខាន់​ជាង​នេះនោះ គឺ​គាត់​ពុំដែល​បង្អាក់​ទឹកចិត្ត​របស់​នាង ពោលគឺ​គាត់​ជា​អ្នក​នៅ​ពី​ខាង​ក្រោយខ្នង ដែល​តែង Support គាំទ្រ​រក​ផ្លូវ​ឲ្យ និយាយ​រួម​ទៅ​គឺ​រក​គ្រប់​មធ្យោបាយ​សម្រាប់​រូបនាង​រហូត​តែម្តង​។ ហើយ​អ្វីដែល​ធ្វើ​ឲ្យ​រូបនាង​កាន់​តែមាន​ភាពជឿជាក់ និង​រំភើប​ចិត្តខ្លាំង​នោះ គឺ​គាត់ Jimmy ជា​មនុស្ស​ប្រុស​ម្នាក់​ដែល​តែង​ផ្តល់​កម្លាំងចិត្ត​ដល់​នាង​គ្រប់ពេល បើទោះជា​ពេលខ្លះ​នាង​ត្អូញត្អែរ​ដាក់​គាត់​ថា មុខ​ផត ឬ រូបរាង​ស្គម​យ៉ាងណា ក៏​គាត់​ពុំដែល​គិតពី​រឿងនេះ​នោះដែរ និង​ផ្ទុយទៅវិញ គឺ​គាត់​បាន​បង្រៀន​នាង​ឲ្យ​ចេះ​ទទួលយក ស្រឡាញ់​នូវ​អ្វីដែល​ខ្លួនឯង​មាន​។​

​ដោយសារតែ​ក្តី​ស្រឡាញ់ រំភើប​ខ្លាំងពេក ចំពោះ​ទង្វើ​ដ៏​ល្អ​ស្ទើរ​គ្រប់យ៉ាង​របស់​បុរស​ម្នាក់​នេះ កាលពីពេល​ថ្មីៗ​នេះ កញ្ញា ជី​មមី ក៏បាន​បង្ហោះ​យ៉ាង​វែង​រៀបរាប់​ពី​ចំណុច​ល្អៗ​ជាច្រើន​របស់​គូស្នេហ៍ និង​ជា​ក៏​សារ​ផ្តាំផ្ញើ​ទៅកាន់​សុភាពនារីៗ​ដទៃ​បានដឹងថា​៖ «​បើសិនជា​អ្នក​ជួប​មនុស្ស​ម្នាក់ ដែល​ទ្រាំ​ជាមួយនឹង​ច​រិ​ក​ដ៏​ពិបាក​របស់​អ្នក​បាន​, កែតម្រូវ​អ្នក​នៅពេលដែល​អ្នកមាន​កំហុសឆ្គង​, យក​អ្នកជា​អតិ​ភាព​គ្រប់​ពេលដែល​អ្នកត្រូវកា​រ​គេ​គេ​តែងតែ​នៅក្បែរ​នឹង​បង្ហាញខ្លួន​ជានិច្ច​,
​តែងតែ​រំលឹក​ប្រាប់​អ្នក​ថា​អ្នកមាន​តម្លៃ​គ្រប់គ្រាន់​សម្រាប់​ជីវិត​គេ​, និង​មានតម្លៃ​គ្រប់គ្រាន់​នឹង​ទទួលបាន​នូវ​ជីវិត​ដ៏​ស្រស់ស្អាត​មួយ​, ជា​មនុស្ស​ដែល​អ្នក​អាច​ចែករំលែក​អា​ថ៏​កំបាំង​ដែល​អ្នក​មិនដែល​ប្រាប់​អ្នកណា​ឱ្យ​ទាំង​ភាព​ទុកចិត្ត​, ជា​មនុស្ស​ដែល​អ្នកឃើញ​មុខ​គ្រប់​ពេលដែល​អ្នក​សើច​និង​យំ​, ជាម​នុស្ស​ដែល​យក​សត្រូវ​របស់​អ្នកជា​សត្រូវ​របស់ខ្លួន​ឯង​, ជា​មនុស្ស​នៅក្បែរ​អ្នក​រហូត​ពេលដែល​ជីវិត​របស់​អ្នក​ជួប​ឧបសគ្គ​ហើយ​ចូលខ្លួន​ជា​ដំណោះស្រាយ​គ្រប់​រឿង , ជា​មនុស្ស​ដែល​ស្រឡាញ់​គ្រួសារ​របស់​អ្នក​ដូច​គ្រួសារ​របស់​ខ្លួនឯង​, មិនសូវ​សន្យា​ប៉ុន្តែ​ចូលចិត្ត​បង្ហាញ​ទង្វើ​ដែល​ពិតប្រាកដ​, បើសិនជា​មនុស្ស​ម្នាក់​ដែល​អ្នក​ស្រលាញ់​មាន​ចំណុច​ខាងលើ គួរ​កុំ​បណ្ដោយឱ្យ​គាត់​ចាក​ចេញពី​ជីវិត​របស់​អ្នក​អោយសោះ​។ ពីព្រោះ​គាត់​អាចជា​ឱកាស​តែមួយ​ដែល​បើ​អ្នក​បណ្ដោយឱ្យ​ដើរចេញ​ហើយ គឺ​អ្នក​មិនអាច​រកឃើញ​មនុស្ស​បែប​ហ្នឹង​តទៅទៀត​ឡើយ​»៕ ដោយ​៖ លឹម​ហុង​

spot_img
×