Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ​អភិវឌ្ឍន៍ជនបទ ប្រកាស​លើកទឹកចិត្ត​ឱ្យ​ឈ្មួញ​ទិញស្រូវ ជួយ​បន្ត​ទិញ​កសិផល​ពី​កសិករ ក្នុងពេល​ទឹកជំនន់​នេះ​

spot_img

​ភ្នំពេញ​៖ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (AGRICULTURAL AND RURAL DEVELOPMENT BANK) បានចេញ​សេចក្ដីប្រកាស​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ ឱ្យជួយ​បង្កើន​ការទិញ និង​បន្ត​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុងតម្លៃ​សមរម្យ ក្នុង​គ្រោះទឹកជំនន់​នេះ បើទោះបី​គុណភាព​ស្រូវ​មានការ​ធ្លាក់ចុះ​តិច​តូច​ក៏ដោយ ពោលគឺ​ក្រោម​ស្មារតី «​ខ្មែរ​ជួយ​ខ្មែរ​»​។​

​ធនាគារ​អភិវឌ្ឍន៍ជនបទ បានប្រកាស​លើកទឹកចិត្ត​ដល់​ឈ្មួញ​អ្នកទិញ ពិសេស​សាធារណជន​នៅ​គ្រប់​រាជធានី​-​ខេត្ត សូម​បន្ត​ជួយ​ទិញ​កសិផល បន្លែបង្ការ ត្រី និង​សត្វ​ចិញ្ចឹម​យក​សាច់​ពី​ប្រជាកសិករ​ក្នុងតម្លៃ​សមរម្យ ដើម្បីឱ្យ​ប្រជាកសិករ​ទទួលបាន​ប្រាក់កម្រៃ សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ ពិសេស​គឺ​ក្នុងពេល​ជួប​គ្រោះទឹកជំនន់​នេះ​។​

​នៅក្នុង​សេចក្តីអំពាវនាវ​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (AGRICULTURAL AND RURAL DEVELOPMENT BANK ) បានបញ្ជាក់​ដូ​ត​តទៅ​៖ ក្នុង​រយៈពេល​មួយ​សប្តាហ៍​កន្លងមកនេះ តាម​បណ្តា​ខេត្ត​មួយចំនួន របស់​ប្រទេស​កម្ពុជា​យើង បាន​ជួប ប្រទះ​ជំនន់​ទឹកភ្លៀង ដោយសារ​ឥទ្ធិពល​ព្យុះ​នានា ដែល​បណ្តាលឱ្យ​មានការ​លេច​ភូមិឋាន ផលដំណាំ និង​កសិដ្ឋាន​ចិញ្ចឹមសត្វ​នានា របស់​បងប្អូន​ប្រជាកសិករ​។ ក្នុងពេល​ដ៏​លំបាក ដែល​បងប្អូន​ប្រជាកសិករ​កំពុង​ជួបប្រទះ​នឹង​គ្រោះទឹកជំនន់​នេះ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សូម​អំពាវនាវ និង​លើក​ទីក​ចិត្ត ដល់​បណ្តា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មេត្តាជួយ​ទិញ និង​បន្ត​ទិញស្រូវ​ក្នុងតម្លៃ​សមរម្យ​ពី​បងប្អូន​ប្រជាកសិករ ទោះ​គុណភាព​ស្រូវ​ធ្លាក់ចុះ​តិចតួច​ក្តី ក៏​ស្រូវ​នេះ​នៅតែ​អាច​កិន​កែច្នៃ​លក់​ក្នុងស្រុក​បាន​។ ជាមួយគ្នានេះ ធនាគារ អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ក៏​សូម​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​អ្នកប្រមូល​ទិញ​កសិផល​-​បន្លែបង្ការ អ្នក ប្រមូល​ទិញ​សត្វ​ដើម្បី​យកសា​ច់លក់​លើ​ទីផ្សារ និង​សាធារណជន​ទូទៅ គ្រប់​រាជធានី បន្ត​ទិញ កសិផល – បន្លែបង្ការ និង​សត្វ (​ត្រី ជ្រូក មាន់ ទា​… -​ខេត្ត មេត្តាជួយ​ទិញ និង ) ពី​បងប្អូន​ប្រជាកសិករ​យើង ក្នុងតម្លៃ​សមរម្យ​ដែល អាច​ទទួលយកបាន​ទាំង​ភាគី​អ្នកលក់ និង​អ្នកទិញ ក្នុង​ស្មារតី “ ខ្មែរ​ជួយ​ខ្មែរ ។​

​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម សង្ឃឹម​យ៉ាង​មុតមាំ​ថា បណ្តា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ អ្នក ប្រមូល​ទិញ​កសិផល​បន្លែបង្ការ អ្នកប្រមូល​ទិញ​សត្វ​ដើម្បី​យកសា​ច់លក់​លើ​ទីផ្សារ និង​សាធារណជន​ទូទៅ ប្រាកដជា​ចូលរួម​អនុវត្ត និង​គាំទ្រ​លើ​ការអំពាវនាវ​នេះ ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​បងប្អូន​ប្រជាកសិករ ខ្មែរ​ទាំងអស់​៕
​ដោយ​៖CEN

spot_img
×