Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រូវ​ស្រែ​ប្រមាណ​២​ម៉ឺន​៧​ពាន់​ហិកតា ប្រជាពលរដ្ឋ​ជិត​៨​ពាន់​គ្រួសារ និង​ផ្ទះសម្បែង​ជិត​៤​ម៉ឺន​គ្រួសារ ព្រមទាំង​រចនាសម្ព័ន្ធ​រូបវន្ត​សង្គម ជាច្រើន​ទៀត​រង​ផលប៉ះពាល់​ដល់ ដោយ​ទឹកជំនន់​ទឹកភ្លៀង​

spot_img

​បាត់ដំបង​៖​របាយការណ៍​បឋម​នៃ​គ្រោះមហន្តរាយ​ខេត្តបាត់ដំបង​គិត​មកដល់​ថ្ងៃទី​១៤​ខែតុលា​នេះ បាន​បង្ហាញថា យ៉ាងហោចណាស់​មាន​ប្រជាពលរដ្ឋ ដែល​កំពុងតែ​ទទួលរង នូវ​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្ត​កន្លងមកនេះ វា​បាន​កើនឡើង​ដល់​៧.៦៦១​គ្រួសារ​ហើយ​។ បងប្អូន​ដែល​ត្រូវ​ជម្លៀសចេញ​និង​ជួយសង្គ្រោះ ឲ្យ​មកកាន់​ទីទួល​សុវត្ថិភាព​សរុប​ទូទាំង​ខេត្ត​មាន​ចំនួន​២.៩៥១​គ្រួសារ​​ដែល​ត្រូវ​ជន្លៀស​ចេញពី​គោលដៅ ចំនួន ៦៧ គោលដៅ ដែល​ស្ថិតនៅ​ក្នុងស្រុក​ចំនួន​១០​និង​ឃុំ​ចំនួន ៣៣​ឃុំ​។ ស្រូវ​ស្រែ​ប្រមាណ​២​ម៉ឺន​៧​ពាន់​ហិកតា ប្រជាពលរដ្ឋ​ជិត​៨​ពាន់​គ្រួសារ​និង​ផ្ទះសម្បែង​បឋម​ជិត​៤​ម៉ឺន​គ្រួសារ ព្រមទាំង​រចនាសម្ព័ន្ធ​រូបវន្ត​សង្គម ជាច្រើន​ទៀត រង​ផលប៉ះពាល់​ដល់ ដោយ​ទឹកជំនន់​ទឹកភ្លៀង​។​

​ឯកឧត្តម​សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្តបាត់ដំបង​និង​ជា​ប្រធាន​អ្នកនាំពាក្យ​នៃ​រដ្ឋបាលខេត្ត បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ព្រលប់ៗ ថ្ងៃទី​១៤​ខែតុលា​ឆ្នាំ​២០២០​ថា ក្នុង​កិច្ច​អន្តរាគមន៍​នៃ​ការជួយ​សង្គ្រោះ​និង​ជម្លៀស​ប្រជាពលរដ្ឋ​ពី​គ្រោះមហន្តរាយ​នៃ​ជំនន់​ទឹកភ្លៀង​នេះ​ត្រូវបាន​ប្រើប្រាស់​នូវ​កម្លាំង​របស់​គណបញ្ជាការ​ឯកភាព​នៃ​រដ្ឋបាលខេត្ត រួមមាន កងកម្លាំង​យោធភូមិភាគ​ទី​៥ កម្លាំង​ប្រតិបត្តិការ​សឹក​បាត់ដំបង កម្លាំង​ស្នងការ​នគរបាល​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន​ស្រុក ព្រមទាំង​មន្ត្រី​ស្ម័គ្រចិត្ត​នៃ​លេខា​​ធិ​ការដ្ឋាន​ខេត្ត​សរុប​ប្រមាណ​១.៥៣២​នាក់​ផងដែរ បាន​ដក​កម្លាំង​ចេញពី​តំបន់​មួយចំនួន​ដែលមាន​សភាព​ធូរស្រាល​មួយកម្រិត​។ កន្លងមកនេះ ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ សម្តេច​ក្រឡ​ក្រឡាហោម មាន​អង្ករ​ចំនួន​១០០​តោន រួម​និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហម បានផ្តល់​ថវិកា​១០០​លាន សម្រាប់​កិច្ចការ​មនុស្សធម៌​និង​ស្បៀង​សង្គ្រោះបន្ទាន់​ដល់​សាខា​ខេត្តបាត់ដំបង ព្រមទាំង​អំណោយ​ពី​ថ្នាក់ដឹកនាំ​ក្រុមការងារ​ចុះជួយ​ខេត្ត ស្រុក អំណោយ​ឯកឧត្តម​អភិបាលខេត្ត​និង​អភិបាលរង​ខេត្ត អំណោយ​សស​យក​និង​អំណោយ​សប្បុរសជន​នានា​ជាច្រើន​ទៀត បាន​នាំយក​និង​ចុះ​ចែក​អំណោយ ដោយផ្ទាល់​ដល់​គ្រួសារ​ដែល​កំពុងតែ​រង​ការប៉ះពាល់ ដោយ​ទឹកជំនន់ សរុប​ចំនួន ៧.៦៦១​គ្រួសារ ស្ថិតនៅក្នុង​ស្រុក​ចំនួន ១០ រួមមាន ៖​ក្រុង​បាត់ដំបង​,​ស្រុក​បាណន់​,​ស្រុក​ថ្មគោល​,​ស្រុក រុក្ខ​គិរី​, ស្រុក​សង្កែ​,​ស្រុក គាស់ក្រឡ​, ស្រុក​សំពៅ​លូន​,​ស្រុក​សំឡូត​, ស្រុក​រតនមណ្ឌល​និង ស្រុក​ប​វេ​ល​ក្នុង​មួយ​គ្រួសារៗ ទទួលបាន អង្ករ មី​និង​ត្រីខ​។​

ឯកឧត្តម ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ជួប​សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​ដ៏​អាក្រក់​កើតឡើង​នេះ និង​ចុះទៅ​ពិនិត្យមើល​ពី​ស្ថានភាព​នៃ​ផលដំណាំ​ស្រូវ​ដែល​រង​ការលិចលង់​ដោយ​ទឹកជំនន់​និង​ដំណាំ​ផ្សេងៗ​ទៀត​។ ឯកឧត្តម​អភិបាលខេត្ត​បាត់ដំបង បានធ្វើការ​កត់សម្គាល់ ដោយ​លើកឡើងថា បើទោះបីជា​ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង​បាន​ធូរស្រាល​មួយចំនួនធំ​ហើយ​ក្តី ប៉ុន្តែ​នៅ​ចំណុច​ខាងក្រោម​នៃ​អាង​កំពីងពួយ កំពុងតែ​បង្ក​ការប៉ះពាល់​ដល់​ឃុំ​ចំនួន​២​ក្នុងស្រុក​បាណន់ ហើយ​នៅ​ស្រុក​មោងឫស្សី ក៏មាន​ការប៉ះពាល់​ចំនួន​១​ឃុំ​ផងដែរ​។ វា​ក៏​អាច​បង្ក​ប៉ះពាល់​ដល់​បណ្តា​ឃុំ​មួយចំនួន​ក្នុងស្រុក​ថ្មគោល​ទៀតផង​ដែរ​។​

​បើ​យោងតាម​របាយការណ៍រ​បស់​អ្នកនាំពាក្យ​នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បានបញ្ជាក់​ជាបឋម​ឲ្យ​ដឹងថា មកដល់ពេលនេះ​ប៉ះពាល់​បឋម​ដល់ផ្ទះ​ប្រជាពលរដ្ឋ​មាន​ចំនួន​៣៨.៨៩០​គ្រួសារ ស្មើនឹង​១៤​ក្រុង​-​ស្រុក​និង​៨៩​ឃុំ​-​សង្កាត់​។ ដោយឡែក ទាក់ទិន​និង​ផលប៉ះពាល់​ដំណាំ​ស្រូវ គិត​ត្រឹម​ថ្ងៃទី​១៤​ខែតុលា​នេះ ផលប៉ះពាល់​សរុប​ចំនួន​៨២.៤៧៦​ហិកតា ដែល​ស្ថិត​ក្នុងស្រុក​ចំនួន​១០ និង​បាន​បង្ក​ផលប៉ះពាល់​ដល់​ដំណាំ​សាកវប្បកម្ម​និង​ដំណាំ​ឧ​ស្សហកម្ម សរុប​៤៩.៦១៦ ហិកតា​ស្ថិត​ក្នុងស្រុក​ចំនួន​១០ និង​ខូចខាត​ដោយ​ទឹកជំនន់​សរុប ២៦.៩០៧ ហិកតា ក្នុងចំណោម​ស្រុក​ចំនួន​៥ រួមមាន ស្រុក​ថ្មគោល​,​ស្រុក​ប​វេ​ល​, ស្រុក​រតនមណ្ឌល​, ស្រុក​សំពៅ​លូន និង​ស្រុក​កំរៀង នៃ​ខេត្តបាត់ដំបង​៕ ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×