Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកជំនាញ​អចលនទ្រព្យ​៖ តម្រូវការ​លំនៅឋាន​បុរី​តម្លៃ​មធ្យម នៅតែ​រក្សាបាន​ដំណើរ​ការល្អ​

spot_img

​ភ្នំពេញ​៖ អ្នកជំនាញ​អចលនទ្រព្យ លោកស្រី ហ្គ្រេ​ស រចនី ដែលជា​អគ្គនាយិការ​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia បាន​លើកឡើងថា តម្រូវការ​លំនៅឋាន​បុរី ដែលមាន​តម្លៃ​មធ្យម​នៅតែ​រក្សាបាន​ដំណើរ​ការល្អ ដោយសារតែ​ម្ចាស់​គម្រោង​ផ្តោតលើ​អតិថិជន​ក្នុងស្រុក​។​

​លោកស្រី​បាន​មានប្រសាសន៍ថា​៖ «​ម្ចាស់​គម្រោង​នៅតែ​បន្ត​អភិវឌ្ឍ និង​បើក​ដំណើរការ​គម្រោង​ថ្មីៗ​របស់​ពួកគេ​ពីមួយ​ដំណាក់កាល​ទៅមួយ​ដំណាក់កាល ដែល​មិនឃើញ​ជា​សញ្ញា​ណាមួយ​ដែលថា​ការផ្គត់ផ្គង់​នេះ​លើសពី​តម្រូវ​ក្នុង​ទីផ្សារ​នោះទេ​។​ម្យ៉ាងវិញទៀត​ម្ចាស់​គម្រោង​ប្រើប្រាស់​យុទ្ធសាស្ត្រ ដែល​ផ្តល់​លក្ខខណ្ឌ​ក្នុង​ការលក់​ទៅឱ្យ​អតិថិជន​មាន​ភាពងាយស្រួល​ជាង​ឆ្នាំមុន​។​»

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន CBRE Cambodia​គម្រោង​អភិវឌ្ឍន៍​បុរី​លំនៅឋាន​នៅតែមាន​កំណើន ដែលមាន​១២​គម្រោង​បាន​បើក​ដំណើរការ​ដោយ​គិត​ចាប់ពី​ខែមេសា ដល់​ខែកញ្ញា​ឆ្នាំ​២០២០​។
​របាយកាណ៍​ដដែល​នេះ បាន​បង្ហាញថា គម្រោង​ដែល​បើក​ដំណើរការ​ថ្មី​ទាំងនេះ គ្រប់​ដណ្តប់​ក្នុង​ខណ្ឌ​ចំនួន​៦ មានដូចជា ខណ្ឌ​សែន​សុខ កំបូល ព្រែក​ព្នៅ ដង្កោ ជ្រោយចង្វា និង​ខណ្ឌមានជ័យ​។ នៅក្នុង​ចំណោម​នោះ ខណ្ឌ​សែន​សុខ មាន​ចំណែក ៦០​ភាគរយ នៃ​គម្រោង​លំនៅឋាន​ថ្មីៗ សរុប​ដែល​បាន​បើក​ដំណើរការ​។​

​អ្នកជំនាញ​បាន​បន្តថា ស្ថិតក្នុង​ស្ថានភាព ដែល​បង្ក​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ តម្លៃ​ទីផ្សារ​លំនៅឋាន​បុរី​នៅតែ​បន្ត​កើនឡើង ដោយ​ទីផ្សារ​ប្រភេទ​ផ្ទះល្វែង (flat) ជា​មធ្យម​មានតម្លៃ​10,7000 ដុល្លារ​ក្នុង​មួយ​ល្វែង កើនឡើង 3.4% បើ​ធៀប​នឹង​ត្រីមាស​ទី​១​។ ចំណែកឯ ផ្ទះ​ប្រភេទ​អាជីវកម្ម Shophouse មានតម្លៃ​ជា​មធ្យម 23,8000 ក្នុង​មួយ​ល្វែង (​កើនឡើង 5.4%) និង​ផ្ទះ​ប្រភេទ​វីឡា​ភ្លោះ មានតម្លៃ​ជា​មធ្យម 29,7000 ក្នុង​ផ្ទះមួយ (​កើនឡើង​9.2%)​។​

​គូសបញ្ជាក់ថា បើ​យោងតាម​អ្នកជំនាញ​អចលនទ្រព្យ បានឱ្យដឹងថា គម្រោង​លំនៅឋាន​ដែលមាន​តម្លៃ​ចាប់ពី ២០​ម៉ឺន​ទៅ​៣០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ល្វែង អាចមាន​ផលវិបាក​ក្នុង​ការលក់ ព្រោះ​អតិថិជន​មួយចំនួន​ពឹងផ្អែក​លើ​ប្រាក់បៀវត្សរ៍​ដើម្បី​បង់​រំលស់ អាច​ប៉ះពាល់​ដោយ​បញ្ហា​កូ​វីដ​-១៩ ប្រសិនបើ​ពួកគេ​បាត់បង់​ការងារ​ធ្វើ​នៅក្នុង​កាលៈទេសៈ​នេះ​៕
​ដោយ​៖CEN


spot_img
×