Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រុម​ជំនាញ​មុជទឹក​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៃ​ប្រទេស​ប៉ូឡូញ កម្ទេច​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​មានឈ្មោះ​ហៅថា Tallboy ទម្ងន់​១២.០០០​ផោន

spot_img

​ភ្នំពេញ​៖ លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា ក្រុម​ជំនាញ​មុជទឹក​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៃ​ប្រទេស​ប៉ូឡូញ បាន​កម្ទេច​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ​មានឈ្មោះ​ហៅថា Tallboy ឬ​Earthquake bomb (​គ្រាប់បែក​រញ្ជួយ​ផែនដី​) ដែលមាន​ទម្ងន់​១២.០០០​ផោន ប្រមាណ​៥​តោន​៤៤៦​គីឡូក្រាម (៥.៤៤៦​គីឡូក្រាម​) ផលិត​និង​ទម្លាក់​ដោយ​កងទ័ព​អង់គ្លេស​។

​លោក​បាន​ថ្លែ​អថា គ្រាប់បែក​នេះ​ទម្លាក់​លើ​កងទ័ពជើងទឹក​អាល្លឺម៉ង់​ឈរជើង​នៅ​ប្រទេស​ប៉ូឡូញ ក្នុង​ឆ្នាំ​សង្គ្រាម​លោភ​លើក​ទី​២ ក្នុង​ឆ្នាំ​១៩៤៥! ៧៥​ឆ្នាំក្រោយ គ្រាប់បែក​នេះ​ទើបតែ​រកឃើញ​នៅ​ឆ្នាំ​២០១៩ នៅពេល​ស្តារ​ផ្លូវទឹក​នាវាចរ​ឱ្យ​ជ្រៅ​ជាង​មុន​! ការកម្ទេច​នេះ​ត្រូវ​ជម្លៀស​ប្រជាជន​៧៥០​គ្រួសារ ក្នុង​ចម្ងាយ​ប្រមាណ​ជិត​៣​គីឡូម៉ែត្រ​!​។​

​សូមបញ្ជាក់ថា អង្គភាព​ស៊ីម៉ាក់​មាន​ក្រុម​ជំនាញ​មុជទឹក ដែលមាន​សមត្ថភាព​បោសសម្អាត​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ និង​សំណល់​គ្រាប់​ពី​សង្គ្រាម នៅក្រោម​ទឹក​ប្រកបដោយ​វិជ្ជាជីវៈ និង​សមត្ថភាព​ខ្ពស់​ក្នុង​ការបម្រើ​ប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព​! ​ខែ្មរ​អាចធ្វើ​បាន​! ក្នុងការ​បោសសម្អាត​គ្រាប់បែក​ទម្លាក់​ពី​យន្តហោះ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្រោម​បាត​ទឹកសាប ទឹកសមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​!៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×