Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រពើ​មួយ​ក្បាល​ទម្ងន់​ជាង​៣០​គីឡូក្រាម​រួច​ចេញពី​កសិដ្ឋាន នៅ​សង្កាត់​ព្រែក​កំ​ពិស​

spot_img

​ភ្នំពេញ​៖ សត្វ​ក្រពើ​មួយ​ក្បាល ទម្ងន់​ជាង​៣០​គីឡូក្រាម បាន​រួច​ចេញពី​កសិដ្ឋាន​មួយកន្លែង នៅ​ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ ខណៈ​កំពុង​រង​នូវ​ការវាយប្រហារ​ដោយ​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​។​

​លោក សៅ ពន្លក នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល សង្កាត់​ព្រែក​កំ​ពិស បាន​ថ្លែង នៅ​ល្ងាច​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ​ថា ពិតជា​មាន​ករណី​ក្រពើ​មួយ​ក្បាល​ទម្ងន់​ជាង​៣០​គីឡូក្រាម រួច​ចេញពី​ទ្រង់​ប្រាកដ​មែន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែតុលា​។ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ លោក​ចៅសង្កាត់​ព្រែក​កំ​ពិស បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ពិសេស​កូនចៅ​តូចៗ​។​

​ប្រភពព័ត៌មាន​ដដែល​បានបញ្ជាក់​ទៀតថា កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នេះ គឺជា​កន្លែង​ដែល​ចិញ្ចឹមសត្វ​ក្រពើ​យូរណាស់​មកហើយ ដែលមាន​ម្ចាស់​កសិដ្ឋាន​ឈ្មោះ កាំ​ង ស្រៀ​ន និង​មាន​លិខិតអនុញ្ញាត​ប្រកប​អាជីវកម្ម​ត្រឹមត្រូវ​។ ក្នុង​កសិដ្ឋាន​នោះ​ចិញ្ចឹម​ក្រពើ​សរុប​ជាង​១.០០០​ក្បាល​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×