Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​នាយករដ្ឋមន្ត្រី ថាក់ស៊ីន និង​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា មាន​វត្តមាន​នៅ​ចិន​

spot_img

លោក Thaksin Shinawatra និង​ប្អូនស្រី អ្នកស្រី Yingluk Shinawatra ត្រូវ​បាន​ឃើញ​នៅ​ប៉េកាំង​ប្រទេស​ចិន ត្រៀម​ស្វាគមន៍​ចូល​ឆ្នាំ​ចិន​។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin Shinawatra កំពុងស្ថិត​នៅ​ចិន​

Pactangtarn Shinawatra កូនស្រី​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ Thaksin Shinawatra កាលពី​ថ្ងៃ​ទី ១០ កុម្ភៈ បាន​បង្ហោះ​ផ្សាយ​រូបភាព​លោក​ថាក់ស៊ីន កំពុង​ឈរ​ក្បែរ​និមិត្តរូប​ឆ្នាំ​ថ្មី ហើយ​ក្មេង​តូច​និមិត្តរូប ២​នេះ ស្លៀក​សម្លៀកបំពាក់​ប្រពៃណី​ចិន ឡើង​បណ្តាញ​សង្គម -​នេះ​បើ​តាម​ការចុះផ្សាយ​របស់ Bangkok Post​។​

​អម​ជាមួយ​រូបភាព​នេះ នៅ​មាន​សារ​១​សរសេរថា “​ពី​ប៉េកាំង ខ្ញុំ​ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី បុណ្យប្រពៃណី​ចិន​ដល់​ពលរដ្ឋ​ថៃ​ទាំងមូល​”​។​

​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ក៏​ត្រូវបាន​ចាត់ទុក​ថា កំពុងស្ថិត​នៅ​ចិន​ផងដែរ​។ រូបភាព​ខាងក្រោម​បង្ហាញឲ្យឃើញបង​ប្អូន​ត្រកូល ស៊ីណាវ៉ាត្រា និង​ជា​អតីត​នាយករដ្ឋមន្ត្រី​ថៃ ទាំង​២​រូប កំពុង​ដើរ​ទិញ​របស់​របរ​ក្នុង​ផ្សារ​ទំនើប​មួយ ត្រូវបាន​គេ​ស្គាល់​ថា ស្ថិត​នៅ​ក្រុង​ប៉េកាំង​។​

​អតីត​នាយករដ្ឋមន្ត្រី​ថៃ ២​នាក់​បងប្អូន នៅក្នុង​ផ្សារ​ទំនើប​មួយ​នា​ក្រុង​ប៉េកាំង ប្រទេស​ចិន​។​

Weerachai Songmetta អ្នកនាំពាក្យ​ប៉ូលិស​ថៃ​ថ្លែងថា សមត្ថកិច្ច​ពុំទាន់​មាន​ព័ត៌មាន​ផ្លូវការ​ពី​កន្លែង​ស្នាក់នៅ​របស់​អ្នកស្រី​យី​ង​ឡាក់​ទេ​។ ថៃ​ពុំ​អាច​បញ្ជូន​បទបញ្ជា​តាម​ចាប់ខ្លួន​ទៅ​កាន់​ប៉ូលិស​អន្តរជាតិ ព្រោះ​តែ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ចលនា​ប្តូរ​ទីកន្លែង​ជា​បន្តបន្ទាប់​។ Interpol ទាមទារ​ឲ្យមាន​អាសយដ្ឋាន​ជាក់លាក់ មុនពេល​គេ​អនុវត្ត​មុខងារ​។​

​គួររំលឹកថា ៖ លោក​ថាក់ស៊ីន ត្រូវ​រស់នៅ​និរទេស​ពី​ឆ្នាំ ២០០៨ ដើម្បី​បញ្ចៀស​ពី​សាលក្រម​ជាប់ពន្ធនាគារ ២​ឆ្នាំ រីឯ​អ្នកស្រី​យី​ង​ឡាក់ ក៏​និរទេស​គេចចេញ​ពី​សាលក្រម​ជាប់ពន្ធនាគារ ៥​ឆ្នាំ​ផង​ដែរ​៕ សូ​យ​ន​

spot_img
×