Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកបើករថយន្តរត់គេចខ្លួនបាត់ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងរថយន្ត បណ្តាលអោយរបួសធ្ងន់ ១ នាក់

spot_img

នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោករវាង ម៉ូតូនិងរថយន្តបណ្តាលអោយរបួសធ្ងន់ ១ នាក់ ភេទប្រុស និងបណ្តាលឲ្យម៉ូតូខូចធ្ងន់១ គ្រឿង ចំពោះរថយន្តខូចស្រាល១គ្រឿង កើតហេតុនៅៃថ្ងអាទិត្យ ទី ១១កុម្ភៈ២០១៨វេលាម៉ោង ១៧:២០នាទី នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ២២-២៣ចំណុច ភូមិចិនកោះ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ករណីនេះកើតឡើងរវាងម៉ូតូម៉ាកHONDA WAVE RSX 110 ពណ៌ក្រហមចាស់ ប្រភេទស្រី ពាក់ផ្លាក លេខ ព្រៃវែង 1G-9654 បើកបរដោយឈ្មោះឃុត សារុន ភេទប្រុស អាយុ២៨ ឆ្នាំ មានទីលំនៅ ភូមិត្រពាំតាអី ឃុំព្រែកអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលបើកមាន ទិសដៅពីភ្នំពេញ ទៅអ្នកលឿង តាមផ្លូវជាតិ លេខ១ ។ ពេលមកដល់ចំណុកើតហេតុខាងលើ បានបើកជែងរថយន្ត ដែលបើកមានទិសដៅស្របគ្នា ហើយទៅបុកជាមួយរថយន្តម៉ាក HYUNDAI ពណ៌ស ប្រភេទដឹកទំនិញធុនតូច ពាក់ផ្លាក ក-8616 ភព3 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលបើកមានទិស ដៅផ្ទុយគ្នា បណ្តាលអោយ រងរបួសធ្ងន់ អ្នកបើកបរឈ្មោះឃុត សារុន បញ្ជូនទៅព្យាបាល នៅបន្ទីរពេទ្យកាល់ម៉ែត្រ។

ចំពោះអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់។ ចំណែកម៉ូតូខូចធ្ងន់ ១គ្រឿង រថយន្តខូចស្រាល១គ្រឿង យកមករក្សាទុកជា ភស្តុុតាងនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។តាមការសន្និដ្ឋានៈ-អ្នកបើកបរម៉ូតូឈ្មោះឃុត សារុន ធ្វែសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្នប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×