Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាមឃាត់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំនួន ៥​កំពុង​ផ្សព្វផ្សាយ​លក់ ផលិតផល​សម្រក​ទម្ងន់ Natural Seed DD Slim គ្មាន​លេខ​បញ្ជី​កា​ពី​ក្រសួងសុខាភិបាល​

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ បានចេញ​សេចក្តី​ជូន​ព័ត៌មាន ស្តីពី​ការហាមឃាត់​គណនី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចំនួន ៥​កំពុង​ផ្សព្វផ្សាយ​លក់ ផលិតផល​សម្រក​ទម្ងន់ Natural Seed DD Slim គ្មាន​លេខ​បញ្ជី​កា​ពី​ក្រសួងសុខាភិបាល​។​

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាបថា​៖ យោងតាម​ការពិនិត្យ​ឃើញ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (Facebook) មាន​គណនី​ឈ្មោះ ១. Do Do Collection, ២. American DD Brand, ៣.DD Slim​ថ្នាំ​សម្រក​, ៤. DD Slim​ឯកទេស​សម្រក​ទម្ងន់​, ៥ . Romduol Slim Online កំពុង​ផ្សព្វផ្សាយ​លក់​ផលិតផល​សម្រក​ទម្ងន់​ឈ្មោះ Natural Seed DD Sim គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ផ្សព្វផ្សាយ ពី​ក្រសួងសុខាភិបាល​ឡើយ គិត​ត្រឹម​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល​សូមជម្រាបថា តាម​ការពិនិត្យ​គុណភាព​ផលិតផល​សម្រក​ទម្ងន់​កន្លងមក​បាន ពិនិត្យឃើញថា​ផលិតផល​សម្រក​ទម្ងន់ ដែលមាន​សកម្មភាព​ស​ម្រ​កបាន​លឿន ជាទូទៅ​មាន​លួច​ដាក់​សារធាតុ​
Sbutreamine ដែលជា​សារធាតុ​ហាមឃាត់​មិនឱ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ឱសថ​សាស្ត្រ ព្រោះ​សារធាតុ​នេះ​ធ្វើឱ្យ​ប៉ះ ពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ដូចជា​ធ្វើឱ្យ​អ្នកប្រើប្រាស់​ប្រឈម​និង​ហានិភ័យ​នៃ​ការ​គាំងបេះដូង និង​ជំងឺ​ដាច់ សរសៃឈាម​។​

​ដើម្បី​ជៀសវាង​ការខាតបង់​ប្រាក់កាស និង​ប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់​ទៀត​នោះ ក្រសួងសុខាភិបាល​សូម​ជូន​ព័ត៌មាន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ផលិតផល Natural Seed DD Slim ជា​បន្តទៀត​ឱសថ​ព្រោះ​ផលិតផល​នេះ​គ្មាន​ប្រភព​ច្បាស់លាស់ ដូចនេះ​មិនអាច​ធានាបាន​នូវ​គុណភាព និង​សុវត្ថិភាព​ឡើយ​។​

​ក្រសួងសុខាភិបាល​នឹងមាន​វិធានការ​តឹងរ៉ឹង​ទៅតាម​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ទាំងអស់ ខាងលើ និង​គណនី​ផ្សេងៗ​ទៀត ដែល​ផ្សព្វផ្សាយ​លក់​ផលិតផល​នេះ​ទៅតាម​ច្បាប់​ស្តីពី​ច្បាប់​វិសោធនកម្ម ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ​ជា​ធរមាន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×