Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ស៊ែរ​បន្ទាន់​! មន្ទីរ​សា​ធា​ការ​និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកំពង់ស្ពឺ សូម​ធ្វើ​ការបិទ​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ​៤ ផ្លូវ​៤១ និង​ផ្លូវ​១៤១ ជា​បណ្តោះអាសន្ន​

spot_img

​ដោយបាន​មើលឃើញថា ស្ថានភាព​ជំនន់​ទឹកភ្លៀង បាននិងកំពុង​ជន់​លិច​កាន់តែខ្លាំង​ឡើងៗ​នៅលើ​កំណាត់​ផ្លូវ​មួយចំនួន ដែល​ស្ថានភាព​បែបនេះ​អាចធ្វើ​ឲ្យ​ផ្លូវ ស្ពាន មិនអាច​ទ្រាំទ្រ​នឹង​ទម្ងន់​រថយន្ត​ដឹកទំនិញ​ធុន​ធំ​បាន ហេតុនេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ស្ពឺ បានសម្រេច​ធ្វើការ​បិទ​ការធ្វើ​ចរាចរណ៍​ប៉ុណ្ណោះ​អាសន្ន​មួយរយៈ រហូត​រដ្ឋបាល​ខេត្ដ​កំពង់ស្ពឺ​នឹង​ជូនដំណឹង​អំពី​ការ​បេី​ក​ឱ្យ​ដំណេី​រការ​ឡើងវិញ បន្ទាប់ពី​ស្ថានភាព​ទឹកបាន​ស្រក​ចុះមក​ជាធម្មតា​វិញ​។​

​ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា មន្ទីរ​សា​ធា​ការ​នឹង​ដឹក​ជ​ញ្ចូ​ន​ខេត្តកំពង់ស្ពឺ សូម​ផ្អាក​សកម្មភាព​ចរាចរណ៍​ដឹកជញ្ជូន​លេី​មធ្យោបាយ​រថយន្ត​ប្រភេទ​ធុន​ធ្ងន់​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤ (​ភូមិសាស្ត្រ​ខេត្ដ​កំពង់ស្ពឺ គីឡូម៉ែត្រ​លេខ​៣២-១០៧) ផ្លូវជាតិ​លេខ​៤១ (​ពី​ចំណុច​ថ្នល់ទទឹង រហូត​ទៅ​ស្រុក បសេដ្ឋ​)​ផ្លូវ​លេខ​១៤១ (​ចាប់ពី​ចំណុច​ផ្សា​ព្រៃ​ផ្ដៅ ទៅកាន់​ផ្លូវ​១៣០)​។

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ មេ​ត្ដា​មានការ​យោគយល់ និង​អធ្យាស្រ័យ​ដើម្បី​ចូលរួម​សហការ​ថែរក្សា​ផ្លូវថ្នល់​កុំឱ្យ​បាក់ស្រុត​និង​ជាពិសេស​ធានាបាន​សុវត្ថិភាព​ទាំងអស់គ្នា​៕ ដោយ​៖ លឹម ហុង​

spot_img
×