Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ស្លាប់​ដោយសារ​ផឹកស្រា ប្រពន្ធ​ជិះ​កង់​ទៅរក​អាចារ្យ ដួល​កង់​ពាក់កណ្តាល​ផ្លូវស្លាប់​ភ្លាមៗ​

spot_img

​ត្បូងឃ្មុំ​៖ អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ឲ្យ​ដឹងថា​ ​ប្តី​ស្លាប់​ដោយសារ​ផឹកស្រា ប្រពន្ធ​ជិះ​កង់​ទៅរក​អាចារ្យ​ឲ្យ​មកជួយ​រៀបចំ​បុណ្យសព​ប្តី ប៉ុន្តែ​ជា​អកុសល​កំពុង​ជិះ​កង់​នោះ​ស្រាប់តែ​ដួល​កង់​ពាក់កណ្តាល​ផ្លូវស្លាប់​ភ្លាមៗ ដោយសារ​ខ្យល់គ នា​ព្រឹក​ថ្ងៃទី ១៦ តុលា ២០២០ ។​

​នគរបាល​ស្រុក​មេមត់ បាន​អំពាវនាវ​ដូច្នេះ​សូម​បងប្អូន​អញ្ជើញ​ចូលរួម​បុណ្យសព​ប្តី​ប្រពន្ធ​នោះ​ផង ព្រោះ​រស់នៅក្នុង​ភាពក្រីក្រ គ្មាន​សាច់ញាតិ​បងប្អូន និង​គ្មាន​ផ្ទះសម្បែង​នោះទេ ។​

បច្ចុប្បន្ន​សព​នោះ​ត្រូវ​បងប្អូន​អ្នកភូមិ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ​នៅ​សាលា​បុណ្យ ស្ថិតក្នុង​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×