Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធា​វី លី ច័ន្ទ​តុលា ជាប់​ជា​ប្រធាន​គណៈមេធាវី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​១៣

spot_img

​ភ្នំពេញ ​៖​ លោក​មេធាវី លី ច័ន្ទ​តុលា ជាប់​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ទី​១៣​ បាន​បោះឆ្នោត​ជា​សាធារណៈ ក្នុង​មហាសន្និបាត​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដើម្បី​ដឹកនាំ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​លោក មេធាវី លី ច័ន្ទ​តុលា ជា​បេក្ខជន​ក្នុង​ចំនួន​៥​នាក់ ​ដែល​បាន​ឈរឈ្មោះ​ក្នុង​អាណត្តិ​ទី​១៣​ ឆ្នាំ​២០២០ ​។

លោក​មេធាវី​សួន វិសាល អតីត​ប្រធាន​គណៈមេធាវី​បាន​សង្កត់ធ្ងន់ថា​ប្រធាន​ថ្មី​សម្រាប់​អាណត្តិ​ទី​១៣​នេះ​លោក​សង្ឃឹមថា​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់​ដឹកនាំ​គណៈមេធាវី​និង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ស្ថាប័ន​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​ដំណើរការ​នៃ​ស្ថាប័ន​គណៈមេធាវី​ដំណើរការ​ទៅបាន​រលូន​។​សម្រាប់​អាណត្តិ​ថ្មី​មាន​បេក្ខជន​៥​រូប​បាន​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​។​

​យោងតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​គណៈមេធាវី​បញ្ជាក់ថា​ក្នុង​ការជួយ​ការពារ​សិទ្ធិ​ជនក្រីក្រ (​ស្ត្រី​,​កុមារ​)​រាជរដ្ឋាភិបាល​បានផ្តល់​ថវិកា​ដល់​គណៈ​មេធាវី​ចំនួន​១២០០​លាន​រៀល​ក្នុង​ឆ្នាំ​២០១៩​និង​កើន​ដល់​ចំនួន​១៦០០​លាន​រៀល​ក្នុង​ឆ្នាំ​២០២០ ហើយ​រំពឹងថា​ក្នុង​ឆ្នាំ​២០២១​ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រហ​ញ្ញ​វត្ថុ​និង​គណៈមេធាវី​បាន​ប្រជុំ​រួចរាល់​ហើយ​ថវិកា​នេះ​នឹង​ឡើងដល់​២០០០​លាន​រៀល​។​

​គណៈមេធាវី គិត​មកដល់ពេលនេះ សមាជិក​ចំនួន​១៧៥៦​នាក់​ជា​សមាជិក​ពេញសិទ្ធិ និង​មេធាវី​កម្មសិក្សា​ចំនួន​៣៤៩​នាក់ ដោយ​ក្នុង​អាណត្តិ​ចុងក្រោយ​នេះ ចំនួន​មេធាវី​មានការ​កើនឡើង​ដោយសារ​សេដ្ឋកិច្ច​មានការ​រីកចំរើន តម្រូវការ​ផ្លូវច្បាប់​មាន​ច្រើន ហើយ​គណៈមេធាវី​ក៏បាន​ពង្រាយ​មេធាវី​ទៅកាន់​ខេត្ត​ដាច់ស្រយាល។​

​រហូតដល់​ពេលនេះ​គណៈមេធាវី​បានផ្ដល់​សេវាកម្ម​ច្បាប់​ជូន​ប្រជាពលរដ្ឋ​ដល់​ទៅ​១​ម៉ឺន​៥០០​នាក់​។​ក្នុង​រយៈពេល​៤​ឆ្នាំ​កន្លងទៅនេះ គណៈមេធាវី​បានទទួល​ក្ដី​ជួយ​ជនក្រីក្រ​ចំនួន​១​ម៉ឺន​៥​ពាន់​៣៧៣​ករណី និង​ទទួល​ពី​កូនក្ដី​ទូទៅ​ចំនួន​២​ម៉ឺន​៣​ពាន់​៤២៩​ករណី​ក្នុងនោះ​(​ស្ត្រី​១៧០៥​នាក់​និង​កុមារ​៥៩០៣​នាក់​)​ដោយ​ការងារ​នេះ​គណៈមេធាវី​បានទទួល​ការជួយ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​៕ ដោយ​.​ឡេង​បញ្ញា​ឬ​ទ្ធិ​

spot_img
×