Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​នៅ​ខេត្តតាកែវ មាន​អ្នកណា​ស្គាល់​សាច់ញាតិ​គ្រួសារ​គា​គ់​ទេ​! ស្លាប់ចោល​កូនតូច​អាយុ​ទើបតែ​៥​ខែ កាលពី​យប់មិញ នៅ​ខេត្តកំពត​…

spot_img

​ស្ត្រី​ម្នាក់​បាន​ស្លាប់ចោល​កូន​អាយុ​ទើបតែ​៥​ខែ ដោយ​ពុំទាន់​ដឹង​មូលហេតុ​នៅឡើយ​ទេ ខណៈ​សព​របស់​នាង​កំពុង​ត្រូវបាន​តម្កល់ទុក​នៅ​មន្ទីរពេទ្យ​ខេត្តកំពត ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួល​។​

​សព​ស្ត្រី​ខាងលើ​ដែលមាន​ឈ្មោះ សោ​ភ័​ណ្ឌ និង​មាន​ទីលំនៅ​ភូមិ​អង្គ​ស្វាយចេក ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវបាន​ដឹងថា បាន​ស្លាប់​កាលពី​យប់មិញ (​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០) នៅក្នុង​ខេត្តកំពត​។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «​កូន​អ្នកស្រែ កូន​អ្នកស្រែ​» ដែលជា​អ្នករស់នៅ​ក្នុងភូមិ​ក្បែរ បាន​ប្រាប់​ឲ្យ​ដឹង​តាមរយៈ​ខ​មិន​ថា ពេលនេះ​គាត់​បាន​ជូនដំណឹង​នវ​ដល់​លោក​មេភូមិ​អង្គ​ស្វាយ​រួចហើយ ប៉ុន្តែ គាត់​ក៏​មិនទាន់​ដឹងថា មេភូមិ​ជួយ​ចាត់ចែង​ដោះស្រាយ​យ៉ាងណា​នោះទេ ខណៈដែល​សព​ស្ត្រី​ខាងលើ​ក៏​ជា​កូនកំព្រា​គ្មាន​ឪពុកម្ដាយ គ្មាន​បងប្អូន​សាច់ញាតិ​នោះទេ​។​

​គណនី​ខាងលើ​ក៏បាន​ឲ្យ​ដឹង​ទៀតថា តាមពិតទៅ ដើមកំណើត​គ្រួសារ​របស់គាត់ មិនមែន​មានកំណើត​កើតជា​នៅ​ភូមិ​អង្គ​ស្វាយចេក ឃុំ​ចារ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ទេ តែ​គ្រួសារ​គាត់​ជា​អ្នក​ចំនូល​ថ្មី មាន​ស្រុកកំណើត​នៅ​ស្រុក​អន្លង់វែង ខេត្តសៀមរាប​ឯណោះ ។ នេះ​បើតាម​ប្រសាសន៍​របស់​អ៊ុ​មេភូមិ​អង្គ​ស្វាយចេក​៕ ដោយ​៖ លឹម ហុង​

spot_img
×