Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខួប​លើក​ទី​៤០​នៃ​ទិវា​ស្បៀងអាហារ​ពិភពលោក​ក្រោម​ប្រធានបទ “​រួមគ្នា​ផលិត​ស្បៀង​សម្រាប់​មនុស្ស និង​និរន្តរភាព​ភពផែនដី​”

spot_img

​សៀមរាប​៖ សម្រាប់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ គឺជា​ខួប​លើក​ទី​៤០​នៃ​ទិវាស្បៀងអាហារ​ពិភពលោក​ក្រោម​ប្រធានបទ “​រួមគ្នា​ផលិត​ស្បៀង​សម្រាប់​មនុស្ស និង​និរន្តរភាព​ភពផែនដី​” បានរៀបចំ​ប្រារព្វ​នៅ​ភូមិ​សំរោង​ជើង ឃុំ​សំរោង ស្រុក​សូត្រ​និគម ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែតុលា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណ​:​អភិបាលខេត្ត និង​ក៏មាន​ការអញ្ជើញ​ចូលរួម​ជា​កិត្តិយស​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុ​រដ្ឋលេខា ធិ​ការ ទីប្រឹក្សា ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក Alexandre HUYNH តំណាង​អង្គការ​ស្បៀង​និង​កសិកម្ម​នៃ​សហប្រជាជាតិ លោកស្រី Claire Conan តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ។​

ឯកឧត្តម ទៀ សីហា បានលើកឡើង អំពី​ស្ថានភាព​នៃ​ដំណើរការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ដោយឡែក​វិស័យ​កសិកម្ម​ដែលមាន​សក្តានុពល​សម្រាប់​ការបង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង ធានាបាន​នូវ​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​នៅ​ទូទាំង​ខេត្ត ស្របតាម​កំណើន​ទេសចរណ៍​ក្នុង​រយ​:​ពេលកន្លងមក​។

​លោកស្រី​Claire Conan បាន​ថ្លែងថា នេះ​គឺជា​លើក​ទី​៤០ នៃ​ទិវា​ស្បៀងអាហារ​ពិភពលោក ហើយ​ការ​ប្រារព្ធ​ទិវា​នាពេលនេះ​គឺជា​ព្រឹត្តិការណ៍​សាកល​របស់​អង្គការសហប្រជាជាតិ ដែល​ពិភពលោក​បាន​ប្រារព្ធ​ឡើង​ក្នុងន័យ​បំផុសស្មារតី​យល់ដឹង និង​ទទួលស្គាល់​អំពី​តួនាទី​សំខាន់​នៃ​វិស័យ​កសិកម្ម ក្នុង​ការផលិត​ស្បៀង ធានា​សន្តិសុខ​ស្បៀង សុវត្ថិភាព​ចំណីអាហារ អាហារូបត្ថម្ភ និង​និរន្តរភាព​ភពផែនដី ដែល​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ត្រូវមាន​ឆន្ទៈ​ចូលរួម​ឲ្យ​បាន​សកម្ម​ក្នុង​ស្មារតី​ទទួលខុសត្រូវ សំដៅ​ធានា​ឲ្យ​បាន​សន្តិសុខ​ស្បៀង​ក្នុង​កាល​:​ទេស​:​ដែល​ពិភពលោក​បាននិងកំពុង​ប្រឈម​បញ្ហា​ជំងឺឆ្លង​សកល​កូ​វីដ​- ១៩​។​

លោក Alexandre HUYNH បាន​ថ្លែងថា ការជំរុញ​ផលិតកម្ម​ស្បៀង​គឺជា​ឆន្ទ​:​រួមគ្នា​ពី​គ្រប់​តួរ​អង្គ​ពាក់ព័ន្ធ​រួមមាន​អ្នក​ផលិត អ្នក​បរិភោគ រដ្ឋាភិបាល វិស័យ​ឯកជន ស្ថាប័ន​ស្រាវជ្រាវ អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ ធ្វើយ៉ាងណា​ឲ្យ​ខ្លឹមសារ​នៃ​ប្រធានបទ​នា​ថ្ងៃនេះ​ទទួលបាន​ជោគ ជ័យ ហើយ​អង្គការ FAO នឹង​បន្ត​គាំទ្រ​រាល់​សកម្មភាព​ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​យើង​នាពេល​អនាគត​។

​មានមតិ​នាឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា កម្ពុជា​កំពុងដំណើរការ​ទិវា​នេះ ស្របពេល​ប្រជាជន​ជាង​១៥០ ប្រទេស​នៅលើ​ពិភពលោក​បានរៀបចំ​ទិវា​នេះដែរ ក្នុង​បំណង​លើកកម្ពស់​ការយល់ដឹង និង​បង្កើន​សកម្ម​ភាពជា​សាកល​សម្រាប់​អ្នក​ផលិត​ស្បៀង ដែល​ដើរតួនាទី​យ៉ាងសំខាន់​ជា​អ្នក​ចិញ្ចឹម​មនុស្សជាតិ​នៅ​ទូទាំង​ពិភពលោក ព្រមជាមួយ​ការធានា​ឲ្យ​បាន​នូវ​និរន្តរភាព​ភពផែនដី​។ ភ្ជាប់​ទៅនឹង​ខ្លឹមសារ​នៃ​ប្រធានបទ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​ផ្តល់​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​កាលពី​ថ្ងៃទី​១៨ ខែកុម្ភ​: និង​ថ្ងៃទី​១៤ ខែកក្កដា​កន្លងមក​ឲ្យ​ប្រជាពលរដ្ឋ និង​ជាពិសេស​ក្រសួង​ឲ្យ​ខិតខំ​ជំរុញ​សកម្មភាព​ផលិតកម្ម​ស្បៀង​គ្រប់​រូបភាព​(​ចិញ្ចឹម​មាន់ ត្រី កង្កែប ដាំ​បន្លែ និង​ឈើ​ហូប​ផ្លែ​) ក្នុង​ឆន្ទ​:​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង បង្កើន​ប្រាក់ ចំណូល ធានា​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ស្រប​ពេលដែល​វិស័យ​មួយចំនួន​កំពុង​ប្រឈម​បញ្ហា​ជំងឺឆ្លង​កូ​វីដ​-១៩ និង​ឈាន​ជា​ជំហានៗ​ឆ្ពោះទៅ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ដោយ​ចីរភាព និរន្តរភាព​ផលិតកម្ម​ស្បៀង និង​ភពផែនដី​ដែល​កំពុង​រងគ្រោះ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង​ការប្រើប្រាស់​ដី​ហួស​ពី​សមត្ថភាព ហើយ​ជាក់ស្តែង​ដូច​អ្វីដែល​កម្ពុជា​កំពុង​ប្រឈម​នាពេលនេះ​គឺ​គ្រោះទឹកជំនន់ ដែល​បង្ក​គ្រោះមហន្តរាយ​ដល់​ដំណាំ​ស្រូវ ដំណាំ​ផ្សេងៗ​ទៀត និង​សត្វ​។ ក្នុង​បរិបទ​នេះ រាជរដ្ឋាភិបាល បាន​ខិតខំ​តស៊ូ​យ៉ាង​ប្តូរផ្តាច់ យក​អស់​កម្លាំងកាយ​ចិត្ត បញ្ញា​ស្មារតី និង​ធនធាន​ដើម្បី​ការពារ​សុខភាព សុខុមាលភាព ធានា​សន្តិសុខ​ស្បៀង រក្សា​កំណើនសេដ្ឋកិច្ច​ដោយ​អនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ជាពិសេស​វិស័យ​កសិកម្ម​ដែល​កំពុងតែ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​ល្បឿន​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចជាតិ រក្សាបាន​នូវ​សន្តិសុខ​ស្បៀង អាហារូបត្ថម្ភ​ជូន​ប្រជាជន និង​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុងខណ​:​យើង​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​កូ​វីដ​-១៩​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា យើង​កំពុង​ប្រឈម​នឹង​បញ្ហា​ពីរ​សំខាន់​គឺ​ជំងឺឆ្លង​កូ​វីដ​-១៩ និង​គ្រោះទឹកជំនន់ ដែល​បញ្ហា​ទាំងពីរ​បាន​បង្ក​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយផ្ទាល់ និង​ដោយ​ប្រយោល​លើ​ផលិតកម្ម​ស្បៀង​។ ក្នុង​កាល​: ទេស​:​ដ៏​លំបាក​នេះ យើង​ត្រូវ​រួមគ្នា​ទប់ស្កាត់ និង​ចាត់វិធានការ​ដោះ ស្រាយ​បញ្ហា​ឲ្យ​បាន​ទាន់ពេល មាន​ប្រសិទ្ធភាព និង​ត្រូវ​បន្ត​យុទ្ធនា​ជំរុញ​ផលិត កម្ម​ស្បៀង និង​ការរក្សា​និរន្តរភាព​ភពផែនដី​ពី ព្រោះ​ដី​ជា​មូលដ្ឋាន​ផ្តល់​ជីវិត​សម្រាប់​សត្តនិករ​នៅលើ​ភពផែនដី រួមទាំង​ការបន្ធូរបន្ថយ​នូវ​វិបត្តិ​ដែល​បណ្តាលមកពី​ការប្រែប្រួល​ធាតុអាកាស​ផងដែរ ដែល​ធ្វើឱ្យ​មនុស្សជាតិ​ជាង​២៥០​លាន​នាក់​បាននិងកំពុង​ទទួល​រង​នូវ​ផលប៉ះពាល់​នេះ​។ ពិតណាស់ថា​ការ​ប្រារព្ធ​ទិវា​នាពេលនេះ​គឺ​ឆ្លើយតប ទៅនឹង​កម្មវិធី​សកម្មភាព​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​គុណភាព​ដី​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​នុ​ម័ត​កាលនា​ឆ្នាំ​២០១៨ និង​ជាពិសេស​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ដែល​បាន​គូសបញ្ជាក់ថា “​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​សន្តិសុខ​ស្បៀង និង​អាហា​រូប​ត្ថ​ម្ភ មិន​ត្រឹមតែ​ជាការ​ឆ្លើយតប ទៅនឹង​គោលនយោបាយ​ជា​អាទិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​កម្រិត​ជីវភាព កាត់បន្ថយ​ភាពក្រីក្រ និង​រក្សា​សុខុមាលភាព​របស់​ប្រជាជន ស្របតាម​ការប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ថា​មិន​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ភាពអត់ឃ្លាន​នោះឡើយ​”​។​

​ដើម្បី​អនុវត្ត​ប្រធានបទ​ខាងលើ​ឲ្យ​ទទួលបាន​ជោគជ័យ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន​ក្នុងន័យ​រួម​គឺ​ចូលរួម​សហការគ្នា​ផលិត​ស្បៀង ធានា​អាហារូបត្ថម្ភ សន្តិសុខ​ស្បៀង បង្កើត​ការងារ បង្កើន​ប្រាក់ចំណូល បង្កើន​ផលិតភាព​ផលិតកម្ម​ក្នុងស្រុក តាមរយ​:​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​សមស្រប ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ បរិ​យា​ប័ន្ន និង​នវានុវត្តន៍​។ លើកកម្ពស់​ការផ្សព្វផ្សាយ​បច្ចេកទេស​នៃ​ការប្រើប្រាស់​ធាតុ​ចូល​កសិកម្ម​គ្រប់បែបយ៉ាង ទប់ស្កាត់​ការកាប់បំផ្លាញ​ព្រៃឈើ និង​ព្រៃ​លិច​ទឹក រក្សាបាន​នូវ​ភាតរ​បរិស្ថាន ធនធានធម្មជាតិ​(​ទឹក ដី ព្រៃ សត្វ និង​ដំណាំ​) ឆ្ពោះទៅ​សម្រេច​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជ​រដ្ឋា​ភិ​បាន និង​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម ឆ្នាំ​២០១៩-២០២៣​។​

​សូមបញ្ជាក់ថា មុន​អញ្ជើញ​ចូល​កម្មវិធី ឯកឧត្តម​រដ្ឋមន្ត្រី ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាល​នៃ​គណ​អភិបាលខេត្ត លោក Alexandre HUYNH តំណាង​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហ ប្រជាជាតិ លោកស្រី Claire CONAN តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​សហការី​បាន​អញ្ជើញ​ចុះ​ពិនិត្យ​កសិដ្ឋាន​ពហុ​ដំណាំ​(​បន្លែ ផ្សិត ត្រី និង​មាន់​) របស់​កសិករ ឈាវ ហុង ជា​កសិករ​គំរូ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ទូទាំងប្រទេស​ផ្នែក​ដំណាំ​បន្លែ នៅ​ភូមិ​សំរោង​ត្បូង ឃុំ​សំរោង ស្រុក​សូត្រ​និគម ដែល​គាត់​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស និង​ធាតុ​ចូល​សំខាន់ៗ​ពី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត អង្គការ និង​ដៃគូ​អភិវឌ្ឍន៍​នានា​។

​សូម​ជម្រាបជូន​ថា បច្ចុប្បន្ន​លោក​ឈាវ ហុង បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​ជំរុញ​ផលិតកម្ម​កសិកម្ម​ក្នុងស្រុក និង​សន្តិសុខ​ស្បៀង​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ទាំង​បន្លែ ការចិញ្ចឹម​មាន់ ត្រី និង​ស្រូវពូជ លើ​ផ្ទៃដី ៥​ហ​ត ដោយ​អនុវត្ត​បច្ចេកវិទ្យា​សមស្រប ទំនើប​ប្រើប្រាស់​ពលកម្ម​ក្នង​ស្រុក និង​ទទួលបាន​ចំណូល​យ៉ាង​ល្អប្រសើរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​


spot_img
×