Friday, September 17, 2021

​បរទេស​កុំ​ចង់​ខ្លាំង​ជាមួយ​ខ្មែរ​ទៅ​មិន​រួច​ទេ​! ទឹក​លិច​ដល់​ច្រមុះ​ប៉ុណ្ណឹង​ហើយ តែ​អា​សង្ហារ​អាច​បើក​កាត់​យ៉ាង​រំភើយ ចេះ​រក​នឹកឃើញ​… (​វីដេអូ​)

បាត់ដំបង​៖ ផ្លូវ​មួយ​ខ្សែ​លិច​ទឹក​សឹង​ចង់​ដល់​ទ្រូង ឆ្ពោះទៅកាន់​ប្រាសាទ​បាណន់ (​បាត់ដំបង​) បាន​កំពុង​កាក់កប​ខ្លាំង សម្រាប់​គោយន្ត​ស៊ីឈ្នួល​អូស ១​ជើង​៣​ម៉ឺន ប៉ុន្តែ កុំ​ច្រឡំ សម្រាប់​រថយន្ត​តូច​១​គ្រឿង​នេះ មិនអាច​អូស​បានទេ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​កោតសរសើរ​ជាខ្លាំង​ថា​ចេះ​រក​ច្នៃ​ឃើញ ជាពិសេស​បរទេស​ឃើញ​ហើយ​សុំ​ខ្មាស​តែម្តង ព្រោះថា​ត្រូវ​ទឹក​ចូល​ជិត​ដល់​ដំបូល​ហើយ នៅតែ​អាច​ទៅ​ប្រុយ​យ៉ាង​រំភើយ​។​

​ពិតមែន​ហើយ អ្វីដែល​ធ្វើ​ឲ្យ​រថយន្ត​ចាស់​១​គ្រឿង​នេះ អាច​បើកបរ​កាត់ទឹក​លិច​បែបនេះ​បាន ដោយ​មិន​រលត់​ម៉ាស៊ីន គឺ​ដោយសារតែ​ម្ចាស់​ឡាន គាត់​បានច្នៃ​លើក​បំពង់​អ៊ែរ​ឲ្យ​ផុតពី​ទឹក​។​

​ក្នុងនោះ អ្នកលេង​ហ្វេ​ស​ប៊ុ​កបាន​លាន់មាត់​ទាំង​ហួសចិត្ត​ថា​៖ «​ចុះបើ​អ៊ែរ​ឡាន​បង​លើក​ផុត​ទឹក​ហើយ​ហ្នឹង វា​មានអី​ទៅ​រលត់​ទៀត ឡាន​អី​ក៏ដោយ​ឱ្យតែ​អ៊ែរ​ផុតពី​ទឹក គឺ​វា​មិន​រលត់​ទេ តែបើ​ទឹក​ចូល​អ៊ែរ​វិញ គឺ​ម៉ាស៊ីន​ហ្នឹង​ចប់​ហើយ​»​។ រីឯ​អ្នក​ខ្លះទៀត ក៏បាន​ពោល​ពាក្យ​បង្អាប់​ឡាន​ខ្លួនឯង​ថា​៖ «​សូម​សរសើរ​ហើយ ឡាន​ឯង​វិញ គ្រាន់តែ​មេឃ​ស្រទំ​មិន​ឆេះ​សោះ​ហ្មង បរទេស​កុំ​ចង់​ខ្លាំង​ជាមួយ​ខ្មែរ​ទៅ​មិន​រួច​ទេ​!»៕ ដោយ​៖ លឹម ហុង​