Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង រំជួល​ហឫទ័យ​ជាខ្លាំង ដោយ​ទទួលបាន​ដំណឹង​អំពី បងប្អូន កូនចៅ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន ត្រូវ​ទទួលរង​គ្រោះ​ដែល​បង្កដោយ​ជំនន់​ទឹកភ្លៀង

spot_img

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង Royal du Cambodge នៅ​រសៀល​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​រំជួល​ព្រះរាជហឫទ័យ​ជាខ្លាំង ក្រោយពី​ទទួលបាន​ដំណឹង​អំពី​ប្រជាពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន ត្រូវ​ទទួលរង​គ្រោះ ដែល​បង្កដោយ​ជំនន់​ទឹកភ្លៀង រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ រហូត​បណ្ដាល​ឲ្យ​មានការ​បាត់បង់​ជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ​ជាច្រើន ។​

​ព្រះរាជសារ​របស់ ព្រះករុណា ជា​អ​ម្ចាស់ជីវិតលើត្បូង មាន​ព្រះរាជបន្ទូល​ថា «​ខ្ញុំ​មាន​សេចក្តី​រំជួល​ហឫទ័យ​ជាខ្លាំង​ដោយ​ទទួលបាន​ដំណឹង​អំពី បងប្អូន កូនចៅ នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួន​ត្រូវ​ទទួលរង​គ្រោះ​ដែល​បង្កដោយ​ជំនន់​ទឹកភ្លៀង រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បណ្ដាល​ឲ្យ​មានការ​បាត់បង់​ជីវិត និង​ខូចខាត​ទ្រព្យសម្បត្តិ​”​។​

“​ខ្ញុំ​សូម​ជូនពរ​ដល់​បងប្អូន កូនចៅ​ប្រជារាស្ត្រ​កម្ពុជា​ទាំងអស់ បាន​រួច​ផុតពី​គ្រោះមហន្តរាយធម្មជាតិ​ខាងលើនេះ និង​សូមមេត្តា​ការពារ និង​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ កុំឱ្យ​មាន​ជំងឺ​ឈឺ​ថ្កាត់​ផ្សេងៗ​។​»
​ព្រះរាជសារ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ប្រោស​ព្រះរាជទាន​ជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ នេះ​”៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×