Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាជន​ទូទៅ​និង​សិល្បក​កម្ពុជា ចេញមុខ​រិះគន់​ប៉ុ​ស្ត​លេខ​៣​ថៃ យក​រូប​ប្រាសាទ​អង្គរ​ដាក់​លើ​រឿង​របស់ខ្លួន​

spot_img

​ភ្នំពេញ​៖ ក្រោយពី​ប៉ុ​ស្ត​លេខ​៣​ថៃ​បាន​បញ្ចេញ poster ផ្សព្វផ្សាយ​ពី​ខ្សែភាពយន្ត​ថ្មី​មួយ​របស់ខ្លួន បាន​បង្ក​ការខឹង​ស​ប្បា​និង​រិះគន់​យ៉ាងខ្លាំង​ពី​ប្រជាជន​កម្ពុជា ដោយសារ​បាន​យក​រូបភាព​ប្រាសាទ​អង្គរ​របស់​ខ្មែរ​ទៅ​កាត់ត​លើ​ភាពយន្ត​របស់ខ្លួន​ដោយ​គ្មាន​ការអនុញ្ញាត​ហាក់ដូចជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។​

​យោងតាម​គណនី​ហ្វេ​សបុ​កមួយ​ដែលមាន​ឈ្មោះថា Make You Mine បាន​បង្ហោះ​សារ​រិះគន់​រួមជាមួយ​និង​រូបភាព​ដែល​ថៃ​បាន​កាត់ត ដោយ​រិះគន់ថា «​ផ្ញើរ​ទៅកាន់ Ch3Thailand ក្នុងនាម​ខ្ញុំ ដែលជា​អ្នកគាំទ្រ Ch3Thailand ខ្ញុំ​សង្ឃឹមថា​អ្នកនឹង​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​អ្វីដែល​អ្នកធ្វើ​មកលើ​យើង (​ប្រជាជន​កម្ពុជា​)​។ ខ្ញុំ​ក៏​សង្ឃឹមថា​អ្នកនឹង​មានការ​សុំទោស​ប្រទេស​កម្ពុជា ដែល​បាន​យក​រូបភាព​ប្រាសាទអង្គរវត្ត មក​កែលម្អ​នៅក្នុង​ការ​រចនា​ល្ខោន​ផ្ទាល់ខ្លួន​របស់​អ្នក​។ មើលទៅ​មនុស្ស​មួយចំនួន​នៅក្នុង​ប្រទេស​ថៃ មើលងាយ​ប្រទេស​របស់ខ្ញុំ​និង​ប្រាសាទអង្គរវត្ត​របស់​ខ្ញុំ​។ ប្រាសាទអង្គរវត្ត​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា​និង​ប្រជាជន​កម្ពុជា ចង់​ដាក់​ក៏​ដាក់​ចង់​ដក​ក៏​ដក​ម៉េច​!? យក​អង្គរវត្ត​បស់​ខ្មែរ មក​លេងសើច​អ៊ីចឹង​ម៉េច​កើត​!? ជួយ​ស៊ែរ​អ្នក​ទាំងអស់គ្នា​»​។

​ចំណែក​លោក អ៊ុន សុធា​ក៏​មិន​នៅ​ឱបដៃ​ឈរ​មើល​ដែរ ដោយ​លោក​បាន​រិះគន់​ចំៗ​ថា «​ប្រាសាទខ្មែរ គឺមាន​តែមួយ​គ្មាន​ពីរ​ទេ ដូច្នេះ​ក្នុងនាម​ខ្ញុំ​ជា​សិល្បៈ​មួយរូប​ដែរ សូម​ធ្វើ​ការមិនយល់ស្រប​សំរាប់​ភាពយន្ត​ភាគ​ថៃ ដែល​យក​រូប​ប្រាសាទអង្គរវត្ត​ទៅ​ផ្សព្វផ្សាយ​ជា​សាធារណៈ ដូចជា​ប្រាសាទ​ប្រទេស​ខ្លួនឯង​ទៅវិញ​។ តែបើ​សំរាប់​សាសន៍​ដទៃ​ដូចជា​អឺរ៉ុប ឬក៏ Holywood មក​ថត​វា​មិនជា​អ្វី ផ្ទុយទៅវិញ​គឺមាន​តែ​ជួយ​ផ្សព្វផ្សាយ​ឲ្យ​ប្រទេស​ខ្មែរ​។ ភាពយន្ត​ថៃ​ឆ្លុះបញ្ចាំង​បែបនេះ​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​គេ​យល់ច្រឡំ​កាន់តែខ្លាំង​ថា​ប្រាសាទខ្មែរ​ជា​របស់​ថៃ ឬ សៀម​។ ជាក់ស្តែង ការឆ្លុះបញ្ចាំង​ពី​វប្បធម៌ អរិយធម៌ ខ្មែរ​មិនសូវ​ទូលំទូលាយ​ដូច​សាសន៍​ដទៃ​ផង វា​អាច​ផ្តល់​ផលប៉ះពាល់​»​។​
​លើសពីនេះ លោក ស្រេង វុ​ធ​ថា ក៏បាន​និយាយ​ចំៗ​ថា «​ដើម្បី​ប្រទេសជាតិ​និង​សិល្បៈ​ខ្មែរ ខ្ញុំ​សូម​ប្រឆាំង​ដាច់ខាត​របស់​ផលិតកម្ម​ផលិត​កុន​របស់​ប្រទេស​ថៃ​និង​ប៉ុ​ស្ត​លេខ​៣​ថៃ ដោយ​យក​រូប​ប្រាសាទ​របស់​ខ្មែរ​ដាក់​ក្នុង​រឿង​របស់ខ្លួន សូម​ធ្វើការ​បកស្រាយ​ឲ្យ​ច្បាស់ ព្រោះ​ការផ្សព្វផ្សាយ​បែបនេះ​ធ្វើ​ឲ្យ​បរទេស​យល់ច្រឡំ ព្រោះ​វា​ជា​ប្រាសាទ​ដែរ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ខ្ញុំ​សុខ​ចិ​ត្ដ​ឲ្យ​អ្នកគាំទ្រ​រឿង​ថៃ​ស្អប់​ខ្ញុំ​និង​ជេរ​ខ្ញុំ តែ​ខ្ញុំ​មិនអាច​ឲ្យ​ជនបរទេស​ឆ្លៀតឱកាស​ផ្សព្វផ្សាយ របស់​ដែល​មិនមែនជា​របស់ខ្លួន​ជាដាច់ខាត ប្រទេស​នីមួយៗ​មាន​វប្បធម៌ សិល្បៈ​រៀងខ្លួន សូមកុំ​បំពាន​អ្វីដែល​មិនមែនជា​របស់ខ្លួន តើ​អាច​ទេ​ឈប់​គាំទ្រ​តាមដាន​រឿង​ហែកហួរ ស្រី​ប្រុស ប្តី​ប្រពន្ធ​គេ រឿង​បែក​ស្លុយ etc… ? ងាក​មក​ធ្វើ​អ្វីដែល​អភិវឌ្ឍន៍​ខ្លួន និង​ប្រទេសជាតិ ថែរក្សា​មរតក​ដូនតា​យើង​។ សូម​ចិ​ត្ដ​ចុះ​ពួក​ឆ្កួត​និង​ខ្លួនឯង​មួយចំនួន​ទៅ​ប្រដូច​និង​អ្នកដទៃ យើង​ធ្វើ​ចង់តែ​ល្បី តែ​យើង​ដែល​សួរ​ខ្លួនឯង​អត់ថា​ម៉ែ​ពុក​ខំ​បង្កើត​ឈាម​ទាំង​ថ្លុក មិន​ដែរ​សរសើរ​និង​សងគុណ​ម្ដាយ​ពុក​ខ្លួនឯង​ទេ បែប​ជា​យក​ខ្លួន​ទៅ​ប្រដូច​អ្នកដទៃ​
​ដើម្បី​សិល្បៈ​កម្ពុជា ប្រទេស​កម្ពុជា​និង​វប្បធម៌​កម្ពុជា ស៊ូ​មាន​កំហុស​ក៏​មិន​ឲ្យ​វប្បធម៌​មួយ​ត្រូវគេ​បំផ្លើស​ដែរ​»​។​

​ជុំវិញ​បញ្ហា​នេះ​ប្រជាជន​កម្ពុជា ពិតជា​មិន​សប្បាយចិត្ត​និង​ទង្វើរ​របស់​ថៃ​នោះទេ ដែល​តែងតែ​បង្ហាញ​ចេទនា​មិនល្អ​បំពាន​ម្តង​ជា​២​ដង មកលើ​វប្បធម៌​របស់​ខ្មែរ​យ៉ាង​ក​គ្លើ​ន ហើយ​ទាមទារ​ឲ្យ​មានការ​បកស្រាយ និង​ធ្វើការ​សូមទោស​មកកាន់​ប្រជាជន​កម្ពុជា​៕ ដោយ​៖ កូ​លាប ក្រហម​

 

spot_img
×