Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបង្ក​ដែល​បើករថយន្ត បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួសធ្ងន់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ខណ្ឌ​បឹង​កេង ធ្វើការ​ឃាត់ខ្លួន​(វីដេអូ)

spot_img

​ភ្នំពេញ​៖​ចាប់បាន​ហើយ​ជនបង្ក​បើករថយន្ត​បុក​គេ​ហើយ​ថយ​មក​កិន​បន្ថែម​ទាល់តែ​ស្លាប់ ។ លោក​ឧត្ដមសេនីយ៍ទោ ចេ​វ ហាក់ ស្នងការរង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ទទួលបន្ទុក​ច​រាច​រណ៍​បាន​ឲ្យ​ដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​ថយ​កិន​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​នោះ​គឺ កើតឡើង​នៅ ចំណុច​ផ្លូវ ១៧៣ កែង​ផ្លូវ ៣២៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង វេលា​ម៉ោង ២៣​និង​៣០ នាទី ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ ដោយ​រថយន្ត​បាន​បើក​បុក​ម៉ូតូ​ជនរងគ្រោះ ពីក្រោយ ។

​ជនបង្ក​ឈ្មោះ យ៉ាន់​ណា លី​ណា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ពេទ្យធ្មេញ ស្នាក់​នៅផ្ទះ​លេខ ៥ អឹម ក្រុមទី ៤ ភូមិ ព្រៃ​ព្រីង​ខាងត្បូង​ទី ១ សង្កាត់​ចោមចៅ ២ ខណ្ឌ ពោធិ៍​សែន​ជ័យ ។ រថយន្ដ​ជនបង្ក ម៉ាក Lexus NX 200 T ស្លាក​លេខ ភ្នំពេញ 2BH-8494 ភ្នំពេញ ។

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ជនបង្ក​នៅ​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ​២០២០ ។ លោក​ឧត្ដមសេនីយ៍ទោ ចេ​វ ហាក់ បាន​បន្តថា ថ្ងៃស្អែក​សមត្ថកិច្ច​រប​ស់លោក​នឹង​បញ្ជូន​សំណុំរឿង​ករណីនេះ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត​តាមច្បាប់ ។

​តាមរយៈ​វីដេអូ​ដែល​បាន​ចែកចាយ​លើ​បណ្ដាញ​សង្គម ហ្វេ​ស​ប៊ុ​ក ឃើញថា ជ​បង្ក​ពិតជា​មាន​ចរិត​ឃោរឃៅ​ព្រៃផ្សៃ​ណាស់ បន្ទាប់ពី​បុក​ជនរងគ្រោះ​ពីក្រោយ​មិន​ស្លាប់​ហើយ​ជនបង្ក​បាន​បើក​ថយក្រោយ​កិន​ជនរងគ្រោះ​បន្ថែម​រហូតដល់​ស្លាប់​ពេល​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ ។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​សំរោង​អណ្ដែត ។

​មហាជន​បាន​ថ្កោលទោស​ចំពោះ ទង្វើ​ព្រៃផ្សៃ​របស់​អ្នកបើកបរ យ៉ាន់​ណា លី​ណា និង​សូម​ឲ្យ​តុលាការ​ផ្ដន្ទាទោស​ជនបង្ក​ឲ្យ​បាន​ធ្ងន់ធ្ងរ ។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​២៣​និង​៣០​នាទី​យប់ នៅ​ចំណុច ផ្លូវ​១៧៣ ប្រសព្វ​ផ្លូវ​៣២៨ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​ម៉ាក Lexus NX 200T ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 2BH-8494 ជាមួយ​ម៉ូតូ​ម៉ាក Honda C125 ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1AI-3848 ។ រថយន្ត Lexus 200T បាន​បើកបរ​តាម​បណ្តោយ​ផ្លូវ​១៧៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ដល់​កន្លែង​កើត​បាន​បុក​ម៉ូតូ​ពីក្រោយ រួច​បើក​ថយ​កិន​បន្ថែមទៀត បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​ស្លាប់​នៅ​កន្លែងកើតហេតុ និង អ្នករួមដំណើរ​ម៉ូតូ របួសធ្ងន់ ។

​អ្នកបើកបរ​រថយន្ត​បង្ក​មានឈ្មោះ យ៉ាន់​ណា លី​ណា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពេទ្យធ្មេញ (​ឃាត់​ខ្លូន​បណ្តោះអាសន្ន ) ស្នាក់​នៅផ្ទះ​លេខ​៥​អឹម ក្រុមទី​៤ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ទី​១ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​ភា​ភី​ម៉ូតូ​ជា​ជនរងគ្រោះ​បើកបរ​ដោយ​ឈ្មោះ ខុន តុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្លូវ​បេតុង ភូមិ​១ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ (​ស្លាប់​) និង​អ្នករួមដំណើរ​ឈ្មោះ ពៅ ម៉ត់ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់នៅ​ភូមិ​ស្រះកែវ សង្កាត់​ក្រាំងស្វាយ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ( របួសធ្ងន់ ) ។

​សមត្ថកិច្ច​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក កំពុងតែ​រៀបចំ​សំណុំ​ឯកសារ​បញ្ជូនទៅ​តុលាការ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×