Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនប់​វា​រី​អគ្គិសនី​កំចាយ គ្រោង​នឹង​បើកទ្វារ​ទឹក​តាម​បច្ចេកទេស ដោយ​សន្សឹមៗ នាពេល​ឆាប់ៗ​នេះ ក្នុងករណី​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​

spot_img

​កំពត​៖ រដ្ឋបាល​ខេត្តកំពត សូម​ជូនដំណឹង​ដល់​សាធារណជន មេត្តា​ជ្រាបថា​៖ទំនប់​វា​រី​អគ្គិសនី​កំចាយ គ្រោង​នឹង​បើកទ្វារ​ទឹក​តាម​បច្ចេកទេស ដោយ​សន្សឹមៗ នាពេល​ឆាប់ៗ​នេះ ក្នុងករណី​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​។

​សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​ដងព្រែក​ជ្រាប​ជា​ព័ត៌មាន និង មានការ​ប្រុងប្រយ័ត្ន ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់ ផ្សេងៗ ជាយថាហេតុ​។

​បើតាម​សេចក្តី​ជូន​ដំ​ណឺង គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តកំពត សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ភូមិសាស្ត្រ​រស់នៅ​អម​សងខាង​ដងព្រែក​កំពង់បាយ​ជ្រាបថា ស្ថានភាព​ទឹក​ក្នុង​អាង​ទំនប់​វា​រី​អគ្គិសនី​កំចាយ ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង ៧​និង​០០ នាទី​ព្រឹក មាន​កម្ពស់ ១៤៨,៨៩​ម៉ែត្រ ទឹក​ហូរ​ចូល​អាង​មាន​ចំនួន ៧៣៦,៥០ ម៉ែត្រគូប​ក្នុង​មួយ​វិនាទី​។ ក្រុមការងារ​បច្ចេកទេស​របស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ​គ្រោង​នឹង​បើកទ្វារ​រំដោះ​ទឹក តាម​លក្ខណៈ​បច្ចេកទេស ដោយ​សន្សឹមៗ ចេញពី​ទំនប់​នាពេល​ឆាប់ៗ​នេះ ក្នុងករណី​ដែលមាន​ភ្លៀង​ធ្លាក់ នៅតែ​បន្ត​ធ្លាក់​។ ការបើកទ្វារ​ទឹក​នេះ​អាច​នឹង​បណ្តាលឱ្យ​ជន់​លិច​នៅ​ភូមិសាស្ត្រ នៅ​អម​សងខាង​ដងព្រែក​។

​អាជ្ញាធរ​ខេត្តកំពត សូម​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ទប់ស្កាត់ ផលប៉ះពាល់​ផ្សេងៗ ជាយថាហេតុ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×